លោហិតដាមជាប់នៅលើកម្រាល ជេយ៉ុនក្រោកឡើងចូលទៅមុជទឹកស្លៀកពាក់យ៉ាងស្អាត ក្រោយស្លៀកពាក់រូច គេអង្គុយនៅពីមុខកញ្ចក់ ផ្អៀងកសម្លឹងស្នាមក្រហមជាំច្រើនកន្លែងជាមួយទឹកមុខដ៏សែនស្ងួត ព្រោះសម្លៀកបំពាក់បិទបាំងមិនជិតសូម្បីតែបន្តិច ។
« អុំស្រី » ពេលឃើញវ័យចំណាស់ដើរចូលមក នាយតូចហៅពីចម្ងាយស្របពេលនាងដើរមកឈរក្បែរគេព្រមទាំងអោនគំនាបជាការគោរព គេខំប្រឹងត្បៀតនិងអឹមអៀនព្រោះមិនចង់អោយនាងឃើញស្នាមត្រង់ក តែចាវលីភ្នែករហ័សណាស់
« អ្នកអង្គម្ចាស់បង្គាប់អោយអុំមកយកកម្រាលនិងសម្លៀកបំពាក់ទៅគក់ » ចាវលី ញញឹមបន្តិចមុនពេលដើរទៅដោះកម្រាល កែវភ្នែកនាងប្រទាក់និងលោហិតធ្វើអោយដៃរបស់នាងញ័រខ្លាំងណាស់តែខំប្រឹងដោះចេញនិងដើរទៅអោនរើសសម្លៀកបំពាក់មកដាក់នៅក្នុងកន្ត្រកឈើដើម្បីយកទៅគក់
« ជេយ៉ុនទៅដែរ » នាយតូចចុះពីកៅអី បម្រុងនឹងតាមនាងទៅដែរ ស្រាប់តែដំណើរត្រូវឈប់ទច់ង៉ក់ក្រោយពេលប្រទះឃើញអ្នកអង្គម្ចាស់យាងចូលមក ចាវលីសង្វាតដើរចេញយ៉ាងលឿនទុកអោយគេតាមមើលអ្នកអង្គម្ចាស់ទាំងម៉ឹងមាំងរហូតទ្រង់យាងមកដល់
« ឯងមិនអាចដើរផ្ដេសផ្ដាសបានតាមចិត្តចង់ទេ » អ្នកអង្គម្ចាស់ស៊កព្រះហស្ដចូលក្រោមត្រគៀករបស់គេមុនពេលលើករាងកាយស្ដើងឡើង នាំគេទៅទម្លាក់អោយអង្គុយនៅលើក្រឡាបន្ទំ
« ជេយ៉ុនលែងឈឺហើយអ្នកអង្គម្ចាស់ ជេយ៉ុនចង់ដើរលេង » នាយតូចអង្គុយលើភ្លៅអ្នកអង្គម្ចាស់ព្រមទាំងរំអុកខ្លួន បំណងចង់ចេញទៅខាងក្រៅព្រោះគេមិនចូលចិត្តនៅក្នុងដំណាក់សូម្បីតែបន្តិច
« ស្នាមត្រង់ករបស់ឯង នៅមិនទាន់រលុបផង? ចង់ដើរទៅខាងក្រៅ មិនខ្លាចខ្មាសគេទេហ្អេស៎? »
« ជេយ៉ុនត្រូវខ្មាសអ្នកណាទៅ ព្រោះអ្នកអង្គម្ចាស់ជាអ្នកខាំ- »
« កុំនិយាយស្ដីតែផ្ដាស » អ្នកអង្គម្ចាស់មិនអនុញ្ញាតអោយគេបន្តប្រយោគទៅបានទើបលើកព្រះហស្តម្ខាងបំបិទមាត់របស់គេយ៉ាងលឿន គេឃើញទឹកមុខដ៏សែនកាចរបស់ទ្រង់ហើយក៏ងក់ក្បាលតិចៗ សបញ្ជាក់អោយឃើញថាស្ដាប់យល់យកជាការបាន ទើបទ្រង់ដោះលែងបបូរមាត់គេវិញ
YOU ARE READING
សំណព្វចិត្តអ្នកអង្គម្ចាស់ហេលី⚝ ( HJ )
Romanceអតីតកាលជាមនុស្សមិនប្រក្រតី បច្ចុប្បន្នវិវត្តន៍ខ្លួនថ្មីព្រោះភ័ព្វព្រេងវាសនាអូសទាញអោយទៅរកអ្នកអង្គម្ចាស់បណ្ដូលចិត្ត គេសូមស្ម័គ្រខ្លួនថានឹងនៅជាមួយអ្នកអង្គម្ចាស់ហេលីរហូត គឺរស់នៅយ៉ាងពេញសិទ្ធិក្នុងនាមជា " សំណព្វចិត្តរបស់អ្នកអង្គម្ចាស់ហេលី " ។ Main charac...