EP5 : កុំប៉ះមនុស្សរបស់យេីង

747 100 13
                                    

« ព្រះអេីយ!! អ្នកអង្គម្ចាស់ហេលីក្លាយជាបែបនេះតាំងពីពេលណាមក?? » សម្លេងខ្សឹបៗតាមដោយរាងតូចពួនក្រោយច្រាំងថ្ម នាងលបលួចមេីលអ្នកអង្គម្ចាស់ហេលីដែលកំពុងតែត្រូវបានជេគអោបកពីខាងមុខ ពួកគេញញឹមលេងទឹកជាមួយគ្នាយ៉ាងសប្បាយ បែបនេះនាងឆ្ងល់យ៉ាងខ្លាំងមិននឹកស្មានថាអ្នកអង្គម្ចាស់ហេលីជាប្រភេទមនុស្សដែលចាប់ចិត្តប្រតិព័ទ្ធមនុស្សបែបនេះ

« ខ្ញុំត្រូវតែប្រាប់ម្ចាស់ស្រីទេីបបាន!! » នាងនិយាយបានប៉ុណ្ណេះហើយក៏ប្រញាប់ប្រញាល់ដកខ្លួនចេញទៅកុំអោយទាន់ភ្នែកអ្នកអង្គម្ចាស់ នឹងអាលបានទៅជម្រាបប្រាប់ម៉ូរ៉ាសារបស់នាងនោះអី តទៅនេះ នឹងមានរឿងពុំខានទេ

ក្រឡេកមកមេីលហេខេយ៍ឯណេះវិញ បន្ទាប់ពីបរសេះចូលមកដល់ព្រៃជ្រៅក៏មិនបានបរបាញ់សត្វទេ ផ្ទុយទៅវិញទ្រង់បែរចុះដេីរលេងជាមួយថេយ៉ុងទៅវិញដោយមានសេះពណ៌ត្នោតដេីរតាមពីក្រោយ។

« អ្នកអង្គម្ចាស់មិនបរបាញ់សត្វទេរឺក្រាបទូល? ចុះអ្នកអង្គម្ចាស់ទីពីរនោះ? » ដេីរបានប្រហែលមួយសន្ទុះ ថេយ៍ក៏ចំណាត់សួរឡើងដោយងឿងឆ្ងល់ឃើញអ្នកអង្គម្ចាស់សម្លឹងមុខរបស់គេជាយូរមកហេីយ តែទ្រង់ឥតបន្ទូលអ្វីសោះ

« នៅតែពីរនាក់យេីង មិនសប្បាយចិត្តមែនទេថេយ៍? » មិនមែនទ្រង់មានបំណងមកបរបាញ់សត្វទេ គឺមានបំណងចង់គេចពីរាជវាំងមកចំណាយពេលវេលាជាមួយថេយ៉ុងបណ្ដូលចិត្ត! ព្រោះអីបិតាកំពុងតែបង្ហាត់បង្រៀនកិច្ចការរាជការកាន់តែខ្លាំងទៅៗ ទ្រង់ក៏កាន់តែតក់ក្រម៉ល់ទៅ ពិតជាមិនចង់ឡើងស្នងរាជ្យបន្តឡើយ ទ្រង់ចង់ប្រគល់កិច្ចការទាំងប៉ុន្មានអោយទៅហេលីជាប្អូន ចុងក្រោយក៏ត្រូវមកស្នងដដែលបែបនេះទេីបចង់គេចវាសជារឿយៗ

« មិនមែនបែបហ្នឹងទេក្រាបទូលក៏ប៉ុន្តែ...អ្នកនាង...អឺគេ...អុប!! » ថេយ៉ុងក្រែងចិត្តម៉ូរ៉ាសាជាស្នំ ចិត្តចង់ប្រាប់អ្នកអង្គម្ចាស់ថាមិនហ៊ានទេីបប្រឹងនិយាយតែក៏ត្រូវបញ្ចប់ពាក្យសម្ដីដោយអ្នកអង្គម្ចាស់យកដៃមកបំបិទមាត់ខ្លួន

« នៅជាមួយយើងកុំរំលឹកពីអ្នកផ្សេង! ហេតុអីក៏ចង់បញ្ជូនយេីងអោយទៅអ្នកផ្សេងទាំងដឹងក្នុងចិត្តដឹងហេីយថាយេីងស្មោះតែឯងម្នាក់? »

សំណព្វចិត្តអ្នកអង្គម្ចាស់ហេលី⚝ ( HJ )Where stories live. Discover now