Ep2

1.7K 101 5
                                    

  *ថ្ងៃបន្ទាប់*

  ស្ថិតក្នុងបរិវេណនៃផ្ទះដ៏ធំមួយបានឲឃើញពីវត្តមានបុរសសង្ហាjongseong ដែលហៅកាត់ថាjayកំពុងតែដើរជុំវិញសួនផ្កា មិនដឹងជាគាត់រកអ្វីនោះទេកណ្ដាលថ្ងៃត្រង់មេឃក្ដៅហែងបែបនេះ។ គាត់ឱនងើបៗនៅនឹងគុម្ពផ្កានឹងឯង សង្ស័យតែបាត់អ្វីម្ដុំនឹងហើយ។ មួយសន្ទុះ​ក្រោយមក​មនុស្សម្នាក់ទៀតក៏ដើរមកជិតគាត់។

<បងរកអីនឹង???>សម្លេងស្រទន់របស់គេបានបង្ហើបឡើង តែបើទឹកមុខវិញគឺមិនស្រទន់ដូចសម្ដីទេ បញ្ជេញទឹកមុខមកបញ្ជាក់ឲដឹងថាម្នាក់នឹងហើយដែលធ្វើឲរបស់គេបាត់

<Riki! ឯងជាអ្នកយកកាសខ្ញុំទៅលាក់មែនទេ?>
jayបែរមកសួរទាំងមុខមាំ ភរិយាម្នាក់នេះធ្វើឲគេហត់ណាស់មួយថ្ងៃៗ

<អៅ! ខ្ញុំមិចនឹងដឹងទៅ?? កាសរបស់បងខ្លួនឯងបងមកសួរខ្ញុំ??> ចំជាភរិយាកំពូលក្នុងលោកមែន

<បើឯងមិនមែនអ្នកយកចុះអ្នកណាអ្នកយក?? បើក្នុងផ្ទះនេះមានមនុស្សតែ2នាក់នេះឯង! > អូហ៌ត្រូវហើយក្នុងផ្ទះនេះមានតែ2នាក់គាត់នឹងហើយគ្មានអ្នកណាទៀតទេ! សូម្បីអ្នកបម្រើម្នាក់ក៏មិនមានដែល

<ជួយមិនបានទេ! ខ្ញុំទៅសិនហើយណា៎~~បន្ដការរុករករបស់បងចុះ! >Rikiនិយាយហើយក៏លើកដៃលាអ្នកជាស្វាមីដើរចូលក្នុងផ្ទះវិញបាត់ទៅ jayឈរសម្លឹងដំណើរភរិយាចូលទៅក្នុងផ្ទះវិញសង្កេតពីក្បាលដល់ចុងជើងក៏ឃើញរបស់មួយនៅជាប់នឹងដៃឆ្វេងភរិយាគេ

<Riki!!!!!! នោះជាកាសរបស់យើងទេតើ!!! >គេស្រែកខិមួយវាស់រួចក៏រត់ទៅតាមភរិយាយ៉ាងលឿន ចំណែកអ្នកដែលត្រូវគេរត់តាមនោះរត់ញាប់ស្មេញចូលក្នុងផ្ទះ

   អឹម! តែជួយមិនបានទេ! ជើងខ្លួនវាមិនមែនដូចគេចឹងគេរត់តែ2ជំហ៊ានស្មើខ្លួនឯងរត់10ជំហ៊ានទៅហើយ។ ដៃមាំសាច់ដុំធំៗរបស់អ្នកជាស្វាមីក៏ចាប់ទាញកអាវរាងតូច ចាប់លើកឡើងលើប្រៀបដូចនាយនឹងសំឡីដើមគរយ៉ាងចឹង

"Jay! បងដាក់ខ្ញុំចុះទៅ! បើបងមិនដាក់ខ្ញុំចុះទេខ្ញុំមិនឲកាសបងទេ!" សម្លេងតូចៗដូចកូនឆ្មារបស់គេព្យាយាមនិយាយអង្វរករ​

"ឲកាសមកយើងវិញប្រយ័ត្នយើងចាប់បោះឯងទៅតាមបង្អួចបាត់"​ហីយ៉ា! សាហាវណាស់

"ok! យកវិញទៅចឹង! គ្រាន់តែលេងតិចតួចសោះមិនបាន! បើពេលនេះនៅជាមួយបងJakeមិនដឹងល្អយ៉ាងមិចទេ~~~" នៅសុខៗក៏នឹកដល់បងJakeរបស់គេ ដែលគេតែងតែលេងជាមួយកាលពីមិនទាន់ស្គាល់ប្រុសមុខថ្មមួយនេះ

"ទៅ! ទៅរកបងJakeឯងទៅ!"​Jayដើរចេញពីរាងតូចក្នុងគោលបំណងទៅបន្ដការងាររបស់គេ តែក៏ត្រូវទុចដំណើរដោយសារសម្ដីមួយប្រយោគនេះ

"​ក្មេងតូចងក់ងរឬ??? ប្រហែលជាងរហើយបានជាដើរចេញបែបនេះ! ប្រចណ្ឌ័មែនទេ????" សំណួរក្រមិចក្រមើមរបស់គេបង្ហើបឡើង ធ្វើឲJayអស់ទ្រាំនឹងគេហើយ

"ប្រច័ណ្ឌខ្មោចយ៎ស្អី! ចង់ទៅណាក៏ទៅៗកុំរំខានខ្ញុំ! ខ្ញុំត្រូវបង្ហើយការងារ!"​Jayបែរមកស្ដីឲភរិយាបាច់ៗ ហើយក៏ដើរទៅបន្ទប់ធ្វើការបាត់ទៅ

"​ហ៊ើយ! ប្រុស​សម្អុយ! "rikiឈរសម្លក់ដំណើរស្វាមីហើយក៏ដើរចេញទៅបន្ទប់ខ្លួនបាត់ទៅ។

   #skip​

  ដំណើរអើតលោមៗរបស់បុរសម្នាក់​មិនមែនជាចោរតែទេកុំច្រលំ! តែខ្លាចប្ដីស្ដីឲបានជាដើរអើតលោមៗបែបនេះ​ព្រោះឥឡូវនេះវាម៉ោង2រំលងអាធ្រាតទៅហើយ។

"​ស្មើនេះទើបចូលផ្ទះហេស៎??? "សម្លេងត្រជាក់ស្រេបដូចso-joដាក់ទឹកកក បង្ហើបឡើងនៅមាត់ជណ្ដើរធ្វើឲកម្លោះតូចភ្ងាក់មិនស្ទើរទេ

"អូហ៌! បងមិនទាន់គេងទៀតហេស៎??" សួរធ្វើពើរមែន!

"ឲដេកបានយ៉ាងមិចបើប្រពន្ធដើរបាត់ៗពីផ្ទះម៉ោងស្មើនេះទើបមកដល់!"​ នឹងហើយ! ទៅដេកយ៉ាងមិចលក់​បើតែម៉ាកៗនេះចឹងនោះ

"​អូហ៌! បែបនឹងហេស៎? បើខ្ញុំជាបងក៏ខ្ញុំដេកមិនលក់ដែលបើប្រពន្ធដើរបាត់ៗចឹងនោះ!"​សម្ដីថ្លោះណាស់

"បើចឹងមិចបានជាដើរបាត់ៗឲយើងអង្គុយចាំចុះ?? "ប្រហែលជាខឹងនឹងប្រពន្ធក៏មិនដឹងដែល

"​ហេ៎! តោះចូលគេងទៅមកពីក្រៅហត់ខ្លាំងណាស់! " គេធ្វើមិនខ្វល់ដើរទៅជាន់លើធ្វើមិនដឹង

"shim Jaeyun!!!!!! ឯង-"

"បាទ​លោកLee heeseung! មានការអ្វីហេស៎??"រាងតូចស្រែកមកព្រមទាំងរត់ចូលបន្ទប់យ៉ាងលឿន

"ហ៊ើយ! បើបានប្រពន្ធម៉ាកៗនេះតែ2នាក់ទៀតសុខចិត្តទៅបួសហើយ!"​ តែម៉ាកៗនឹង2នាក់ទៀតបើមិនរត់ទៅបួសប្រាកដខ្លាចជាមនុស្សប្រសៃប្រសាទហើយ











    តែបើបងheeយកខ្ញុំគឺមិនឲបងពិបាកចិត្តនឹងដើរលេងយប់ទេ!

និទាយឃរដូវ | Jayki (complete✅) Where stories live. Discover now