Ep13

560 74 8
                                    

"អៅ..... ប្រុសគម្រក់! ចេះមកកុហកទៅកើត! មិញ​នេះណា៎បងនិយាយថាអត់ប្រពន្ធគេងមិនលក់ ចឹងវាបង្ហាញថា90%បងស្រឡាញ់ខ្ញុំវិញហើយ!"​rikiដើរមកជិតរាងក្រាស់ ច្រត់ចង្កេះសម្លឹងមើលនាយ

"គ្មានបានការ!"​jay​បង្ហើបមករាងតូចដូចចុកឈាមយ៉ាងមិចមិនដឹង

"*សឺត* មិនដឹងទេ! បើបងមិនស្រឡាញ់ខ្ញុំស្អែកខ្ញុំនឹងញ៉ែបងហើយ! ត្រៀមខ្លួនទៅ ! "ក្មេងនេះចិត្តឆៅណាស់! ហ៊ានមកថ្មក់ថ្ពាល់កូនប្រុសគេផង មកថើបកូនប្រុសគេហើយក៏ដើរទៅគេងធ្វើមិនដឹង

"*ក្មេងនេះ! គួរឲស្អប់ណាស់! ចាំមើលចាប់ថើបទាល់តែសឹកថ្ពាល់ដូចថ្មសំលាងកាំបិតមិនខានទេ*"​ខាងក្រៅសម្លឹងសម្លក់នាយតូច តែក្នុងចិត្តរំភើបចង់ហោះបានប្រពន្ធថើប បើហោះបានពេលនេះនាយមកដល់ភពព្រះចន្ទហើយ នឹកខ្នាញ់នឹងចរឹកក្រមិចក្រមើមច្រលើសបើសរបស់គេ​ គ្មានចេះនឹកខ្មាស់គេជាស្វាមីសោះហ៊ានមកថើបគេ.....​

  #Next morning

   ព្រឹកនេះវាព្រឹកដែលកម្លោះមាឌល្អិតrikiតាមញ៉ែស្វាមីហើយ។ ងើបស្មើណាពោលប្រយោគស្នេហាទៅកាន់ស្វាមីស្មើនឹង គ្មានគិតថាព្រឹកព្រលឹមអីយ៉ាងមិចទេ។ មនុស្សនេះមានជំនាញពេញខ្លួនញ៉ែរាងក្រាស់មួយគ្មានអ្វីអស្ចារ្យទេ

"មិចបានជាបងចូលចិត្តមកក្រោលសេះម្លេះ???" rikiដែលដើរតាមញ៉ែរាងក្រាស់នោះក៏សួរ ពេលរាងក្រាស់ដើរមកដល់ក្រោលសេះ

"មក​មិនបាន!"​គ្មានជាតិដូចប៊ឺចេងលាយអំបិល

"អូយ!" សម្លេងស្រែករបស់រាងតូចធ្វើឲjayងាកមើលនាយយ៉ាងលឿនជាមួយនឹងការព្រួយបារម្ភ

"កើតស្អីនឹង?"

"ធ្លាក់ចូលអន្លង់-"​rikiនិយាយប៉ុណ្ណេះjayប្រញាប់ដើរទៅជិតយ៉ាងលឿនក្រែងលោរថ្លោះគ្រិចជើងត្រង់ណា​ ព្រោះវាជាក្រោលសេះចឹងអន្លង់ជើងសេះធំៗណាស់

"តែជាអន្លង់ស្នេហ៍បង!"​rikiញញឹមស្រស់លើកដៃជាសញ្ញាបេះដូងធ្វើមុខគួរឲស្រឡាញ់ទៅកាន់ស្វាមី ចំណែកjayគាំងបញ្ចេញយោបល់​លែងកើតខំបារម្ភផង

"​គ្មានបានការ!"​ មួយប្រយោគនេះjayនិយាយសឹងតែគ្រប់25ដងទៅហើយមួយថ្ងៃនេះ. នាយក៏បែរខ្នងដើរចេញពីរាងតូចយ៉ាងលឿន មាត់និយាយបែបនឹងមែនតែចិត្តកំពុងតែអរ រំភើបនឹងសម្ដីផ្អែមល្ហែម

និទាយឃរដូវ | Jayki (complete✅) Where stories live. Discover now