រឺងៗរឺងៗ
"អ្នកណាអីក៏ទំនេរម្លេះខលមកកាត់ព្រឹក!"សម្លេងបុរសសង្ហាកូនពៅប្រចាំគ្រួសារនិយាយឡើង
"អាឡូ?? មានការស្អី?" សម្លេងនាយនិយាយទាំងមិនបានមើលថាអ្នកណាខលមកនោះទេ
"*យឺ! អាប្អូនកម្ជឹល! ព្រឹកហើយស្មើណាបានឯងក្រោក! ប្រញាប់ឡើងនៅក្រុមហ៊ុនមានប្រជុំធំផង! *"គ្រាន់តែឮសម្ដីបងប្រុសពីក្នុងទូរសព្ទ័ភ្លាមនាយក៏ក្រោកគ្រួកពីលើគ្រែ
"បានហើយ! ខ្ញុំជិតរួចហើយ!"នាយនិយាយទៅកាន់បងប្រុសហើយក៏បិទទូរសព្ទ័ទៅ
"ចំហើយអាhoon! ថ្ងៃការងារដំបូងទាល់តែបងខលដាស់! ចំជាញ៉ាប់មែន! "រាងក្រាស់និយាយទៅកាន់ខ្លួនឯងហើយក៏ស្ទុះវឹងទៅរៀបចំខ្លួន
(ចំជាកូនពៅសំណព្វអ្នកម៉ាក់មែន!)
#cut
ក្នុងបន្ទប់ដ៏ធំឯណោះវិញ បុរសង្ហាកំពុងតែរៀបចំសារ៉េអាវធំរបស់ខ្លួនមុខកញ្ចក់យ៉ាងសង្ហា ដោយមានភរិយាឈរចាំចងក្រវ៉ាត់កឲ។
"បងរួចរាល់ឬនៅ? បើរួចហើយអូនចងក្រវ៉ាត់កឲ! "សម្លេងរាងតូចបង្ហើបឡើងទៅកាន់ស្វាមី
"បងរួចហើយ!"jayក៏បែរមករកភរិយាដែលឈររងចាំខ្លួន
"បងត្រឡប់មកវិញទេនៅម៉ោងអាហារថ្ងៃត្រង់? បើត្រឡប់មកវិញអូននឹងបានរៀបចំអាហារឲបង!" rikiនិយាយឡើងទៅកាន់រាងក្រាស់តែភ្នែកនៅតែសម្លឹងទៅកាន់ខ្សែរក្រវ៉ាត់កនៅឡើយ
"អូនអាចធ្វើអាហារឲបងបានដែលហេស៎?"jayរាងអស់សំណើចបន្ដិចដែល និយាយប្រាប់គេថាមិនចេះធ្វើម្ហូបទេ តែឥឡូវចង់មកធ្វើម្ហូបឲគេញ៊ាំ
" បងមិនអាចមើលងាយអូនបានទេ! កាលពីអូននៅសាកលអូនតែងតែធ្វើអ្វីញ៊ាំរហូតនឹង! មិនតែប៉ុណ្ណោះ roommate អូនគេចូលចិត្តស្នាដៃអូនទៀតផង!"riki វៃដើមដៃស្វាមីបន្ដិចមុននឹងនិយាយបន្ដ
"បើអូននិយាយចឹងបងនឹងត្រឡប់មកភ្លក់ស្នាដៃរបស់អូនហើយ!"jayតបទៅកាន់ភរិយា
"តោះរួចរាល់ហើយ!" រាងតូចសារ៉េក្រវ៉ាត់កឲស្វាមីហើយក៏ញញឹម
"*សឺត*បងទៅសិនហើយអូនសម្លាញ់!"រាងក្រាស់ផ្ដល់ស្នាមថើបលើថ្ងាស់ភរិយាហើយក៏ទាញកាបូបកុំព្យូទ័ររបស់ខ្លួនដើរចាកចេញពីបន្ទប់បាត់ទៅ
"ហឺស! មិនខកបំណងទេដែលស្រឡាញ់បង~~ "រាងតូចនិយាយម្នាក់ឯងទាំងសប្បាយចិត្តមើលដំណើររាងក្រាស់ចាកចេញទៅធ្វើការ
(ខ្ញុំមិនខកបំណងទេដែលសរសេររឿងនេះទាំង
លើសស្ក😊)ក្នុងហាងកាហ្វេឯណេះវិញ sunooហាក់ប្លែកចិត្តព្រោះមិនឃើញសង្សាមកលេងដូចរាល់ដង ឆ្ងល់ក្នុងចិត្តណាស់តែមិនហ៊ានខលសួរ។
"និយាយចឹងrikiគេមិនមកហាងទេហេស៎?"jungwonដែលទើបនឹងដើរចូលក៏សួររកមិត្តម្នាក់ទៀត
"អត់ទេ! គេចង់នៅធ្វើបុរសមេផ្ទះ!"sunooតបធម្មតាទេតែកុំមើលមុខស្អុយបែរដូចតាប៉ែ27ឆ្នាំ
"អើ! ហើយឯងកើតស្អីហេតុអ្វីមុខស្អុយទាំងព្រឹកបែបនេះ?"
"គ្មានអីទេ!"
"អៅ? អត់មានអីយ៉ាងមិច! អ្នកណាធ្វើស្អីឯង? សង្សាឯងមែនទេ? "jungwonសួរដល់ចំណុចបែបនេះsunooក៏ដកដង្ហើមធំ
"កុំមកដកដង្ហើមធំ! ចាំមើលពេលយើងជួបគេយើងនឹងសំពងគេឲបែកជា5ចំណែកមិនខានទេ! "jungwonនិយាយបណ្ដលរទាញយកដំបងលុញម្សៅមកសំពងខ្យល់បណ្ដើរ
"អើយ! បានហើយwon! គេរវល់ក៏ថាបាន! "sunooនិយាយទៅកាន់មិត្តទាំងមិនភ្លេចដកដង្ហើមធំដែល
រឺងៗរឺងៗ sunooនិយាយមិនទាន់ចប់សម្កេងទូរសព្ទ័របស់នាយក៏រោទ៍ឡើងដល់ក្រលែកមើលក៏ឃើញថាជាសង្សាសំណព្វខលមកល្មម
" អាឡូ hoon! "
"*sun! ថ្ងៃនេះបងរវល់មិនបានយកអាហារពេលថ្ងៃទៅឲអូនទេ! *"គ្រាន់តែអ្នកម្ខាងទៀតនិយាយបែបនេះsunooក៏ទម្លាក់ទឹកមុខចុះ
"អឹម មិនអីទេ! បើបងរវល់ក៏រវល់ចុះ!"sunooនិយាយហើយក៏ចុចបិទភ្លាមមិនឲអ្នកម្ខាងទៀតនិយាយអ្វីបន្ដបាន
"ឃើញទេ! ចាំមើលឲតែយើងជួបមុខគេយើងនឹងទៅសំពងគេមិនខានទេ!"wonនិយាយទៅកាន់មិត្ត
"គេមិនដែលរវល់បែបនឹងនោះទេ! គេមានរឿងអ្វីលាក់បាំងយើងទេដឹង?ឬមួយក៏គេមានណាត់ជាមួយសង្សាថ្មី? "
"sun! ឯងកុំទាន់គិតអីផ្ដេសផ្ដាសណាមួយសង្សារបស់ឯងមិនមែនជាមនុស្សបែបនឹងទេ! គេអាចនឹងរវល់ពិតមែនក៏ថាបាន!"jungwonនិយាយលើកទឹកចិត្តមិត្តកុំឲគិតអវិជ្ជមានលើសង្សាខ្លួន
Sunghoon be like :បងខំទៅធ្វើការធ្វើងារយកចិត្តឪដើម្បីសុំឪដណ្ដឹងអូនឲតែអូនបែរជាចោតបងថាទៅលួចមានថ្មី...
យក1epទៀតទៅ! មុននឹងញុមរត់ចោលស្រុក! Epនេះបើបាន50voteជាងល្អប៉ុណ្ណាទេណ៎....
YOU ARE READING
និទាយឃរដូវ | Jayki (complete✅)
Romanceស្រឡាញ់ណាស់ ស្រឡាញ់ស្មើរជីវិត តែមិនដឹងជាហេតុអ្វីបានជាមាត់និយាយពាក្យថាស្រឡាញ់អូនមិនចេញ ចំណែកខួរក្បាលក៏បញ្ជាឲធ្វើចរឹកមិនខ្វល់ខ្វាយព្រងើយកន្តើយនឹងអូន! ឈ្លោះត្រូវៗ មួយថ្ងៃៗគិតតែឈ្លោះគ្នា ប៉ុន្តែនៅតែបារម្ភខ្វាយខ្វល់ពីគ្នា។ មាត់រឹងក្បាលចចេស តែយ៉ាងណាក...