Ep9

590 76 6
                                    

  អូហូ!!!!! Baristaទាំងបីស្រស់ស្អាត ស្រស់សង្ហាប៉ុណ្ណឹងហើយ នៅមានអ្នករត់តុទាំងបីដែលមានសម្រស់ល្អដូចទេវបុត្រកំពស់ខ្ពស់ស្រឡះមកចូលរួមទៀត។ បើខ្ញុំជាភ្ងៀវវិញណា ផឹកមួយថ្ងៃវិលល្ងាចទោះអស់រាប់ពាន់ដុល្លាក៏ខ្ញុំនៅអង្គុយផឹកដែល!។ ចង់ប្រាប់ថាមនុស្សម្នាដែលដើរកាត់ហាងនឹងកាលបើឃើញសម្រស់អ្នករត់តុស្អាតប៉ុណ្នឹងហើយទោះមិនចង់ផឹកកាហ្វេក៏ត្រូវតែចូលមកដែល។

    #skip

"អើយ! តោះបិទហាងទៅ! ថ្ងៃនេះភ្ងៀវច្រើនប្លែក!"​sunooនិយាយទៅកាន់មិត្តខ្លួនតែមើលទៅម្នាក់ៗដូចទើបមកពីរត់maratonហត់ឃឃូស

"យ៉ាងមិច​ហើយ​Riki! Jungwon?? ទៅរួចឬអត់!?" sunooសួរទៅកាន់មិត្តទាំង2 តែពួកគេក្រវីក្បាលតប

"ពួកយើងមិនអីទេ! គ្មានហត់ណាស់ណាទេវាស៊ាំទៅហើយ! នោះ! ឯងទៅសួរ3នាក់នោះទៅបែកញើសដូចទើបងូតទឹកហើយ! "jungwonនិយាយឡើងចង្អុលទៅបុរសទាំងបីដែលម្នាក់ៗខ្លួនសើមជោគដូចងើបទឹករួច បន្ដិចក្រោយមកគេក៏ឮសម្លេងdanielនិយាយ

"​លើកក្រោយបើខ្លាំងកុំនាំអ្នកដទៃមករងទុកជាមួយ! ឯងមិនដឹងស្អីផងហៅឯងឲមកហត់ជាមួយដែល! "danielបន្ទោសទៅកាន់sunghoonដែលអង្គុយធ្វើមុខស្អុយបែរ

"​អើ! រកខ្យល់ណាស់! នៅល្ហើយមិនចង់ទេ! លើកក្រោយបើចង់អឿធ្វើតែឯងទៅ! លែងជួយហើយ! "jayបន្ទោសបន្ថែម sunooកាលបើឃើញដូច្នេះក៏និយាយឡើង

"​អេ៎! បើហត់ចឹងថ្ងៃនេះខ្ញុំបាវញ៊ាំអីគិតយ៉ាងមិចដែល??? "sunooសួរទៅកាន់អ្នកទាំង3

"​បែបនឹងល្អណាស់! កំពុងឃ្លានស្រាប់ផង! "sunghoonតបទាំងញញឹមក្បួច​បានcrush ​payញ៊ាំហើយទេតើ

"​តោះចឹង! ហាងរៀបរួចហើយ! "sunooថាហើយក៏ទាញកាតាបរបស់ខ្លួនចេញមកស្ពាយ ព្រោះលុយដែលបើកហាងបានប៉ុន្មានគឺនៅក្នុងនឹងទាំងអស់

"​ហើយចុះឯណាriki??? "jungwonសួរឡើងក្រោយក្រលែកមិនឃើញមិត្តបែបនេះ

"​នឹងហើយ! ឯណាriki??? "រវល់និយាយគ្នាបាត់មិត្តម្នាក់បាត់

  Sunooក្រលែកមួយជុំវិញហាង ក៏ស្រាប់តែប្រទះភ្នែកនឹងរាងតូចrikiល្មម។

"​Riki! ឯងទៅធ្វើអីនៅទីនោះ??? "sunooរត់ចេញមកក្រៅ ព្រោះឃើញrikiនៅអង្គុយឱនងើបៗនៅទីនឹងឯង ចំណែកអ្នកដទៃក៏ចេញមកតាមក្រោយដែល

"​Riki! ឯងធ្វើស្អីនឹង??? "Jayសួរឡើង ធ្វើឲរាងតូចបែរមកមើលមុខនាយភ្លឹះៗ មុខនេះប្រាកដជាចង់សុំអីទៀតហើយ

"​កុំមើលមុខយើងបែបនេះ! ឯងចង់បានអីទៀតហើយមែនទេ??? "Jayប្រញាប់គេចពីក្រសែរភ្នែកមួយនោះព្រោះដឹងថាបើមើលទៀតនាយអៀនប្រកាច់ឥឡូវនឹង

"​ឆ្មា! "rikiចង្អុលទៅឆ្មាដែលស្ថិតក្នុងដៃគេឱបជាប់ទ្រូងនោះ

"​នឹងហើយ! ឆ្មា! ដឹងហើយ​តើ! "

"​ខ្ញុំចង់សុំបងចិញ្ចឹមវា! "rikiនិយាយឡើង ធ្វើឲjayបើកភ្នែកធំៗ ព្រោះនាយមិនសូវចូលចិត្តសត្វប៉ុនា្មនទេ

"​អត់ទេ! "jay​បដិសេធ

"​ណាបងjay! ចិញ្ចឹមទៅមើលចុះវាគួរឲស្រឡាញ់ណាស់! "

"​ទុកវានៅកន្លែងដើមទៅ! ម្ចាស់គេមកយកទៅវិញឥឡូវហើយ! "jayនៅតែបន្ដបដិសេធ

"​វាប្រាប់ខ្ញុំហើយៗថាវាគ្មានម្ចាស់ទេ! "

"​មិច​បានដឹង?? "

" វា​ប្រាប់ខ្ញុំ! "

"​*ដល់កតែម្ដង ឥឡូវចេះនិយាយជាមួយឆ្មាទៀតលូយអស់ទាស់ប្រពន្ធខ្ញុំ! *"jayគិតក្នុងចិត្ត នាយហួសចិត្តមិនស្ទើរទេ

"​ទៅ! អាjay! យកទៅចិញ្ចឹមទៅ! Rikiមើលទៅស្រឡាញ់វាខ្លាំងណាស់! "sunghoonបញ្ចុះបញ្ចូលjay

"​អើ! ចិញ្ចឹម​ក៏ចិញ្ចឹមទៅ! ឥឡូវប្រញាប់ទៅញ៊ាំអីវិញ!​នឹងបានឆាប់ទៅផ្ទះ! "jayយល់ព្រមនឹងrikiហើយក៏ដើរតម្រង់ទៅឡានខ្លួនបាត់ទៅ

"​ហើយ​sunoo! ពួកយើងជិះស្អីទៅ!?? "jungwonសួរព្រោះថាព្រឹកមិញជិះរថភ្លើងមក តែបើទៅញ៊ាំអីជុំគ្នាបែបនេះមានអីជិះ

"​តោះ! ថៅកែជិះជាមួយខ្ញុំ! ឡានខ្ញុំនៅទីនោះ ! "ឱកាសលោកបងhoonហើយតើ! នៅចាំស្អីទៀត

"​អេ- ចុះខ្ញុំ???? "jungwonសួរឡើងព្រោះឃើញsunoo ដើរចេញទៅជាមួយsunghoonបាត់

"​ឯងជិះជាមួយខ្ញុំទៅ! "danielដែលនៅក្បែរនោះក៏និយាយឡើង

"​អូហ៍! លោកបើកឡានមកឬ?? "

" អឹម! "

" ចឹងតោះ! "jungwonចាប់អូសដៃdanielដើរចេញទៅ ទាំងមិនបានដឹងថាខ្លួនបានធ្វើឲបុរសម្នាក់នេះមានបញ្ហាដោយសារបេះដូងលោតមិនស្មើគ្នា។ ថ្ពាល់កម្លោះសង្ហាឡើងក្រហមព្រឿងៗ បើមិនអៀនទើបចំលែកបានcrushកាន់ដៃបែបនេះ។








ជម្រាបលា🙏

និទាយឃរដូវ | Jayki (complete✅) Where stories live. Discover now