EP21 : ខ្ញុំម្ចាស់តែងតែចង់អោយទ្រង់សម្លឹងមកខ្ញុំម្ចាស់ក្នុងន័យស្នេហា

518 81 8
                                    

 
    ក្រសែភ្នែកអ្នកទាំងទ្វេប្រឈមគ្នាយ៉ាងព្រឺព្រួច ព្រះរាជបុត្រចូហាវសន្សឹមដកដាវចេញមុន ក៏ឃើញថាលោហិតផ្ដើមហូរចេញពីបំពង់ករបស់អ្នកអង្គម្ចាស់សន្សឹមៗ ទ្រង់នៅតែឈរស្ងៀមធ្មឹងដូចគ្មានវិញ្ញាណមកសណ្ឋិតនៅក្នុងខ្លួន ។

“ សន្ធិសញ្ញា? ដេកស្រម៉ៃទៅថាយើងអោយពួកឯងរួចខ្លួនបានដោយងាយ ទោះជាមនុស្សរបស់ឯងត្រូវស្លាប់ទាំងអស់ក៏យើងមិនអោយជេយ៉ុនជាអ្នកស្លាប់ក្នុងចំណោមពួកទាំងនោះដែរ ” បញ្ចប់ប្រយោគ ទ្រង់ក៏រហ័សទាញដាវចេញមកវិញ មុនពេលក្ដាប់ដៃយ៉ាងណែន ខ្ញាល់ឡើងប៉ោងសរសៃស្ទើរសព្វខ្លួនអស់ទៅហើយ ខណៈនោះអ្នកអង្គម្ចាស់សង្វាតយាងចេញយ៉ាងលឿនតាមដោយដំណើរប្រៀបបានទៅនិងសត្វខ្លាកំណាច ពេលទ្រង់យាងចេញផុត ជង្គង់របស់ព្រះរាជបុត្រទន់អស់ទៅហើយព្រោះគិតថាអ្នកអង្គម្ចាស់គង់នឹងផ្ដាច់ជីវិតត្រង់នេះហើយអីតើ ។

« សាហាវមែន » 

+++++

  •ដំណាក់អ្នកអង្គម្ចាស់ហេលី៚

« លឺយើងសួរនាងទេថាជេយ៉ុននៅឯណា?? » សម្រែកតាមដោយអត្តចរិកកោងកាចរបស់ទ្រង់ស្រដីយ៉ាងមុតទៅកាន់មនុស្សស្រីកកុញខ្លួនប្រៀបបាននិងដង្កូវបាក់ខ្នង ចាវលីញ័រដៃញ័រជើង ញ័រតាំងពីក្បាលចុះមក ក្ដាប់ម្រាមចូលគ្នាព្រោះនាងមិនដឹងខ្លួនថាបាត់ជេយ៉ុនមកតាំងពីពេលណា ពេលដែលដឹង អ្នកអង្គម្ចាស់ទ្រង់យាងមកដល់ទៅហើយ

« អ្នកអង្គម្ចាស់...! »

« បើយើងរកគេមិនឃើញ នាងមិនបាច់សង្ឃឹមរស់ទេ » មនុស្សកំពុងតែភ័យខ្លាចបាត់បង់គេពីដៃ? ភ្លាមៗអ្នកអង្គម្ចាស់ បែរជាត្រូវជួបអារម្មណ៍មួយទៀតហើយ សម្លឹងមើលសភាពដំណាក់ទាំងមូលទៅចុះ ទាំងទាហាន ទាំងភិលៀង នាំគ្នាតាមរកជេយ៉ុនព្រោះតែទ្រង់ដាក់រាជបញ្ជាតែម្ដង ។

  + ក្រឡេកមកមើលទិដ្ឋភាពជេយ៉ុនឯណេះវិញ គេចាកចេញពីដំណាក់អ្នកអង្គម្ចាស់ហេលីបែរជាមកដើរលេងវិញនៅក្នុងបរិវេណរាជវាំង ។ រាងតូចដើរហក់លោតយ៉ាងសប្បាយរីករាយ វាយោរផាយផាត់រសាត់ធ្លាក់ស្រទាប់ផ្កាចុះមកប៉ះនិងចុងច្រមុះរបស់គេ គេឈប់ទច់ង៉ក់ លើកដៃក្បង់វាឡើងមកហិត ។

សំណព្វចិត្តអ្នកអង្គម្ចាស់ហេលី⚝ ( HJ )Where stories live. Discover now