Ep3

894 115 5
                                    

  មិញនេះរឿងស្វាមីភរិយាគេ ឥឡូវចូលមកដល់ស្វាមីភរិយាមួយគូរនេះវិញម្ដង។

"យ៉ាងមិច??? ថ្ងៃស្អែកដើរដាច់យប់ទៀតទេ???" សម្ដីមួយមាត់ៗម៉ត់ចត់និយាយឡើងទៅកាន់រាងតូចដែលអង្គុយឱនមុខចុះ

"មិនប្រាកដទេ-"

"Park​ Riki! យើងហត់នឹងដើរកាងឯងខ្លាំងណាស់! រៀបការរួចហើយគួរណាតែកាត់ចោលអា
ចរឹតព្រានញ៉ែស្រីមិនរើសរបស់ឯង!"​jayនិយាយឡើងមាត់ៗ បញ្ជាក់បានថាគេកំពុងខឹង

"........" តបលេងចេញហើយ បើសិនជាតបទៀតប្រាកដជាអ្នកម្ខាងទៀតចាប់ខោកមួយកាញ៉​មិនខានទេ

"ថាគេមានប្ដីទៅដើរកាងប្ដីកុំឲមានស្រី! តែខ្ញុំនេះមានប្រពន្ធហើយត្រូវមកកាងប្រពន្ធមិនឲមានស្រីទៀត! ខ្ញុំហត់ណាស់! "នឹងហើយ! ប្រហែលជាហត់ណាស់ហើយ

"Jayហា៎~~~ ឲrikiសុំទោស!​បើrikiដើរលេងលើកក្រោយមិនឲJayហត់ដើរតាម​ទៀតទេ!" រាងតូចងើយមុខឡើងនិយាយលួងស្វាមី បើមិនចឹងទេប្រាកដជាត្រូវមកអង្គុយស្ដាប់ធម៌ទេសនាពេញមួយយប់ហើយ

"ចឹងមានន័យថានៅតែទៅដើរលេងដាច់យប់ទៀតមែនទេ?"​ចប់ប'ដោយ!វៗរឿងធំជាងនេះមិនខានទេ

"អត់ទេ! លែងមានតទៀតហើយ! ឥឡូវចូលគេងបានឬនៅ?? ងងុយខ្លាំងណាស់! "rikiនិយាយទាំងបើកភ្នែកមិនរួច ប្រហែលជាងងុយហើយមើលទៅ

"​អឹម! ឡើងទៅគេងមុនទៅ! យើងទៅយករបស់របរទៅទុកសិន! " jayក៏ដើរចេញពីរាងតូចទៅកាន់ឡានដែលថតមុខផ្ទះទៅ

   * next morning *

   ព្រឹកព្រលឹមនៅព្រឹកនេះគឺប្លែកជាងសព្វមួយដងព្រោះអាល្អិតrikiកំពុងតែរត់ជុំវិញសួនច្បា។ គឺតាំងពីព្រឹមម៉ោង5មក។ ចំណែកឯរាងក្រាស់គ្រាន់តែក្រោកឡើងមិនឃើញវត្តមានភរិយាក្នុងបន្ទប់ក៏ឆ្ងល់យ៉ាងខ្លាំងព្រោះរាល់ដងគឺនាយតូចនៅគេងរហូតដល់ម៉ោង7-8បានភ្ងាក់។ Jayដើរចេញមកកាន់រានហាលខាងក្រោយផ្ទះក៏ឃើញភរិយាខ្លួនកំពុងរត់ជុំវិញសួន។ ដោយឆ្ងល់ពេកនាយក៏ស្រែកសួរ

"Riki! ឯងធ្វើអ្វីទាំងព្រឹកនឹង???"

"គឺរត់ហាត់ប្រាណ!"​នាយតូចស្រែកឡើងឮៗ ព្រមទាំងបន្តរត់មិនឈប់​

និទាយឃរដូវ | Jayki (complete✅) Where stories live. Discover now