នៅក្នុងអំឡុងឆ្នាំនគរចនលីម៉ាឌ្រីដនិងនគរហុងចូវផាកមានសឹកសង្គ្រាមជាមួយគ្នា ពេលនោះហើយជាពេលវេលាមួយដែលគ្រប់គ្នាកាន់តែស្គាល់ច្បាស់ពីសក្តានុពលនិងអំណាចរបស់បុត្រាពៅនៃនគរ គឺអង់អាច ក្លាហាន ដឹកទ័ពចេញច្បាំង សម្លាប់សត្រូវបានរាប់ពាន់នាក់ បានយ៉ាងជោគជ័យដោយមិនញញើតដៃនិងសម្លាប់ឡើយ មិនឈ្នះ គឺមិនដកថយ ទាំងទ័ពថ្មើរជើង ទ័ពសេះ ទ័ពជើងទឹក អ្នកអង្គម្ចាស់ហេលីត្រូវបានគេប្រសិទ្ធនាមអោយជាទីសាកសមបំផុតសម្រាប់ទ្រង់ “ អធិរាជនៃសង្គ្រាម ” គ្រាន់តែលឺឈ្មោះក៏ពួកមនុស្សហុងចូវផាករអារគ្រប់គ្នា នឹកឃើញក្រសែភ្នែកដ៏កាចដូចជាសត្វខ្លា អំណាចកម្លាំងថាមពលរេផ្លិចលឿនដូចសត្វឥន្ទ្រី ទឹកចិត្តអាណិតគ្មាននៅក្នុងខ្លួនទ្រង់នោះឡើយ បើចេញច្បាំងហើ្យក៏ត្រូវផ្ដាច់ជីវិត។
វឹប!
ព្រូស!
ប្រួញមួយគ្រាប់បាញ់តម្រង់ចាក់ចំចំណុចខ្នងរបស់បុរសមាឌធំពីក្រោយអោយទន់ជង្គង់ដួលទៅនិងដីភ្លាម ។ អ្នកអង្គម្ចាស់ហក់ចុះពីលើខ្នងសេះ មុនពេលនាំដំណើរដ៏សែនធ្ងន់សម្ដៅទៅរក ពេលដែលទៅដល់ ជើងម្ខាងរបស់ទ្រង់ សង្កត់លើខ្នងរបស់គេ ទាញគ្រាប់ព្រួញចេញមកវិញ ពេលនេះម្ចាស់កាយក៏ដេកស្លាប់យ៉ាងអណោចទៅហើយ តែវាមិនមែនជាបញ្ហាសម្រាប់ទ្រង់នោះទេ ពោលគឺទ្រង់មិនខ្វល់ថាគេស្លាប់រឺរស់ សភាពយ៉ាងមេចសោះតែម្ដង ។« អ្នកអង្គម្ចាស់... »
សម្លេងតូចក្រូចឆ្មារទាញស្មារតីអ្នកអង្គម្ចាស់ត្រឡប់មកវិញ ខណៈពេលនេះម្ចាស់នៃសម្លេងកំពុងឈរពីមុខអ្នកអង្គម្ចាស់រូបស្រស់ ដោយឡែកទ្រង់ឈរនៅខាងក្រោយខ្នង ផ្អឹបរាងកាយយ៉ាងស្និទ្ធស្នាល ក្នុងដៃរបស់ក្មេងល្អិតមានកាន់អាវុធធ្នូ ស្ថិតនៅទីលានបាញ់ធ្នូមួយដ៏សែនធំតែពីរនាក់អ្នកអង្គម្ចាស់ ។
« តាំងស្មារតីអោយនឹង ឯងមិនអាចទន់ខ្សោយបានទេ គីម ជេយ៉ុន » អ្នកអង្គម្ចាស់ថើបសក់ក្បាលរលីបរលោងរបស់គេថ្នមៗ គ្រាន់តែអោយគេកាន់ធ្នូមិនទាន់ដាក់គ្រាប់ចូលផង ទឹកភ្នែកគេហូររហាមដូចខ្លាចណាស់ទៅហើយ សូម្បីតែកាយរបស់គេពេលនេះ ញ័រប៉ប្រប់តែម្ដង
YOU ARE READING
សំណព្វចិត្តអ្នកអង្គម្ចាស់ហេលី⚝ ( HJ )
عاطفيةអតីតកាលជាមនុស្សមិនប្រក្រតី បច្ចុប្បន្នវិវត្តន៍ខ្លួនថ្មីព្រោះភ័ព្វព្រេងវាសនាអូសទាញអោយទៅរកអ្នកអង្គម្ចាស់បណ្ដូលចិត្ត គេសូមស្ម័គ្រខ្លួនថានឹងនៅជាមួយអ្នកអង្គម្ចាស់ហេលីរហូត គឺរស់នៅយ៉ាងពេញសិទ្ធិក្នុងនាមជា " សំណព្វចិត្តរបស់អ្នកអង្គម្ចាស់ហេលី " ។ Main charac...