Ep11

615 84 7
                                    

  Jay​នឹងcandyដើរចូលមកក្នុងផ្ទះវិញក៏ឃើញថាគ្រប់គ្នាអង្គុយរងចាំពួកគេល្មម។

"តោះកូនjay! ក្មួយcan ! ប្រញាប់ចូលអង្គុយមក!"​លោកparkនិយាយឡើង

Jayសម្លឹងថានឹងទៅអង្គុយជិតភរិយាតែវាអស់កន្លែងបាត់ទៅហើយ។ ខាងឆ្វេងនាយតូចជាក្មួយប្រុសរបស់គេ ចំណែកខាងស្ដាំជាកូនចៅជំនិតប៉ាគេ។ jayក៏ដើរទៅអង្គុយទល់មុខនាយទៅ ដោយមានកញ្ញាស្កគ្រាប់ទៅអង្គុយជិត។

  អង្គុយញ៊ាំអាហារជិតកន្លះម៉ោងទៅហើយ រាងតូចមិននិយាយរកJayសូម្បីមួយមាត់ rikiគិតតែញ៊ាំ បន្ទាប់មកក៏បញ្ចុកក្មួយប្រុស។ Jayឆ្ងល់មិនស្ទើទេ- អ្នកគ្រប់គ្នាឆ្ងល់មិនស្ទើរទេព្រោះរាល់ដងrikiនិយាយច្រើនណាស់ ឲតែបានជួបគ្នាគឺមិនខ្វះរឿងនិយាយឡើយ​ដល់ពេលស្ងាត់ចឹងពេកទៅរាងប្លែកៗដែលនឹងណា៎!

"Riki! ហេតុអ្វីកូនមិននិយាយអ្វីសោះបែបនេះ???" អ្នកស្រីparkសួរទៅកាន់កូនប្រសារ

"អ៎! ឈឺកនឹងណាអ្នកម៉ាក់! និយាយមិនកើតទេ!"​rikiធ្វើជានិយាយ​មិនសូវឮដើម្បីសម្ដែងឲសម​

"ឈឺមែនទេ???" Jayក៏សួរព្រោះមិញនេះមើលទៅមានកម្លាំងកម្ហែងស្រែកហៅគេធម្មតាសោះ

"........" (The អញមិនខ្ចីឆ្លើយ!)​

  Jay​កាលបើគេមិនឆ្លើយបែបនេះក៏មិនដឹងជាថាយ៉ាងមិចទៀត​មានតែឈ្ងកញ៊ាំបន្ដ។ ចំណែកលោកparkនឹងអ្នកស្រីក៏សម្លឹងមើលមុខគ្នាទៅមក គាត់ដឹងថា2នាក់នេះបើមិនឈ្លោះគ្នាទេ ក៏ខឹងគ្នាដែល។

  #skip​

  អាហារពេលថ្ងៃដ៏តានតឹងត្រូវបានបញ្ចប់​អ្នកគ្រប់គ្នាចែកជើងទៅបន្ទប់រាងៗខ្លួនដើម្បីសម្រាក​គេងលេង។ ចំណែកjayនាយនៅតែឆ្ងល់ថាហេតុអ្វីបានរាងតូចមិននិយាយរកខ្លួនទាំងដែលរាល់ដងពេកនេះកំពុងរករឿងនាយហើយ។

"ឯង​ទៅណា???" jayសួរទៅកាន់រាងតូចព្រោះឃើញនាយកាន់ខ្នើយដើរចេញពីបន្ទាប់​

"........." នៅតែគ្មានការតបតអ្វីឡើយ jayអត់មិនបានក៏ដើរទៅចាប់ដៃជាប់មិនឲចេញទៅ

"ហើយឯងកើតស្អីបានជាមិននិយាយរកយើង?"

"........" Jayហួសចិត្តមិនស្ទើរទេ​ក្មេង​នេះអីក៏ក្បាលរឹងម្លេះ! សួរមិនឆ្លើយសោះ ថាសួរមិនឆ្លើយទៅមធ្យម ងំអាមិនមើលមុខនឹងតើ rikiហាក់ព្យាយាមគេចមុខពីនាយយ៉ាងចឹង

"​ok! ទៅណាក៏ទៅៗចឹង!" Jayប្រលែងដៃនាយតូចទៅ ចំណែកriki ក្រោយគេប្រលែងដៃហើយក៏នាយស្ទុះវឹងចេញពីបន្ទប់

  នាយមិនបានទៅណាឆ្ងាយទេ កាន់ខ្នើយកាន់ភួយនឹងគឺមកបន្ទាប់ក្មួយប្រុស។

"ពូតូច! ពូមកលេងជាមួយខ្ញុំមែនទេ???" អាល្អិតReoនោះហាក់សប្បាយចិត្ត នៅពេលបើកទ្វារទៅឃើញវត្តមានរាងតូច

"មិនមែនមកលេងធម្មតាទេ! ថ្ងៃនេះពូតូចមកគេងជាមួយក្មួយទេម្ដង! មើលណែ! ពូខំវិចភួយ ខ្នើយមកផង!!"​rikiលើកបង្ហាញរបស់របរក្មួយហើយក៏ដើរចូលក្នុងបាត់ទៅ​

"ពូតូច! ហេតុអ្វីបានជាពូមិននិយាយជាមួយពូJay??? "អាល្អិតreoសួរឡើង​ គេឆ្ងល់ពេកទុកក្នុងទ្រូងវានៅមិនសុខចឹងក៏សួរតែម្ដងទៅ

"ហ្អឹម! បើមានគេនិយាយថាគេមិនចូលចិត្តក្មួយ តើក្មួយនិយាយរកគេទេ?? "rikiសួរទៅកាន់reoវិញ

"​ប្រាកដជាអត់ហើយ! បើគេមិនចូលចិត្តយើងផង! ទៅនិយាយជាមួយគេនាំតែខាតទឹកមាត់ធ្វើអី! "reoនិយាយមក rikiពេញចិត្តស្ដូតតែម្ដង

"​នេះហើយជាមូលហេតុដែលពូមិននិយាយរកពូjayឬ?? តែខ្ញុំមិនឃើញគាត់និយាយថាគាត់មិនចូលចិត្តពូតូចផង! "

"​ចាំមើលពូនិយាយប្រាប់ក្មួយឲអស់សេចក្ដី! "

"​បាទ! ខ្ញុំចាំស្ដាប់! "

"​កាលពីលោកយាយឲពូទៅហៅពូjayរបស់ឯងមកញ៊ាំបាយ ពូដើរទៅក៏ឮគេនិយាយគ្នាជាមួយនឹងកញ្ញាស្កគ្រា​ប់! ពូថាមិនចង់ស្ដាប់ទេ តែពេលនោះកញ្ញាស្កគ្រាប់រសជាតិប៊ឺចេងនោះក៏លើកពីឈ្មោះពូ! នាងនិយាយថានាងមិនចូលចិត្តពូទេ! ពូគិតថាពូjayសម្អុយរបស់ក្មួយនឹងការពារពូ! តែមានឯណា គេក៏និយាយថាគេមិនចូលចិត្តពូដែល! "

"​អូហ៍! "

" ពូខឹងខ្លាំងណាស់reo! "

" មិនអីទេ! ពូតូចកុំបារម្ភ! ខ្ញុំនឹងការពារពូមិនឲពូjayមករញេរញៃពូឡើយ!​"អាល្អិតreoនិយាយឡើងធ្វើឲrikiញញឹម

"​បែបនឹងបានគេហៅថាក្មេងឆ្លាត! "

  តែថា....... ពាក្យពេចន៍​ទាំងប៉ុន្មានមិនអាចរំលងត្រចៀកអ្នកកម្លោះដែលឈរស្ដាប់មុខបន្ទប់ពួកគេឡើយ!

"​អ៎! តាមពិតចឹងសោះមានជាមិននិយាយរកយើង! ក្មេងម្នាក់នេះពូកែងងក់ម្លេះ! មិនស្ដាប់គេនិយាយឲចប់ទេ! រវល់តែគិតបញ្ចប់ន័យខ្លួនឯង!"​Jayនិយាយឡើង នាយមិនមែនជាមនុស្សខ្វះសិលធម៌មកលួចស្ដាប់គេនិយាយគ្នាទេ តែមកពី អត់មិនបាន​បើមិនតាមមកមិនដឹងថាគេមិននិយាយរកនាយដោយសារអ្វីទេ

"ពូក្មួយគេនេះ! ត្រូវដៃត្រូវជើងគ្នាណាស់! "jayគ្រវីក្បាលហើយក៏ដើរចេញទាំងសប្បាយចិត្ត គិតរកវិធីលួងភរិយាវិញមានប្រយោជន៍ជាង!

Bye!

និទាយឃរដូវ | Jayki (complete✅) Where stories live. Discover now