Ep22

544 71 23
                                    

  ព្រឹកព្រលឹមស្រាងៗម៉ោងប្រហែលជា5-6​ កម្លោះតូចក្នុងខោខ្លីពាក់កណ្ដាលភ្លៅ ជាមួយនឹងអាវសស្ដើងកំពុងឈរសម្លឹងមើលទៅទេសភាពព្រៃភ្នំនៅយ៉ក្រោយផ្ទះ។ លេងសើចអ្វីនៅម៉ោងនេះនៅមានអ័ព្ទពទ្ធ័ជុំវិញភ្នំ អាកាសធាតុត្រជាក់ស្រេប​ ខ្យលបក់រំភើយៗ ចំជាល្អខ្លាំងណាស់មានទឹកតែក្ដៅៗក្នុងដៃគឺរឹតតែល្អ។

"អរុណសួស្ដីអូនសម្លាញ់!" សម្លេងគ្រលរធំបង្ហើបមកស្របពេលដែលបុរសមាឌមាំដលរចេញពីគ្រែមកឱបចង្កេះតូចពីក្រោយ

"អរុណសួស្ដីបងសម្លាញ់ !" រាងតូចតបទៅវិញព្រមទាំងយកដៃតូច សស្គុះរបស់ខ្លួនទៅក្រសោបពីលើដៃធំនោះ

"មិនរងាទេឬ! អូនមកឈរបែបនេះទាំងព្រឹកចុះបើទឹកសន្សើមស្រក់ចុះមកមិនផ្ដាសាយហើយទេហេស៎? "រាងក្រាស់និយាយព្រមទាំងដាក់ក្បាលខ្លួនលើស្មាអ្នកម្ខាងទៀត នឹងបែរមុខទៅរកកញ្ចឹងកសខ្ចីដូចបណ្ដូលចេកនោះ

"​អូហ៍! វាមិនអីនោះទេ! បងមើលទេសភាពទៅ! វាស្រស់ស្អាតណាស់! ត្រូវតែមើលវាឲអស់ចិត្តទើបបាន! "rikiនិយាយហើយក៏មិនទទួលបានការតបតរអ្វីរបស់អ្នកម្ខាងទៀតនោះឡើយ

   នាយតូចមានអារម្មណ៍ថាមានអ្វីមកឆ្មុលនឹងកញ្ចឹងករបស់ខ្លួន។

"​បងកើតអ្វីហេស៎?? ហេតុអ្វីបានឆ្មុលមកជិតអូនម្លេះ? ដឹងទេវារសើបណាស់! "រាងតូចនិយាយ

"​បងមិនកើតអ្វីទេ! តែក្លិនអូនក្រអូបណាស់!​" jayនិយាយងុលៗ ចំណែករាងតូចក៏ហួសចិត្ត ទាំងព្រឹកតែម្ដង

"បងដឹងទេថាថ្ពាល់អូនឈឺអស់ហើយ! វាញញឹមខ្លាំងពេករាល់ពេលដែលបងនៅក្បែរអូន!"​rikiនិយាយមួយប្រយោគនេះចប់ភ្លាម រាងក្រាស់ក៏ចាប់បំបែរមុខនាយឲសម្លឹងមើលខ្លួន

"​បងសុខចិត្តឲវាឈឺដោយសារញញឹមជៀសជាងវាឈឺដោយយំ! "រាងក្រាស់ទាញកាយល្អិតមកឱបជាប់ក្នុងរង្វង់ដៃ ដោយយកដៃរបស់ខ្លួនទៅអង្អែលក្បាលនាយតូចថើរ ព្រមទាំងនិយាយពាក្យពេចន៍ខាងលើចេញមក

(sweet e e e e)

    គូរស្នេហ៍បក្សាបក្សីនៅសាសងគ្នាពីនេះពីនោះ មើលទៅកាន់ទេសភាពដ៏ល្អគ្មានពីរជាមួយស្នាមញញឹម។ គ្មានអ្វីល្អជាងបាននៅជិតមនុស្សដែលខ្លួនស្រឡាញ់ទេ! វាធ្វើឲយើងសប្បាយចិត្ត មានកម្លាំងដើរតទៅមុខទៀត។

"ការដែលបងជួបអូនដំបូងវាដូចជាការស្ដាប់តន្រ្តីយ៉ាងចឹង!ការស្ដាប់លើកដំបូងទាំងមិនដឹងខ្លួនថាបងនឹងចូលចិត្តខ្លាំងដល់ម្លឹង!"​រាងក្រាស់និយាយទៅកាន់ភរិយាជាសម្លេងស្រទន់

"ហេ! បងចង់មកផ្អែមល្ហែមកាត់ព្រឹកមែនទេ? តោះពួកយើងទៅសម្អាតខ្លួនសិនទៅមុននឹងយើងចេញទៅក្រៅ!"​rikiសើចបន្ដិចហើយក៏អូសដៃស្វាមីចូលក្នុងផ្ទះវិញ

  ឥឡូវប្រហែលជាកាវ502បិតឲនៅស្អិតជាប់គ្នាហើយទេដឹង! សូម្បីដែលចូលបន្ទប់ទឹកក៏ចូលជាមួយគ្នាដែល តាមsweetដល់ក្នុងបន្ទប់ទឹកទៀត​មិនខ្មាស់ការ៉ូសោះ🌚

   # skip

   អ្នកទាំងពីរស្រស់ស្រូបអាហារពេលព្រឹកហើយ rikiក៏នឹកសំណួរចង់សួរjayភ្លាម

"តើពួកយើងនឹងត្រឡប់ទៅseoulវិញពេលណាដែល?"​rikiសួរទាំងដែលមានអាហារនៅពេញមាត់នៅឡើង

"ហឺស! ពេលណាដែលអូនចង់ត្រឡប់ទៅវិញ!"​រាងក្រាស់យកដៃទៅជូតអាហារដែលជាប់មាត់ភរិយាមុននឹងនិយាយ

"បើបងចង់ឲអូនសម្រេចចិត្តគឺគ្មានថ្ងៃពួកយើងត្រឡប់ទៅវិញទេ! អូនចង់ទាំងវេចខោអាវមករស់នៅទីនេះផង!"​rikiនិយាយហើយ រាងក្រាស់ក៏សើចអស់សំណើចនឹងនាយ បានដើរលេងម្ដងលែងចង់ចូលផ្ទះវិញហើយ

"បងគិតថាពួកយើងក៏គួរតែឆាប់ត្រឡប់ទៅវិញដែល! ការងារក្រុមហ៊ុនឲបងheeនិងjakeគេធ្វើតែ2នាក់នឹងក៏ពិបាក​ បងគិតថាឆាប់ទៅនឹងបានចូលក្រុមហ៊ុនវិញ! " jay

" អៅ! បែបនឹងក៏ល្អ! អូនតាមតែបងទេ! "rikiតបទៅកាន់ស្វាមីទាំងមិនភ្លេចញញឹមស្រស់ទេ​ កាលដែលឃើញក្មេងក្បាលខូចញញឹមបែបនេះjayអត់មិនបានក៏ញញឹមតាម​នាយសម្លឹងទៅភរិយាក្នុងកែវភ្នែកស្រទន់....

" ហេតុអ្វីបានជាបងសម្លឹងមុខអូនបែបនេះ?? មុខអូនប្រឡាក់អ្វីមែនទេ? "rikiក៏សួរកាលដែលឃើញjayសម្លឹងមុខខ្លួនមិនដាក់

"​បងចូលចិត្តមើលអូនញញឹម! បងអាចអង្គុយមើលអូនញញឹមរៀងរាល់ថ្ងៃមិនធុញទ្រាន់ឡើយ! "រាងក្រាស់និយាយបណ្ដើរអង្អែលផ្ទៃមុខភរិយាបណ្ដើរ ចំណែកនាយតូចវិញអៀនសឹងតែនិយាយមិនកើតទៅហើយ ពាក្យដែលគេនិយាយបងកាន់នាយគឺវា romantic ខ្លាំងណាស់!







ឥឡូវសុំសួរមួយ បើsunsunki (sunghoon sunoo niki) បីនាក់នឹងបើមាន btt​2នាក់ you guy choose អ្នកណា​ខ្លះ??

  ឆ្លើយឲស្រួលបួលណាព្រោះរឿងថ្មីនេះស្ថិតនៅលើអ្នកទាំងអស់គ្នាហើយ😊👌

និទាយឃរដូវ | Jayki (complete✅) Where stories live. Discover now