Ep14

549 69 1
                                    

បើសួរថាឥលូវនេះពួកគេនៅទីណា??? ចម្លើយគឺ

  # Switzerland

   ដំណើរចុះពីកាំជណ្ដើរក្នុងផ្ទះ ស្របពេលដែលមានសម្រឹបជើងដើរពីជ្រុងម្ខាងមកក្នុងពេលតែមួយ។ បុរសមាំឌល្អិតក្នុងឈុតគេងយប់ដ៏ធំ​ប្រាកដណាស់ថាវាមិនមែនជារបស់គេនោះទេ។ ចំណែក​ម្នាក់ទៀតគឺស្អិតក្នុងខោខ្មៅរលុងៗ តែមិនមានអ្វីមិនបាំងល្វែងខាងលើឡើយ​។

"ក្រោកហើយឬ???" សម្លេងគ្រលររបស់គេវាមិនបានទទួលការតបតរអ្វីផ្សេងក្រៅពីភ្នែកសម្លក់ឡើយ

"ខ្ញុំឈឺពេញខ្លួនអស់ហើយ! គ្រប់យ៉ាងគឺមកពីបង!"

"មិនដឹង​នោះទេ!" រាងក្រាស់បដិសេធមិនទទួលកំហុសរបស់ខ្លួន

"បើយប់មិញបងមិនទម្លាក់ខ្ញុំចូលអាងទឹក! ខ្ញុំក៏មិនដល់ថ្នាក់នេះដែល!"​rikiច្រត់ចង្កេះសម្លក់ទៅកាន់ស្វាមីប្រៀបដូចនាយចង់សម្លាប់គេចោលយ៉ាងចឹង

" លើកក្រោយឲដឹងប្រឹងទៅ! កុំតាមញ៉ែយើងពេក! "អ៎~~~តាមពិតមកពីរាងតូចតាមញ៉ែគេមិនលុះចឹងសោះបានជាគេដាច់ចិត្តយកនាយទៅទម្លាក់ក្នុងទឹកអាង! ហេតុអ្វីក៏ចិត្តដាច់នឹងភរិយាម្លេះ!

"​នេះចាត់ទុកថាបងសំណាងទៅចុះដែលបងជាប្ដីខ្ញុំ! បើបងជាsunoo ឬ​jungwon! ខ្ញុំប្រាកដជាកំពុងនៅក្រោយរបាដែកឃុំអ្នកទោសឃាតកម្មមិនខាន! "rikiនិយាយហើយក៏ទៅត្រុយហួសរាងក្រាស់ តែមិនភ្លេចឡើយគឺសម្លក់ ចូលចិត្ត​សម្លក់ណាស់

"​*ហឺស! ក្មេងនេះ! *"jayបានត្រឹមសម្លឹងផែនខ្នងភរិយាដែលដើរចេញ កូននេះចូលចិត្តធ្វើអ្វីប្លែកៗ

  ក្នុងផ្ទះនេះគឺមានតែពួកគេ2នាក់ប៉ុណ្ណោះ​ ហើយបើសួរថាហេតុអ្វីបានជាពួកគេមកដល់ទីនេះ បើប៉ុន្មានថ្ងៃមុនពួកគេនៅamericaសុខៗសោះនោះ! ចម្លើយគឺ​

  #5ថ្ងៃមុន

    បន្ទាប់ពីអាហារពេលល្ងាច គ្រួសារParkទាំងមូលនាំគ្នាអង្គុយជុំគ្នាព្រោះវាជាថ្ងៃចុងក្រោយដែលស្វាមីភរិយានោះនៅទីនេះ ស្អែកពួកគេនឹងត្រឡប់ទៅseoulវិញហើយ។

"អឹម! Jay~~~~" លោកparkហៅឈ្មោះកូនប្រុសកំឡុងពេលដែលគេអង្គុយប្រលែងគ្នាជាមួយក្មួយគេ

និទាយឃរដូវ | Jayki (complete✅) Where stories live. Discover now