Ep28

449 51 5
                                    

   #skip

  នៅតាមមាត់សមុទ្រដែលមានខ្សាច់សចាំងស្អាតក៏កំពុងតែមានមនុស្សមួយក្រុមកំពុងដើរលេងតាមមាត់ឆ្នេរ។ ពួកគេមកដើរលេងជុំមិត្តហើយក៏មិនមែនអ្នកណាឆ្ងាយដែលគេកម្លោះទាំង6របស់យើងនឹងហើយ។ ពួកគេនាំសង្សាមករៀងៗខ្លួនម្នាក់ៗល្អូកល្អើនជាមួយគ្នាណាស់លើកលែងតែមួយគូរនោះ។

"sunghoon! បងដាក់ទូរសព្ទ័មកចុះមួយវិនាទីមិនបានទេហេស៎???" សម្លេងរាងតូចsunooស្រែកទៅកាន់សង្សាខ្លួនព្រោះនាយនិយាយទូរសព្ទ័មិនឈប់ មិនដឹងជាមានការសំខាន់អីណាស់ណាទេ

"sun! បងរវល់! អូនទៅលេងជាមួយមិត្តអូនសិនទៅ! បន្ទាប់ពីរួចរាល់បងនឹងទៅតាមអូនពីក្រោយ!"​sunghoonតបវិញ

"បងចង់ធ្វើអីក៏ធ្វើទៅ ខ្ញុំលែងរវល់ហើយ!"​sunooថាហើយក៏ដើរទៅមាត់ឆ្នេរដែលមានមិត្តខ្លួនកំពុងអង្គុយលេងទឹកសមុទ្រ

"យ៉ាងមិចហើយអាhoon?? ដូរសព្ទនាមបែបនេះមិនប្រញាប់ទៅលួងទេហេស៎? ប្រយ័ត្នមានរឿងធំវើយ! "jayដែលដើរមករកមិត្តក៏និយាយឡើង ដាស់តឿនក្រែងលមានរឿងធំ

"​ធ្វើយ៉ាងមិចបើយើងរវល់ការងារក្រុមហ៊ុនមែននោះ! "sunghoonដកដង្ហើមធំតបទៅកាន់មិត្ត

"​យើងមិនអាចជួយអ្វីបានទេ! តែបើគម្រោងការយប់នេះមិនជោគជ័យវាជាកំហុសឯង! "jayថាហើយក៏ដើរទៅរកភរិយានាយបាត់ទៅ

(ហើយគេមានគម្រោងការអ្វី???)

  រាងក្រាស់jayឯណោះវិញដើរទៅរកភរិយាខ្លួនជាមួយស្នាមញញឹមជាប់មាត់មិនបាត់។

"​អូនមិនក្ដៅទេហេស៎? ចូលអង្គុយម្លប់សិនទៅ! ចាំមេឃស្រទំចាំលេងបន្ដទៀត! "jayនិយាយទៅកាន់ភរិយាព្រមទាំងយកដៃទៅច្របាច់ថ្ពាល់ប៉ោងៗនោះ

"​ក្ដៅទេតើ! ខំចាំក្រែងល៎មានប្រុសស្អាតណាមកបាំងឆ័ត្រឲ! "rikiតបទាំងក្រោកឈរអស់កម្ពស់ ទុកឲមិត្តទាំង2សម្លឹងមើលនាយផ្អែមល្ហែមជាមួយស្វាមី

"​អូនឯងចេះតែចឹងហាស៎! ក្បាលខូចបែបនេះបើកូនកាត់តាមបងស្ទះទ្រូងស្លាប់មិនខានទេ! "jayនិយាយហើយក៏បណ្ដើរភរិយាចូលទៅអង្គុយម្លប់បាត់ទៅ

"​អ្នកណាទៅដឹង! កូនកាត់មកអូនមិនល្អ! " riki​តប

"​ចរឹតដូចអូននឹងវាគួរឲស្រឡាញ់ហើយ! កុំតែក្បាលខូចចរឹតខិលទៅបានហើយ! បងពិបាកមើលគេណាស់! "jayនិយាយទាំងអង្អែលសក់ភរិយាតិចៗ

"​អូនដឹងពីគម្រោងការណ៍យប់នេះហើយឬនៅ?? "jayសុខៗក៏សួរឡើង

" គម្រោងអ្វី? "

"​គម្រោងរបស់sunghoon! "

" អ៎! អូនដឹងហើយ​តើ! "

"​ចឹងបងទៅនិយាយជាមួយsunooសិនហើយ! "jayថាហើយក៏ដើរមករកមិត្តថ្លៃដែលឈរសម្លឹងផ្ទៃសមុទ្រ

"​យ៉ាងមិច​ហើយ​sun?? អារម្មណ៍អណ្ដែតអណ្ដូងដល់ណាហើយ! "jayច្រែងហោបៅដើរចូលមកឈរជិតsunoo

"​អ៎! គ្មានអ្វីនោះទេចេះតែគិតពីនេះពីនោះទៅ! "

"​ខ្ញុំមានរឿងមួយចង់ឲsunជួយ!​តើsun អាចធ្វើបានទេ?? "

" មានរឿងអ្វីក៏ប្រាប់ខ្ញុំមកចាំខ្ញុំជួយឲអស់ពីចិត្តពីថ្លើម! "sunooនិយាយទាំងរំភើប

"​ខ្ញុំមានគម្រោង surprise rikiនៅល្ងាចនេះ!​តើsunអាចជួយរៀបចំរង្វង់ផ្កាជាបេះដូងឲខ្ញុំផងបានទេ!?? "jayនិយាយមក ធ្វើឲsunooសប្បាយចិត្តជួសមិត្ត

"​ទុកចិត្តចុះចាំខ្ញុំជួយរៀបចំឲ! "sunoo​តប

"​ចឹងចាំជួយផង! ខ្ញុំនឹងនាំrikiចេញពីតំបន់នេះទៅលេងឆ្នេរម្ខាងទៀតហើយម៉ោង6នឹងត្រឡប់មកវិញ! "jayញញឹមទៅកាន់sunooបន្ដិចទើបត្រឡប់ទៅរកភរិយាវិញ

"​បើsunghoonធ្វើចឹងដាក់ខ្ញុំមិនដឹងជាល្អយ៉ាងមិចទេ~~~~~ តែកុំខ្វល់! ជួយរៀបចំឲrikiបានសប្បាយចិត្តយើងក៏សប្បាយចិត្តដែល! "sunooនិយាយទៅកាន់ខ្លួនឯងហើយសម្លឹងមើលទៅគូរស្វាមីភរិយារបស់មិត្តខ្លួន

  ពួកគេនៅរងចាំញ៊ាំអាហារថ្ងៃត្រង់ជុំគ្នាហើយក៏បែងចែកការងាររៀងៗខ្លួនធ្វើ ដោយdanielនិងjungwonទៅទិញផ្កា ចំណែកsunghoonទៅយកចិញ្ចៀន ហើយsunooនៅរងចាំរៀបចំតុបតែងភ្លើងនឹងផ្កាជារូបបេះដូង








3epទៀតចប់ហើយ....

និទាយឃរដូវ | Jayki (complete✅) Where stories live. Discover now