EP20 : ដាក់ជីវិតរបស់គេនៅត្រង់នេះ

466 65 6
                                    

« យើងមិនចង់នៅឆ្ងាយពីឯងសូម្បីតែបន្តិច » ថ្វីដ្បិតតែទ្រង់មិនបានសារភាពថាទ្រង់ស្រឡាញ់គេ ថ្វីត្បិតតែទ្រង់ទទួលស្គាល់ថានេះមិនមែនជាអារម្មណ៍ស្នេហាតែទ្រង់នៅជឿជាក់ថាទ្រង់មានតែគេម្នាក់ប៉ុណ្ណោះគឺចង់មានតែគេម្នាក់ក្នុងជីវិត មានតែគេម្នាក់គត់គឺគ្រប់គ្រាន់ហើយសម្រាប់ទ្រង់

« កុំស្រឡាញ់ជេយ៉ុនអី ទុកអោយជេយ៉ុនស្រឡាញ់អ្នកអង្គម្ចាស់តែម្នាក់ឯងបានហើយ » ជេយ៉ុន ក្រសោបថ្ពាល់របស់ទ្រង់ទាញមកអោយកាន់តែជិតមុនពេលខ្លួនជាអ្នកផ្ដើមទៅថើបបបូរមាត់ទ្រង់វិញម្ដង ។ អ្នកអង្គម្ចាស់ញញឹមឡើងពេលក្មេងល្អិតលើកដៃស្រាក់កទ្រង់ ឡើងមកអង្គុយលើភ្លៅ គេញញឹមដាក់អ្នកអង្គម្ចាស់លឹបភ្នែកទាំងសងខាងដោយសារថ្ពាល់ហៀរមិនប្រមាណរបស់គេ ។

« កុំចចេសរឹងរូសជាមួយយើងខ្លាំងពេក » ថ្ពាល់ទន់ៗរបស់គេ ពីមួយថ្ងៃទៅមួយថ្ងៃ អ្នកអង្គម្ចាស់ច្របាច់ឡើងរីកទៅៗហើយ គេសើចកក្អឹកព្រោះគ្មានអារម្មណ៍ឈឺសូម្បីតែបន្តិច ផ្ទុយទៅវិញគេបែរជាចូលចិត្តពេលអ្នកអង្គម្ចាស់ថើប អង្អែលនិងច្របាច់ក្ដិចត្រង់ផ្នែកណាមួយនៃរាងកាយគេ

    រាងល្អិតខ្ជឹបបបូរមាត់ងក់ក្បាល ទន្ទឹមនិងនោះ អ្នកអង្គម្ចាស់ទាញក្បាលរបស់គេមកអឹបនិងទ្រូងហាប់ណែនសឹមលើកម្រាមព្រះហស្តម្ខាងជ្រែកចូលសរសៃសក់ទន់ល្មើយនិងអង្អែលវាថ្នមៗ ។ ទ្រង់បិទនេត្រាទាំងទ្វេព្រោះកំពុងសញ្ជឹងគិតពីសង្គ្រាមទៅថ្ងៃខាងមុខ ទ្រង់ពិតមិនចង់ចេញឆ្ងាយពីក្មេងល្អិតសូម្បីតែបន្តិច គេច្បាស់ជាគ្មានសុវត្ថិភាពទេប្រសិនបើគ្មានទ្រង់នៅក្បែរគេ ។

+++++++

   រំលងផុតប្រមាណបីថ្ងៃ ការហាត់សមដាវក៏កាន់តែគគ្រឹកគគ្រេងទៅៗ ទាហាននៅក្នុងវាំងស្វាហាប់ណាស់ក្នុងបុព្វហេតុតែម្យ៉ាងគត់ចេញធ្វើសង្គ្រាមដើម្បីការពារនគរទាំងមូល ។ តួយ៉ាងទៅ សង្គ្រាមដែលកើតឡើងរវាងនគរទាំងពីរនេះមានជាយូរមកហើយគឺតាំងសម័យព្រះអយ្យកោរបស់អ្នកអង្គម្ចាស់មកម្លេស ដែលវានៅបន្ត ព្រោះនិយាយជារួមបានថា នគរចនលីម៉ាឌ្រីដលោភលន់ចង់អោយនគរហុងចូវផាកស្ថិតក្រោមអាណានិគមរបស់ខ្លួន នេះក៏បណ្ដាលមកពីចិត្តរបស់ព្រះមហាក្សត្រតែប៉ុណ្ណោះ តែចំពោះអ្នកអង្គម្ចាស់ហេលីមិនបានដូច្នោះទេ ទ្រង់គ្រាន់តែស្អប់ពួកក្សត្រនិងមនុស្សហុងចូវផាក ព្រោះពួកមនុស្សទាំងនោះហើយដែលសម្លាប់ព្រះអយ្យកាព្រះអយ្យកោរបស់ទ្រង់ដែលទ្រង់ស្រឡាញ់គោរពខ្លាំងណាស់ជាទីបំផុត ស្ទើរជាងមាតាបិតាទ្រង់ទៅទៀត ហើយទ្រង់ក៏ស្អប់នគរហុងចូវផាកព្រោះនគរហុងចូវផាកក៏ធ្លាប់ដាក់អាណានិគមមកលើនគររបស់ទ្រង់មុនសង្គ្រាមទទួលបានជ័យជម្នះ ។

សំណព្វចិត្តអ្នកអង្គម្ចាស់ហេលី⚝ ( HJ )Where stories live. Discover now