ស្ថិតនៅក្នុងដងវិថីដ៏ទំនើប មានរថយន្តឆ្លងកាត់យ៉ាងច្រើនព្រមទាំងមាននូវមនុស្សម្នាជាច្រើនឆ្លងកាត់។ ទីក្រុងមួយនេះជាទីក្រុងដែលមានការអភិវឌ្ឍន៍ជឿនលឿនមួយនៅតំបន់អាស៊ី។ មានប្រទេសជាច្រើនដូចជាចិន បានយកការដឹកនាំអភិវឌ្ឍន៍តាមប្រទេសជឿនលឿននេះ។ ប្រទេសកូរ៉េខាងត្បូងជាប្រទេសដែលទទួលបានការអភិវឌ្ឍន៍សេដ្ឋកិច្ចដោយប្រើជាមួយវិស័យកសិកម្ម,ឧស្សាហកម្ម,សិប្បកម្ម,ពាណិជ្ជកម្មព្រមជាមួយនឹងវិស័យទេសចរណ៍ផងដែរ។
*Ring!!!! *
សម្លេងទូរសព្ទ័រោទ៍ឡើងពីក្នុងហោបៅបុរសខ្ពស់ស្រឡះម្នាក់ដែលកំពុងកាន់កែវកាហ្វេរបស់ខ្លួនដើរតម្រង់ទៅរថយន្តទំនើបរបស់ខ្លួនដែលថតក្បែរនោះ។
<សួស្ដី! Park jongseong និយាយ!>សម្លេងគ្រលរធំជាមួយទឹកដមបានបង្ហើបឡើង
<*លោកប្រធាន! ម្ចាស់ក្រុមហ៊ុនJungបានអញ្ជើញមកជួបលោកប្រធាន*> សម្លេងនៅក្នុងទូរសព្ទ័នោះបានតបមកកាន់គេវិញជាមួយនឹងចរិយាទន់ភ្លន់
<អូហ៍! សូមឲគាត់រងចាំខ្ញុំបន្តិចទៅ! បន្តិចទៀតខ្ញុំនឹងទៅដល់ក្រុមហ៊ុន! >គេតបហើយក៏ប្រញាប់ប្រញាល់ទាញសោររថយន្តចេញមកបញ្ជាររថយន្តG-classរបស់ខ្លួនឲដំណើរការ
<*ចាស៎! ខ្ញុំនឹងប្រាប់គាត់ឲអង្គុយរងចាំលោកប្រធានក្នុងបន្ទប់ការិយាល័យរបស់លោក! *> អ្នកជាលេខាក៏តបទៅវិញ
<អឹម! ចឹងបានហើយ! ខ្ញុំកំពុងតែនឹងបើកឡានចេញទៅ! > ប្រព័ន្ធទូរសព្ទ័ក៏បានដាច់
បុរសសង្ហាម្នាក់នោះក៏បើកឡានចេញទៅកាន់ក្រុមហ៊ុនរបស់ខ្លួនជាមួយនឹងភាពម៉ឺងមាត់។
Park jongseong ជាបុរសCEOវ័យក្មេង ស្ថិតក្នុងប្រទេសកូរ៉េខាងត្បូង។ ក្នុងវ័យ27ឆ្នាំរបស់គេក្រុមហ៊ុនសម្លៀកបំពាក់របស់គេបានរីកសុះសាយល្បីដល់ក្រៅប្រទេស។ ក្រុមហ៊ុនធំៗជាច្រើនបានចូលដៃមកសហការណ៍ពាណិជ្ជកម្មជាមួយគេដោយមិនរារែកនឹងកិច្ចសន្យានោះឡើយ។ ពូកែទាំងការងារ សម្រង់ក៏ល្អមិនទាស់ សម្លឹងពីត្រង់ណាក៏សមដែល មិត្តនារីៗជាច្រើនក្នុងប្រទេសតែងតែស្រមៃចង់បានជាគូរនិស្សយ័ក្នុងឆាកជីវិត។ មិនមែនត្រឹមតែសម្រស់ដ៏សង្ហារបស់គេនោះទេ សូម្បីតែអត្តចរឹត អាកប្បកិរិយារបស់គេក៏សមរម្យមិនមានទាស់ត្រង់ណា ការងារក៏ពូកែ គ្រឿងស្រវឹងក៏មិនមានច្រើន ស្រីញីអូនបងក៏មិនមាន ការងារក្នុងផ្ទះក៏ចេះសព្វគ្រប់ មិនដឹងជាបុរសអីក៏ល្អយ៉ាងនេះណ៎~~។ តែជាអភព្វ័អ្វីក្ដីស្រមៃរបស់មិត្តនារីទាំងឡាយបានរលាយប្រៀបបាននឹងអំបិលត្រូវទឹក ពីព្រោះគេមានភរិយាហើយ-
អត់នោះទេ! តើពួកយើងគួរនិយាយថាភរិយា ឬក៏ស្វាមីរបស់គាត់ទៅ??? តែគាត់ជាស្វាមីគេចឹងពួកយើងគូរតែហៅថាគាត់មានភរិយាទៅណ៎~~
បុរសនោះអីក៏សំណាងម្លេះដែលអាចទទួលបានបុរសល្អប្រៀបបាននឹងទេវបុត្រដូចជាPark jongseong ធ្វើជាស្វាមី! គួរឲច្រណែនណាស់!
ហ៊ើយ! តែបើយើងឃើញពីភរិយារបស់គាត់វិញណា៎~ប្រាកដណាស់ថានឹងច្រណែនpark jongseongវិញមិនខាន! ភរិយាគាត់ក៏មិនណយដែល! សម្រស់ពីជ្រុងណាក៏ស្អាត សក់ពណ៍ទង់ដែងសាកសមនឹងស្បែករលោងម៉ដ្ឋខៃពណ៌ពងមាន់ ថ្ពាល់ទន់ៗប្រៀបបាននឹងនំគាវ មុខរលោងសស្គូសដូចក្រដាសA4! ដៃជើងវែងៗស្រឡូនៗ បបូរមាត់ពណ៌ផ្កាឈូក! អូយ! មិនដឹងជាគូរស្នេហ៍អ្វីទេបានជាPerfectទាំងសងយ៉ាងចឹង!
Nishi. Ri-ki វ័យ24ឆ្នាំគាត់ជាកូនប្រុសពៅរបស់លោកNishiដែលជាដៃគូរសហការណ៍ធំជាងគេបង្អស់របស់ក្រុមហ៊ុនលោកjongseong។ ភរិយាគាត់រាងខិល ព្រាន និងឆ្នាស់បន្ដិច តែក៏ចេះយល់ដឹង ចាស់ទុំទាបខ្ពស់ដែល។គាត់ជាភរិយាម្នាក់ដែលស្វាមីដើរតាមកាង! បើមិនចឹងទេទៅញ៉ែកូនក្រមុំគេមិនខានឡើយ!។ ហើយរឿងមួយដែលគាត់ស្អប់គឺមាននរណាម្នាក់លើកឡើងពីកម្ពស់របស់គាត់! គាត់ស្រឡាញ់កម្ពស់ខ្ពស់ខ្លាំងណាស់តែមិនដឹងជាមានបាបកម្មអ្វីពីជាតិមុនទេ បានជាជាតិនេះកើតមកខុសកាយ មានកម្ពស់ត្រឹម173cm ខុសពីស្វាមីដែលមានកម្ពស់ជិត191cmឯណោះ។ទោះខំប្រើថ្នាំពន្លូតកម្ពស់ក៏នៅតែមិនខ្ពស់ទៅណាដែល។ គាត់ជាមនុស្សក្រមិចក្រមើមណាស់ថ្ងៃខ្លះគេឃើញគាត់ឈ្លោះគ្នាជាមួយស្វាមីព្រោះតែរឿងកម្ពស់ក៏មានដែល។
បើជួបភរិយាលោកjongseongហាមនិយាយរឿងកម្ពស់របស់គាត់ ប្រយ័ត្ននាគវាត់កន្ទុយណា៎!
អាពាណ៍ពិពាណ៍អ្នកទាំង2ត្រូវបានគេឲដឹងថាគឺជាការផ្សំផ្គុំរបស់ចាស់ទុំ។ ហើយពួកគាត់ទាំង2ក៏ទើបនឹងរៀបការថ្មីថ្មោងនេះដែល។ តែក៏មិនទាន់ឃើញមានរឿងអាស្រូវក្នុងទំនាក់ទំនងអាពាហ៍ពិពាហ៍ដែល! រស់នៅចុះសម្រុងជាប្ដីប្រពន្ធល្អសម្បើមណាស់
មកលើកនេះរាងហំហានជាងសព្វមួយដង ព្រោះប៊ិសឆេះផ្ទះអស់មួយ
YOU ARE READING
និទាយឃរដូវ | Jayki (complete✅)
Romanceស្រឡាញ់ណាស់ ស្រឡាញ់ស្មើរជីវិត តែមិនដឹងជាហេតុអ្វីបានជាមាត់និយាយពាក្យថាស្រឡាញ់អូនមិនចេញ ចំណែកខួរក្បាលក៏បញ្ជាឲធ្វើចរឹកមិនខ្វល់ខ្វាយព្រងើយកន្តើយនឹងអូន! ឈ្លោះត្រូវៗ មួយថ្ងៃៗគិតតែឈ្លោះគ្នា ប៉ុន្តែនៅតែបារម្ភខ្វាយខ្វល់ពីគ្នា។ មាត់រឹងក្បាលចចេស តែយ៉ាងណាក...