Ep12

601 75 7
                                    

   ម៉ោង5:43នាទី Rikiនិង reoកំពុងនាំគ្នាអង្គុយមើលទូរទស្សន៍នៅក្នុងបន្ទប់ធំ ចំណែកអ្នកផ្សេងៗទៀតទៅបំពេញការងាររាងៗខ្លួន អ្នកស្រីដែលកំពុងរៀបចំអាហារពេលល្ងាចក៏ស្រែកហៅកូនប្រសារឲមកជិត ។rikiក៏ប្រញាប់ចេញទៅជួបគាត់

"មានការអ្វីមែនទេអ្នកម៉ាក់??"​rikiសួរទៅកាន់គាត់

"កូនជួយហៅអ្នកគ្រប់គ្នាមកញ៊ាំអាហារពេលល្ងាចមក! ម៉ាក់រៀបចំរួចរាល់ហើយ!"

"បាទ!"

   #skip

  សម្លេងសើចក្អាកក្អាយរបស់មនុស្ស2នាក់ វាគ្មានអ្នកណាឆ្ងាយក្រៅពីriki&reoឡើយ។ រាងតូចនៅតែមិននិយាយជាមួយjay​ ប្រហែលមកពីនាយអន់ចិត្តខ្លាំងហើយមើលទៅ។

តុកៗ​

សម្លេងគោះទ្វារបន្ទប់ពួកគេ អ្នកទាំងពីរក្រលែកទៅមើលក៏ឃើញរាងក្រាស់ញញឹមសម្លឹងមកកាន់ពួកគេ។

"​ពូមកធ្វើអី???" អាល្អិតតូចក្រោកឈរឡើង ធ្វើមុខមាំទៅកាន់ពូរបស់ខ្លួន

"មកមិនបានឬ???" រាងក្រាស់សួរទៅវិញព្រមទាំងផ្អែកស្មានឹងជញ្ជាំង

"ចេញទៅវិញទៅ!" reoដេញអ្នកជាពូឲចេញពីបន្ទប់

"មិនចេញទេ! អត់ប្រពន្ធដេកជាមួយដេកមិនលក់!"​រាងក្រាស់តបទៅកាន់ក្មួយប្រុសព្រមទាំងបែរទៅរាងតូចដែលសម្លក់នាយថ្លែរ

"ចឹងទៅរកប្រពន្ធពូទៅ! ហើយចេញពីបន្ទប់ខ្ញុំ! ពូតូចនឹងខ្ញុំត្រូវការសម្រាក!"​reoនិយាយឡើងអូសដៃរាងតូចឲឡើងគេងលើគ្រែជាមួយខ្លួន

"​ណែ! ចង់យកប្រពន្ធពូទៅណា៎??? ឲគេមកពូវិញ! "jayឃាត់ក្មួយប្រុស នេះចង់យកប្រពន្ធគេទៅណា?

"​ប្រពន្ធពូពីកាល??? ប្រពន្ធខ្ញុំទេ! ឥឡូវចេញទៅវិញបានឬនៅ?? "អាល្អិតនេះហ៊ានលូកថ្លើមប្រមាត់ពូវាផង​ពិតជាក្លាហានណាស់ សង្ស័យតែត្រូវពូទាញរំពត់មកវាយណាស់

   jayសម្លក់ទៅកាន់ក្មួយប្រុសនៅពេលដែលឃើញគេទាញរាងតូចមកឱប ទោះនាយមិនដែលនិយាយថាស្រឡាញ់នាយតូច តែចិត្តវាលើសពីស្រឡាញ់ទៅទៀត ចឹងហើយគេហួងហែងណាស់។ កុំតែនេះជាក្មួយប្រុសទេ កុំអីនាគវាត់កន្ទុយមិនខានឡើយ។

និទាយឃរដូវ | Jayki (complete✅) Where stories live. Discover now