មិត្តទាំង3បានជុំគ្នាហើយក៏និយាយគ្នាលេងពីនេះពីនោះ។ sunooនិង jungwonបង្ខំមិត្តឲនិយាយរឿងទាំងអស់ប្រាប់គ្មានសល់ ស្រណោះតែរាងតូចrikiទេ និយាយប្រាប់គេបណ្ដើរ អៀនក្រវិចក្រវ៉ង់បណ្ដើរ។ ចំណែករាងក្រាស់ទាំងបីសម្លឹងមើលពួកគេទាំងកែវភ្នែកគួរឲស្រឡាញ់។
"យ៉ាងមិចទៀត???? បន្ទាប់ពីគាត់ជូនផ្កាឯងហើយមានរឿងអ្វីកើតឡើង???" jungwonសួរហាក់ចង់ដឹងរឿងគេខ្លាំងណាស់
".. អើ..... មិនអាចប្រាប់បានទេ!"rikiព្យាយាមនិយាយទាំងផ្ទាល់ទាំងពីរក្រហមព្រឿងៗសម្លឹងមើលទៅកាន់ស្វាមីដែលអស់សំណើចនឹងនាយ
"អេ?? ហេតុអ្វីប្រាប់មិនបាន?? មានធ្វើរឿងអ្វីមិនល្អមែនទេ??? "jungwonសួររាងតូចភ្លាមៗ ក្រោយឃើញកាយវិការនាយមិនសូវស្រួល
"បងjay~~~~~~~ "rikiដើរទៅក្នុងរង្វង់ដៃស្វាមីព្រោះមិត្តទាំងពីរដាក់សម្ពាធនាយពេក ចំណែករាងក្រាស់បានត្រឹមឱបភរិយាដែលអៀនឡើងក្រហមដូចថ្នាំលាបជញ្ជាំងជាប់នឹងទ្រូង (កាត់ន័យខ្លួនឯងទៅថាតួអង្គទាំងពីររបស់យើងបានធ្វើអីខ្លះ🌚🤭)
"ណែ... ណែriki! មានអ្វីកើតឡើង??? ហ្អឹម~~~~?? "ថាjungwonទៅសួរមិនឈប់ដល់sunoo វិញតាមជំរិតតែម្ដង
"អាhoon,daniel! ចាប់សង្សាឯងយកទៅណាឲបាត់ៗទៅ! ឯងមើលrikiរបស់យើងគេអៀនខ្លាំងណាស់!"jayនិយាយទៅកាន់មិត្តទាំងពីររបស់ខ្លួន
"អេ??? មិចបាននិយាយចឹង??ខ្ញុំសួរនាំមិត្តខ្ញុំទេតើ" sunooតបទៅកាន់jay
"នឹងហើយ! Rikiប្រាប់មកថាគាត់បង្ខំឯងឬយ៉ាងមិច?" ជាមួយអ្នកណាមិនដឹងតែបុគ្គល2នាក់នេះបើមិនបានចម្លើយមិនឈប់
"បានហើយកុំចេះដឹងរឿងគេពេក! "danielចូលទៅឃាត់សង្សាព្រោះឃើញថាបើនៅតែសួរទៀតrikiប្រាប់ជាចាប់ខ្វាចjayរបស់ហែកអាវមិនខានទេ
"ok! ឈប់សួរក៏បាន! "sun/wonនិយាយដំណាលគ្នាហើយក៏ទៅអង្គុយលើកៅអីបន្ដការញ៊ាំរបស់ខ្លួនទៀត
អ្នកដទៃគេអង្គុយកៅអីរៀងៗខ្លួនទេតែដល់គូរស្នេហ៍ពពេចម៉ឺនឆ្នាំឯណេះវិញដូចខ្វះកៅអីអង្គុយណាស់ចឹង ទាល់តែអង្គុយលើភ្លៅគ្នាបានកើត។ មកអង្គុយsweet សាសងគ្នាមិនគិតក្បាលមិត្តទេ។
YOU ARE READING
និទាយឃរដូវ | Jayki (complete✅)
Romanceស្រឡាញ់ណាស់ ស្រឡាញ់ស្មើរជីវិត តែមិនដឹងជាហេតុអ្វីបានជាមាត់និយាយពាក្យថាស្រឡាញ់អូនមិនចេញ ចំណែកខួរក្បាលក៏បញ្ជាឲធ្វើចរឹកមិនខ្វល់ខ្វាយព្រងើយកន្តើយនឹងអូន! ឈ្លោះត្រូវៗ មួយថ្ងៃៗគិតតែឈ្លោះគ្នា ប៉ុន្តែនៅតែបារម្ភខ្វាយខ្វល់ពីគ្នា។ មាត់រឹងក្បាលចចេស តែយ៉ាងណាក...