Ep7

639 80 5
                                    

#the next morning

  ព្រឹកនេះកម្លោះប្រពន្ធមួយព្រះនាមPark jongseongហាក់ប្លែកពីសព្វមួយដង។ ក្រោកមកភ្លាមស្រែកដាស់ភរិយាភ្លាមតែម្ដង។ សម្លេងស្រែករបស់គេផ្អើលអស់ឋានទាំង3​ ធ្វើដូចមានការប្រញាប់ណាស់ចឹង។

"ហ៊ើយjay! វាថីបងនឹងបានមកស្រែកដាស់ខ្ញុំទាំងព្រឹកនឹង???" rikiសួរទាំងភ្នែកនៅបើកមិនទាន់រួចនៅឡើយ

"តោះ! ក្រោកឲលឿនឡើងមកយើងជួនឯងទៅហាងកាហ្វេ!"​jayនិយាយបែបនេះធ្វើឲrikiក្រោកមក អង្គុយសម្លឹងមុខគេទាំងងឿយឆ្ងល់

"បងកើតអ្វីថ្ងៃនឹង?? បងទៅធ្វើការបងទៅ!​ខ្ញុំទៅខ្លួនឯងបាន! ជិះឡានក្រុងបន្ដិចក៏ដល់ហើយ! "rikiបដិសេធទឹកចិត្តរាងក្រាស់ដែលចង់ជូននាយទៅនោះ

"​គ្មានសុវត្តិភាពទេ! យើងជូនឯងទៅវិញ! "jayនិយាយធ្វើមើលថានេះជាសម័យ1990

"​jay~~សម័យ2023ហើយណា៎! "

" សម័យអីក៏សម័យទៅ! ក្រោកមកយើងជូនឯងទៅ! "jayនៅតែប្រកាន់គោលជំហរខ្លួនដដែល

"​ok! បងចេញទៅក្រៅទៅ! បន្ដិចទៀតខ្ញុំនឹងចេញទៅតាមក្រោយ! "rikiក៏ដើរតម្រង់ទៅបន្ទប់ទឹកបាត់ទៅ

  #skip​

  ក្នុងហាងកាហ្វេឯនេះវិញ កម្លោះbaristaទាំង3ក៏​បានមក​ជុំគ្នា​ តែមិនមែនមានតែ3នាក់នឹងទេ! នៅមានបុរស3នាក់ទៀតដែលកំពុងអង្គុយផឹកកាហ្វេមើលទេសភាពក្នុងហាង។

"​Riki! ប្ដីឯងយ៉ាងមិចនឹងថ្ងៃនឹង?? រាល់ដងមិនដែលឃើញមកហាងនេះទេ! ហេតុអ្វីថ្ងៃនេះគាត់មកចឹង?? មិនតែប៉ុណ្ណោះមកទាំងព្រលឹមតែម្ដង!"​jungwonសួរឡើងព្រោះថាវាជារឿងមួយដែលមិនធម្មតា

"មិនដឹង​ដែល! ព្រឹកមិញដាស់យើងឲក្រោកតាំងពីម៉ោង6ព្រឹក ហើយប្រាប់យើងថាគេចង់ជូនយើងមក! ទោះយើងថាមិនចាំបាច់ក៏គេមិនព្រមដែល! "rikiក៏តបទៅវិញភ្លាមៗទុកយូរខ្លាចប្អូម

"​អើយ! បើមកតែម្នាក់ឯងមិនថាទេ! នៅយកអាប៉ិចិញ្ចើមក្រាស់នឹងមកទៀត! "sunooដែលឈរជិតអ្នកទាំងពីរនិយាយឡើង​ ព្រមទាំងសម្លឹងទៅមើលបុរសទាំង3

"​ម្ចាស់ហាង!!! កាហ្វេដាក់បេះដូងbaristaមួយ! "សម្លេងចេញពីមាត់បងនិសិត្សសាកលវិទ្យាល័យសង្ហា4នាក់

" មកគ្នា4នាក់ពួកបងយកតែមួយកែវទេឬ??? "sunooសួរឡើង

"​យកកាហ្វេដាក់បេះដូងbarista cute3កែវ! ចំណែកមួយកែវទៀតយកកាហ្វេខ្មៅធម្មតាមក! "និសិត្សសម្ដីព្រាននិយាយឡើង មិនបានគិតពីចិត្តបុរសទាំង3ដែលលើកកែវកាហ្វេបណ្ដើរសម្លក់ពួកនាយបណ្ដើរឡើយ

"​បាទ! សូមបងរងចាំទៅ! កាហ្វេដាក់បេះដូងនឹងលើកជូនពួកបងហើយ! "sunooនិង rikiនិយាយទៅកាន់ពួកគាត់ទាំងញញឹមផ្កាត្រកួនស្រស់ប្រឹមប្រិយតែម្ដង

"​អយុត្ដិធម៌ណាស់! អញកម្មង់ដូចគ្នាសុទ្ធតែចង់ដាក់បេះដូងឆ្កែឲ តែពេលពួកនោះកម្មង់ញញឹមឡើងស្រស់! "sunghoonរអ៊ូទៅកាន់មិត្តរបស់ខ្លួន បើមិនអន់ចិត្តទើបចម្លែក

"​ឯងមិនមើលភ្នែកអាមួយនោះមើលប្រពន្ធអញទេឬ?? សម្លឹងអីក៏សម្លឹងម្លេះ! "Jayក៏និយាយឡើងដូចគ្នា ពេលនេះនាយមិនត្រឹមតែមកកាងប្រពន្ធមិនឲមានស្រីទេ! នៅមកកាងប្រពន្ធកុំឲប្រុសៗទាំងនោះញ៉ែទៀត

"​ចិត្តជាក់ៗពួកម៉ាក! "danielដែលនៅទីនោះក៏បង្ហើបសំនៀងមក

    ជាធម្មតាហើយrikiតែងតែជាអ្នកលើកកាហ្វេ
ឬភេសជ្ជៈផ្សេងៗជូនភ្ងៀវ ព្រោះនាយពូកែសម្ដីណាស់ សម្ដីវិញចាក់ទឹកមិនលិច​ ហើយក៏ព្រានមិនណយដែលនឹងណា៎~~

"​បងនិសិ្សតសង្ហា! កាហ្វេដាក់បេះដូងមកដល់ហើយ~~~ "លះខ្លាំងណាស់កូន មិនគិតដល់ស្វាមីដែលអង្គុយសម្លក់ឡើយ

"​ដាក់បេះដូងអ្នកលើកជាកែវមួយណាទៅ??" បុរស​ម្នាក់ និយាយឡើង

"កែវមួយនេះដាក់បេះដូងខ្ញុំ! បងភ្លក់មើលទៅបើមិនឆ្ងាញ់ថែមឲមួយចំរៀកទៀត!"​rikiគឺបែបនឹងចូលវិត្តនិយាយលេងសើច​ខុសពីjungwonដែលធ្មឹងៗ sunooដែលឆ្នាស់ឆ្នើម

"​បាទ! ខ្ញុំយកកែវមួយនេះចុះ! លើកក្រោយនាំមួយថ្នាក់មកតែម្ដង! បើbaristaស្អាតៗបែបនេះ!ចំណែកកាហ្វេក៏ឆ្ងាញ់ "(ពូ!ប្ដីគេមកគក់ធ្លាយសួតឥឡូវនឹង!)

" អាjay~~~ទ្រាំបានឬអត់ហា៎??? ឯងមើលសម្ដីវាណក៎! ចង់ញ៉ែប្រពន្ធឯងច្បាស់ណាស់!"​sunghoonកំពុងយកសាំងមកចាក់លើភ្លើងហើយទេតើ!

"អាគេនឹងមិនអីទេ! ណាស់អាពួកម៉ាកឯងមកដុតថែមទេតើ! "Daniel​និយាយឡើង​

   Jay​មិនបាននិយាយអ្វីទេ! គេកំពុងសម្លឹងមើលកាយវិការផ្អែមល្ហែម សើចសប្បាយរបស់ភ្ងៀវអស់នោះ នឹងភរិយាគេ ។

"​*នៅជាមួយឯងតមាត់មិនដាច់ សម្ដីឲឡើងរឹងឆ្កើត!! នៅជិតអាប៉ិនោះសម្ដីឲឡើងស្រទន់! *"jayគិតក្នុងចិត្តម្នាក់ឯង








គ្នាអន់ចិត្តស្ដូក😞

និទាយឃរដូវ | Jayki (complete✅) Where stories live. Discover now