EP11 : ចេញអោយឆ្ងាយទៅ

537 85 15
                                    

ថ្ងៃថ្មី
     គ្រាន់តែព្រះអាទិត្យបង្ហាញចេញមកភ្លាម ពន្លឺវាក៏ផ្លាតចូលមកក្នុងដំណាក់ចំត្របកភ្នែកអ្នកអង្គម្ចាស់អោយកម្រើកឡើង ។ ពេញមួយយប់ហើយដែលគេគេងលើទ្រូងរបស់ទ្រង់ អ្នកអង្គម្ចាស់អោបក្មេងល្អិតក្នុងដៃយ៉ាងណែន ពេលក្រោកឡើងមក ក៏ឆ្លៀតផ្ដល់ស្នាមថើបលើថ្ងាសអោយគេសារជាថ្មីដោយមិនភ្លេចស្ទង់នូវកម្ដៅរបស់គេ ។ ដង្ហើមគេដូចគ្នា គេនៅតែដកធម្មតាប៉ុណ្ណោះ គ្រាន់តែព្រលឹងរបស់គេមិនទាន់វិលចូលខ្លួនវិញអោយក្រោកនោះឡើយ ។

   គ្រាំង!!!!

    ទ្វាររបើកមិនផ្ដល់ដំណឹង ទាញអារម្មណ៍អ្នកអង្គម្ចាស់អោយស្លុតសឹមក្រឡេកទៅ ចិញ្ចើមផ្ដើមជ្រួញចូលគ្នាពេលឃើញម្ចាស់បងយាងមក ទ្រង់រហ័សក្រោកពីក្រលាបន្ទំទាញដាវស្ទុះយ៉ាងលឿនទៅរវាសដាវអ្នកអង្គម្ចាស់ហេខេយ៍ដែលកំពុងគប់មករកក្មេងល្អិតរបស់ទ្រង់ ។

  ប្រាវ!!

« ហ្ហឹះ! លឿនល្អមែន » ហេខេយ៍ សើចយ៉ាងរហ៊ឹស ដូចសប្បាយចិត្តណាស់ ញញឹមចុងមាត់ដាក់អ្នកជាប្អូន ខណៈពេលហេលីក្ដាប់ដាវក្នុងដៃយ៉ាងណែន សម្លឹងបងប្រុសទាំងសង្ស័យ

« ខ្ញុំប្រាប់រួចរាល់ហើយថាកុំមកប៉ះពាល់រាងកាយរបស់គេ ប្រសិនបើម្ចាស់បងចង់មានជីវិតនៅរស់ » ហេលី គប់ដាវឆិតក្បាលអ្នកជាបងទៅចាក់សរសរត្រង់ដូចបន្ទាត់ស្រប ទឹកមុខគួរដឹងថាក្នុងចិត្តពោរពេញដោយកំហឹងណាស់

« លេងសើចតែប៉ុណ្ណោះ យើងមិនបានតាំងចិត្តមកប៉ះពាល់គេទេ »

« ក្នុងគោលបំណងអី??? » ម្ដងវិញទៀត អង្គម្ចាស់ពៅហេលីបន្ទាបជង្គង់ទាញដាវរបស់បងប្រុសហោះចាក់ចំទៅនិងសរសរសារជាថ្មី ក្បាច់គុញគប់ដាវរេផ្លិចត្រង់ល្អណាស់

« ក៏លលេង សាកល្បងមើលថាវិជ្ជាគុណនៅខ្លាំងគ្រាន់បើទេព្រោះពួកហុងចូវផាកកំពុងត្រៀមទ័ពមកទៀតហើយ ណ្ហើយចុះ យើងឃើញថាឯងមិនភ្លាត់ស្នៀតទេ ដូច្នេះហើយ ស្ងប់អារម្មណ៍ចុះ » ហេខេយ៍ ទះស្មាប្អូនប្រុសបន្តិចដោយមិនភ្លេចងាកមើលក្មេងដេកលង់លក់សឹមយាងទៅដកដាវចេញមកវិញនិងយាងចេញទៅខាងក្រៅ បន្សល់អោយហេលីក្ដៅឆេះឆួលណាស់ ទាត់ខ្យល់មួយទំហឹងទាំងកែវភ្នែកចងគំនុំខឹងស្អប់ពេញប្រអប់ទ្រូង ទ្រង់នៅមើលឃើញគេជាបងប្រុស ចុះគេវិញ!? នៅមើលឃើញទ្រង់ជាប្អូនខ្លះរឺអត់??

សំណព្វចិត្តអ្នកអង្គម្ចាស់ហេលី⚝ ( HJ )Where stories live. Discover now