Ep10

621 99 12
                                    

  #1អាទិត្យកន្លងផុតទៅ

   រឿងជាច្រើនបានកន្លងផុតទៅក្នុងរយៈពេល​1អាទិត្យនេះ។ sunghoonតែងតែនៅញ៉ែម្ចាស់ហាងរាល់ថ្ងៃតែម្ដង ចំណែកឯrikiនិងjayក៏មិនបាននៅទីនោះទៀតដែល! ពួកគេកំពុងតែនៅសហរដ្ឋអាមេរិចទឹកដីកំណើតរបស់park jongseong ដើម្បីមកជួបជុំគ្រួសារ។

  At U.S.A

  ក្នុងផ្ទះធំមួយដែលស្ថិតនៅក្នុងដីចម្ការដ៏ធំ នៅជុំវិញនោះពោរពេញដោយដំណាំ ផ្លែផ្កា​ ដើមឈើធំៗ។ កម្លោះមាឌតូចrikiកំពុងតែដកបន្លែផ្លែផ្កា ឲធ្វើយ៉ាងមិចបើមកលេងធ្វើប៉ាម៉ាក់ក្មេកម្ដងត្រូវរៀបរឹកបន្ដិចហើយ។

  Rikiមិនសូវជាចូលចិត្តទីនេះប៉ុន្មានទេ ព្រោះតែមានឈើទទឹងក្ដារមួយចូលមកលូកលាន់ក្ដីសុខស្វាមីភរិយាគេ។ ខំថាមកបានគេចពីមហាមិត្តមកsweetពីរនាក់ស្វាមីហើយ តែក្ដីសង្ឃឹមប្រែដូចទឹកកកត្រូវថ្ងៃព្រោះតែកញ្ញាដែកថែប​ Candy  ។ ឈ្មោះឡើងដូចស្ករគ្រាប់អាស៊ូតែចរឹកផ្អែមទៅមិនថា តែចរឹកដូចប៊ឺចេងលាយអាស៊ីត តាមតោងទាមស្វាមីនាយឲស្អិតដូចជ័រកៅស៊ូ!។

"អេ! ឯងឃើញបងJayទេ???" និយាយដើមភ្លាមយាងមកដល់ភ្លាម អាយុវែងដល់មេឃតែម្ដង

"ខ្ញុំមិនមែនជាអង្គរក្សបងJay ​នឹងទេ! ចង់ដឹងទៅឆែកgoogleទៅ!"​(ដល់កហើយកូន!)

"ណែ! យើងសួរស្រួលបួលទេតើ!"​កញ្ញាcandyតបវិញ

"អ្នកនាងមិនមើលទេហេស៎ថាខ្ញុំកំពុងធ្វើអី?? ខ្ញុំកំពុងតែដកបន្លែ! មិនមែនកំពុងយាមបងjayទេ!ហើយអ្នកនាងសួររកស្វាមីខ្ញុំធ្វើអី? "rikiងាកមកសម្លក់នាង

"​សួររកមិនបាន ! គ្រាន់តែចង់ជួប ! "candyនិយាយហើយក៏វាយរឹកដើរចេញទៅបាត់ ទុកឲរាងតូចនៅមើលដំណើរនាង

"​ចាំមើល​ណា! បើខ្ញុំមិនបានធ្វើឲនាងខ្មាស់គេម្ដងទេ ខ្ញុំងាប់ទៅបិទភ្នែកមិនជិតឡើយ! "rikiនិយាយហើយក៏កាន់កន្រ្តកបន្លែដើរចូលទៅក្នុងផ្ទះទៅ

  ក្នុងផ្ទះមួយនេះគឺមានសមាជិកប្រហែលជាជាង10នាក់បើរាប់ទាំងកូនចៅជំនិតលោកប៉ារបស់jay។ ម្នាក់ៗនៅក្នុងផ្ទះនេះហាក់ស្រឡាញ់ចូលចិត្តrikiណាស់! សូម្បីតែក្មួយប្រុសវ័យ10ឆ្នាំរបស់Jayក៏ចូលចិត្តស្រឡាញ់រាងតូចដែល។ ចំណែកបើនិយាយពីកម្លោះប្រពន្ធមួយjayយើងវិញគេដូចជាព្រងើយកន្ដើយនឹងរាងតូចខ្លាំងណាស់​មិនសូវជាដើរទៅណាមកណា ឬសួរនាំអ្វីឡើយ។ ទង្វើររបស់គេនេះបានធ្វើឲរាងតូចមិនសូវជាសប្បាយចិត្តប៉ុន្មានទេ។ គេតែងតែទៅចំណាយពេលវេលានៅក្រោលសេះឯណោះវិញ​ ស្រឡាញ់សេះជាងប្រពន្ធទៅទៀត។

"Riki! កូនទៅហៅបងមក! ជិតដល់ម៉ោងអាហារថ្ងៃត្រង់ហើយ!"​អ្នកស្រីParkគាត់និយាយឡើង ទើបrikiប្រញាប់រត់ទៅកសិដ្ឋានដើម្បីទៅហៅរាងក្រាស់

   នាយតូចដើរហួសក្រោលគោ ក្រោលក្របី កន្លែងស្ដុកដំណាំហើយបានមកដល់ក្រោលសេះ គ្រាន់តែមកដល់ទីនេះភ្លាមនាយក៏ឮសូរសម្លេងមនុស្ស2នាក់និយាយគ្នា នាយក៏អាចស្មានដឹងភ្លាមថាម្នាក់នឹងជាអ្នកណា

"​បងJay! បើបងត្រឡប់មករស់នៅទីនេះវិញប្រាកដជាល្អខ្លាំងណាស់! ខ្ញុំមិនបាច់ហត់នឹកបងទេ!"​ សម្លេងគួរឲជ្រេញរបស់កញ្ញាcandyនិយាយឡើង ធ្វើឲរាងតូចហាក់ចង់ក្អួតនឹងពាក្យនាងដែល

"អូ! Can! បើអាចបងក៏ចង់មកទីនេះដែល! នៅទីនោះវាមិនសូវជាសប្បាយដូចទីនេះឡើយ!"​ធ្លាក់ថ្លើមក្ដុក! ចេះនិយាយទៅរួចប្រុងរត់ចោលប្រពន្ធឲនៅម្នាក់ឯងឬយ៉ាងមិច?

"​ហើយrikiនោះណាបង! ហេតុអ្វីគេចូលចិត្តតមាត់ម្លេះ! និយាយស្រួលបួលជាមួយសោះ! ធ្វើមើលតែខ្ញុំជាសត្រូវនឹងគេទៅហើយ! ខ្ញុំមិនសូវចូលចិត្តគេទេ! "(អានឹងគេហៅថានិយាយដើមឬអត់??)

" បងក៏មិនសូវចូលចិត្តគេដែល-"

"Jay! ស៊ីបាយ!" មុនបាច់សួរទេថាសម្ដីនឹងចេញពីប្រលោះណាគឺចេញពីមាត់rikiនឹងហើយ​ នាយថាហើយក៏រត់ត្រុយត្រឡប់ទៅវិញ ទុក​ឲjayនឹងcandyមើលមុខគ្នាភ្លិះ (កូនញុមងរហើយ!)​

"សម្ដីគ្មានសីលធម៌!"​candyនិយាយឡើងមិនភ្លេចដៀងភ្នែកសម្លក់ដំណើរដើរចេញរបស់នាយតូចឡើយ

"បងក៏មិនសូវចូលចិត្តគេដែល! តែពេលខ្លះគេក៏គួរឲស្រឡាញ់! ពូកែនិយាយលេងសើចច្រើន! ហើយក៏ចេះយកចិត្តទុកដាក់នឹងអ្នកដទៃដែល!ទោះបីរឹងក្បាលបន្តិចមែន"​Jay​និយាយឡើង​នាយគ្មានដឹងអីបន្ដិចសោះថារាងតូចបានឮការសនន្ទារបស់ពួកគេ

"ខ្ញុំគិតថាពួកយើងគួរតែទៅផ្ទះធំវិញទៅ! អ៊ំប្រុសអ៊ំស្រីប្រហែលជាចាំបាយហើយ! "candyនិយាយហើយក៏ឱបដៃjayដើរចេញពីកសិដ្ឋានសម្ដៅមកផ្ទះវិញ










ណែ! All reader សំណព្វចិត្តសំណព្វក្រពះសំណព្វប្រមាត់ថ្លើមថ្លៃ! មិនស្រណោះគេដែលជិតខ្វាក់ភ្នែកហើយនៅមកសរសេររឿងឲយើងមើលទេ? ឆាប់voteឲលឿន! គេខំជះលុយ180កាត់វែនតាថ្មីផង! យ័ត្នគេឈប់ចេញរឿងឲយើងមើលហា៎😤

និទាយឃរដូវ | Jayki (complete✅) Where stories live. Discover now