ហាងកាហ្វេមិនទាន់បើកបានប៉ុន្មានម៉ោងផងភ្ងៀវចូលមកពេញៗតែម្ដង។ មិនថាប្រុសស្រីក្មេងចាស់ទេ មានគ្រប់សព្វក្នុងហាងមួយនេះ។ កាហ្វេក៏មានឱជារសឆ្ងាញ់ណាមួយអ្នកឆុងក៏សុទ្ធតែសង្ហាៗស្អាតៗទាំងអស់ ទោះកាហ្វេល្វីងប៉ុណ្ណាក៏នៅតែផឹកចេញផ្អែមដែល! ។ ភ្លេចប្រាប់ឲឈឹង! ក្នុងហាងនេះមានម៉ូយពិសេសម្នាក់ដែលតែងតែមករាល់ថ្ងៃមួយថ្ងៃមកចង់10ដងក៏មានដែរ។ បើសួរតែមកធ្វើអីម្លឹងៗចម្លើយគឺមកញ៉ែម្ចាស់ហាង! វាមិនដែលអ្នកណាមកផឹកកាហ្វេមួយថ្ងៃ10កែវនោះទេ!។
"សួស្ដី! កាហ្វេlatteអត់ស្ករមួយ! តែសូមដាក់បេះដូងអ្នកលក់វិញព្រោះវាផ្អែមមានជាតិ!"ម៉ូយម្នាក់នេះព្រានមិនស្ទើរដែលនឹងណា៎
"គ្មានទេ! មានតែបេះដូងឆ្កែយកឬអត់!??" អ្នកលក់សម្ដីមាស! តែទោះជាយ៉ាងណាក៏មិនដាច់ម៉ូយដែល!
"ដាក់អីក៏បាន! ឲតែស្នាដៃថៅកែអ្នកធ្វើឆ្ងាញ់ទាំងអស់នឹង!" មួយប្រយោគរបស់ម៉ូយប្រចាំនេះធ្វើឲjungwon និង riki បើកភ្នែកធំសម្លឹងមុខគ្នាម៊ិះៗ
"សង្ស័យតែsunooដាក់កន្លាតចូលម្ដងទៀតណាស់! "jungwonខ្សឹបទៅកាន់rikiដែលកំពុងកិនម្សៅកាហ្វេ
"ដាក់កន្លាតនឹងមធ្យមទេ ងំតែដាក់ប៊ីចេងចូលនឹងឯង! "rikiខ្សឹបតបទាំងព្រឺព្រួច ព្រោះអាប៉ិនឹងត្រូវsunooធ្វើបាបណាស់ លើកមុនឆុងកាហ្វេដាក់កន្លាតចូលស្រែកផ្អើលពេញហាង ថ្ងៃបន្ទាប់ដាក់ប៊ីចេងចូល ព្រុះកាហ្វេពេញតុ
"បាទចឹងសូមអញ្ជើញទៅអង្គុយទៅចាំខ្ញុំធ្វើជូន! "sunooញញឹមផ្កាត្រកួនបែរមកឆុងកាហ្វេអត់ស្កពិសេសជូនភ្ងៀវ ចំណែកភ្ងៀវសង្ហានោះក៏ដើរទៅអង្គុយយ៉ាងរំភើយ
"sunooឯងចង់ធ្វើអ្វីទៀតហើយនឹង!??? "jungwonសួរទៅកាន់មិត្ត ព្រោះឃើញគេទាញដបស្រាចេញមក
"ថ្មីទៀតហើយ! "rikiក្រវីក្បាលនឹងមិត្តតែមិនបានបន្តអ្វីទេគឺគេញញឹមលើកកាហ្វេជូនភ្ងៀវបន្ដ
"ice latte ជាមួយwhiskey! រសជាតិធានាថាជាប់ចិត្ត! "sunooញញឹមចុងមាត់បន្តលាយកាហ្វេរសជាតិថ្មីរបស់គេបន្ដទៀត ចំណែកjungwonសម្លឹងមើលទៅកាន់ភ្ងៀវម្នាក់នោះទាំងភ័យជំនួស
YOU ARE READING
និទាយឃរដូវ | Jayki (complete✅)
Romanceស្រឡាញ់ណាស់ ស្រឡាញ់ស្មើរជីវិត តែមិនដឹងជាហេតុអ្វីបានជាមាត់និយាយពាក្យថាស្រឡាញ់អូនមិនចេញ ចំណែកខួរក្បាលក៏បញ្ជាឲធ្វើចរឹកមិនខ្វល់ខ្វាយព្រងើយកន្តើយនឹងអូន! ឈ្លោះត្រូវៗ មួយថ្ងៃៗគិតតែឈ្លោះគ្នា ប៉ុន្តែនៅតែបារម្ភខ្វាយខ្វល់ពីគ្នា។ មាត់រឹងក្បាលចចេស តែយ៉ាងណាក...