Ep6

655 89 6
                                    

   នៅក្នុងឡានរបស់Jaykiបន្ទាប់ពីបើកចេញពីហាងrikiនៅតែអង្គុយញ៊ាំនំប៉័ងបន្ដទៀតហាក់មិនខ្វល់នឹងJayបន្ដិចសោះ។ ភាពស្ងប់ស្ងាត់ដែលមាននៅក្នុងក្នុងឡាននោះបណ្ដាលឲjayដាច់ចិត្តសួរទៅកាន់ភរិយាមួយសំណួរ

"ឯងតែងតែមកជួយធ្វើការមិត្តរបស់ឯងនៅទីនេះមែនទេ???"

"ត្រូវហើយ! ខ្ញុំតែងតែមកជារៀងរាល់ថ្ងៃ!"​rikiតបទៅJayវិញទាំងមិនបានមើលមុខនាយឡើយ

"ចឹងមានន័យថានៅពេលដែលយើងចេញទៅធ្វើការបាត់វិលល្ងាចក៏ឯងនៅតែក្នុងហាងកាហ្វេនោះមែនទេ??" jayសួរបន្ដ

"នឹងហើយ!" rikiនៅតែបន្ដឆ្លើយខ្លីៗ

"បែបនឹងសោះបានជាមួយថ្ងៃៗមើលទៅហត់សម្បើមណាស់! "jayនិយាយឡើងទាំងញញឹមបន្ដិច​តែស្នាមញញឹមមួយនោះrikiមិនបានឃើញឡើយ

"​ទោះហត់តែក៏សប្បាយ! បាននៅជិតនិយាយលេងនឹងពួកគេ! "

" ok! "

" តែថា~~បងមានជិះឡាននេះជាមួយអ្នកណាទេ?? "rikiក៏សួរឡើងម្ដងវិញ

"​អឹម! ជិះកាលពីព្រឹកមិញ! យ៉ាងមិចមានអីហេស៎? "Jay

" អូហ៍! តើអ្នកណា?? "

" Daniel! ម្នាក់ដែលដើរចូលក្នុងហាងជាមួយយើង! "

"​បែបនឹងសោះបានកៅអីនេះខិតទៅក្រោយដល់ម្លឹង! ខ្ញុំសឹងតែដាក់ជើងមិនដល់កម្រាលផង! "rikiនិយាយឡើងបែបនេះjayស្រាប់តែអស់សំណើចនឹងនាយយ៉ាងខ្លាំង

"​មកពីឯងទាបទេដឹង! "នេះជាពាក្យដែលរាងតូចស្អប់បំផុតគឺមាននរណាម្នាក់លើកនិយាយពីកម្ពស់របស់គេ

"​ស្មានតែខ្ញុំចង់ទាបឬ?? ខ្ញុំប្រាប់បងចុះ! កម្ពស់ស្ដង់ដារដែលខ្ញុំចង់បានយ៉ាងហោចណាស់ក៏1.80mដែល! មិនដឹងថាជាតិមុនសាងបាបយ៉ាងមិចខ្លះទេបានជាជាតិនេះកើតមកខុសខ្លួន! ខ្ញុំខំទៅហាត់ប្រាណឲឆ្អឹងលូតវែង ប្រើថ្នាំពន្លូតកម្ពស់ តែធ្វើមិចបើវានៅតែមិនខ្ពស់! អយុត្តិធម៌​ណាស់!"​rikiនិយាយហាក់ចង់ខឹងបន្តិចដែល

"....... "jayមិនបានតបតរប៉ុន្តែគេកំពុងអស់សំណើច បើធៀបកម្ពស់គេនឹងរាងតូចវាខុសគ្នាដូចឪនឹងកូន ហើយបើrikiមកឈរជិតគេវិញ~~អស់ហើយត្រឹមទ្រូង។ឥឡូវមកត្រូវរៀបការនៅជាមួយគ្នា បែបនេះ! ដូចជា..... យ៉ាងមិចមិនដឹងទេ

"​ហើយបង​វិញ! កុំគិតថាខ្លួនខ្ពស់មកមើលងាយខ្ញុំ! ថ្ងៃណាមួយខ្ញុំនឹងខ្ពស់មិនខានទេ! "

" Oh! Sure! Riki sure! "Jayងក់ក្បាលតប​ពេលនេះពួកគេក៏បានមកដល់ផ្ទះវិញល្មម

   អ្នកទាំងពិតដើរចូលក្នុងផ្ទះដោយrikiដើរចូលមកមុនទាំងមិនសប្បាយចិត្តព្រោះនៅអន់ចិត្តរឿងកម្ពស់។ ចំណែកjayដើរចូលមកពីក្រោយទាំងក្រវីក្បាលអស់សំណើចនឹកឃើញសម្ដីដែលរាងតូចនិយាយមកកាន់គេពេលនៅក្នុងឡាន

"​ក្មេងនេះចេះអន់ចិត្តនឹងកម្ពស់ខ្លួនកើតដែល! 1.73mប៉ុណ្ណឹងហើយចង់ខ្ពស់ដល់ណាទៀត??ប៉ុណ្នឹងcuteគួរឲស្រឡាញ់!ឬក៏ចង់ឲខ្ពស់ដើម្បីបានដូរធ្វើTop??ទៅមិនកើតទេ!ទោះនៅជិតអ្នកផ្សេងមើលទៅញ៉ែ​មិនរើសក៏ដោយ!តែនៅជិតអាJay ប្រពន្ធអាjayហើយ!"​jayនិយាយម្នាក់ឯងនៅពេលដែលrikiឡើងទៅបន្ទប់បាត់  ដកទូរសព្ទ័មកអង្គុយចុចទៅ

  #skip​

  វេលានេះគឺម៉ោង10:30នាទីយប់ទៅហើយ។ អ្នកខ្លះកំពុងតែគេងផងក៏មិនដឹង! តែមិនមែន2នាក់នេះទេ!​ម្នាក់​អង្គុយ​ធ្វើការងារ​ចំណែកម្នាក់ទៀតអង្គុយលេងgame។

"​Riki!​ល្មមចូលគេងហើយ!​នៅបានយប់ម្លេះ!"​jayនិយាយឡើងក្រោយក្រលែកមើលទៅនាឡិការឃើញម៉ោងវារាងយប់បែបនេះ​

"ហើយចុះបងមិនគេងទៅ! មកពីបងនៅនឹងហើយបានខ្ញុំខំនៅអង្គុយចាំ!"​rikiតបតែមាត់ទេ ចំណែកភ្នែកមិនដកពីទូរសព្ទ័សោះ កំពុងវក់gameផង

"ចុះមិនចូលគេងទៅ! មិនបានឲមកអង្គុយចាំទេ!"​Jayនិយាយព្រមទាំងងើបមុខពីឯកសារសម្លឹងមើលរាងតូចដែលសម្លក់គេថ្លែរ

"អត់ចិត្តណាស់! ខំអង្គុយចាំប៉ុណ្ណឹងហើយ! "ស្វាមី​ម្នាក់នេះអត់ចិត្តណាស់គ្មានខ្វល់ពីទឹកចិត្តគ្នាដែលមកអង្គុយចាំទេ​

"គ្មានចិត្តឲឯងទេ! ទៅដេកពួនទៅ! ខំនៅយប់ពេកប្រយត្ន័ភ្នែកស្លក់ដូចPandaញ៉ែស្រីលែងកើត!"​Jayនិយាយបែបនញ៉ោះលលេងប៉ុណ្ណោះ តែថាអ្នកជាភរិយានោះគិតមែនទែនយកតែម្ដង

"​អើ! ត្រូវហើយ! បើភ្នែកស្លក់ទៅខ្ញុំទៅញ៉ែអូនៗយ៉ាងមិចបាន?​រកទៅរក្សាសម្រស់ចូលគេងវិញ! ស្អែកឡើងទៅជួបអូនៗក្មេងៗនៅហាងកាហ្វេផង! "គ្រាន់តែរាងតូចនិយាយហើយក៏ដើរទៅលើគ្រែគេងបាត់ទៅ! ទុកឲjayនៅសម្លឹងសម្លក់នាយម្នាក់ឯង

"ហ្អឹម!​ខំទៅ!" Jayនិយាយគម្រាមបន្ដិច តែrikiហាក់មិនខ្វល់នៅតែនិយាយរឿងដែលគេនឹងទៅញ៉ែស្រីៗសិស្សសាលានៅព្រឹកនេះធ្វើមិនដឹង​ ចំណែករាងក្រាស់ដែលអង្គុយស្ដាប់ក៏បែកអារម្មណ៍នឹងការងារអស់







ថាគេមានប្ដីទៅ គេដើរកាងប្ដីកុំឲមានស្រី! តែប្រូjayមានប្រពន្ធហើយនៅដើរកាងប្រពន្ធមិនឲមានស្រីទៀត

និទាយឃរដូវ | Jayki (complete✅) Where stories live. Discover now