ម៉ោង5:54នាទីនៅមាត់សមុទ្រកំពុងមានមនុស្សមួយក្រុមរួសរាន់រៀបចំតុបតែងផ្កាកូលាបក្រហមស្រស់ចេញជារាងរូបបេះដូងចងភ្លើងរាត្រីតូចៗធ្វើឲទីនោះសឹងតែក្លាយទៅជាឋានសួគ៌មួយរំពេច។ sunooរៀបចំវាបណ្ដើរសប្បាយចិត្តបណ្ដើរនេះបានហៅថាជាមិត្តពិតប្រាកដ ឃើញមិត្តសប្បាយប្រៀបដូចឃើញខ្លួនឯងសប្បាយដែលចឹង។
"sunoo!! រួចរាល់ហើយឬនៅ?? Jayប្រាប់ថាពួកគេជិតមកដល់ហើយ"សម្លេងកម្លោះតូចjungwonស្រែកប្រាប់ទៅកាន់មិត្តដែលដើរដោតផ្កាកូនលាប
"រួចរាល់ហើយ!!!!! ឯងចាត់ការទៅ!"sunooនិយាយរួចjungwonក៏រត់ចេញទៅមុនដើម្បីទៅនាំrikiទៅកន្លែងផ្សេង ទុកឲjayមកត្រៀមខ្លួនមុននៅកន្លែងរៀបចំ
ក្រោយjungwonចេញទៅមួយសន្ទុះវត្តមានjayក៏បានលេចឡើងព្រមជាមួយប្រអប់
ចិញ្ចៀនមួយក្នុងដៃ។ sunooហាក់ឆ្ងល់ដែលក្រែងរៀបការហើយតើហី? ហេតុអ្វីនៅមានចិញ្ចៀនទៀត? តែនាយមិនបាននិយាយអ្វីទេ ក៏ដើរចេញទៅលើម្ខាងនៃកន្លែងនោះរងចាំវត្តមានមិត្តទាំង2មកដល់។"danielមានដឹងថាsunghoonគេទៅណាទេ???" រវល់រៀបចំកម្មវិធីឲគេភ្លេចគិតពីសង្សារបស់ខ្លួន
"ខ្ញុំមិនដឹងទេ! តែឮថារវល់មានធុរៈបន្ដិចទៀតមកវិញហើយ!"Danielតប.sunooក្រោយឮហើយក៏ទម្លាក់ទឹកមុខចុះហេតុអ្វីបានជាឥឡូវគេប្លែកម្លេះ
"នោះrikiមកហើយ!"danielចង្អុលទៅរាងតូចទាំង2ដែលដើរចូលមក
"jay?????? "rikiហៅឈ្មោះស្វាមីឡើង នៅពេលដែលឃើញគេធ្វើកម្មវិធីនេះឡើង
Jayឈរញញឹមទៅកាន់ភរិយាទាញដៃនាយតូចឲមកឈរក្នុងរង្វង់ជាមួយគ្នា។ ពួកគេសម្លឹងមុខគ្នាបន្ដិចក៏និយាយ
"រួចរាល់ហើយមែនទេ??? "jayសួរបន្ដ ចំណែករាងតូចក៏ងក់ក្បាល
ពួកគេបំបែកគ្នាពីរង្វង់បេះដូងនោះ រាងតូចដើរញញឹមសម្លឹងទៅកាន់មិត្តខ្លួន sunooហាក់ឆ្ងល់
"ឯងធ្វើអីនឹងRiki? jayខំរៀបចំឲឯងហេតុអ្វីបានដើរចេញបែបនេះ?? "sunooសួរទៅកាន់មិត្តសញ្ញាសួរលោតពេញខួរហើយពេលនេះ
"អ្នកណាថាគាត់រៀបឲយើង! គេរៀបឲឯង! "rikiថាហើយក៏អូសដៃមិត្តចូលក្នុងរង្វង់នោះជំនួសគេ
YOU ARE READING
និទាយឃរដូវ | Jayki (complete✅)
Romanceស្រឡាញ់ណាស់ ស្រឡាញ់ស្មើរជីវិត តែមិនដឹងជាហេតុអ្វីបានជាមាត់និយាយពាក្យថាស្រឡាញ់អូនមិនចេញ ចំណែកខួរក្បាលក៏បញ្ជាឲធ្វើចរឹកមិនខ្វល់ខ្វាយព្រងើយកន្តើយនឹងអូន! ឈ្លោះត្រូវៗ មួយថ្ងៃៗគិតតែឈ្លោះគ្នា ប៉ុន្តែនៅតែបារម្ភខ្វាយខ្វល់ពីគ្នា។ មាត់រឹងក្បាលចចេស តែយ៉ាងណាក...