Ep19

544 82 16
                                    

    អ្នកទាំងពីរដើរចូលមកក្នុងចម្ការក្រូចដែលដាំដោយលោកពូរាងក្រាស់ផ្ទាល់។ ក្រូចពណ៌លឿងទុំពេញដើម ធ្វើឲទិដ្ឋភាពនោះស្រស់ស្រាយកាត់ព្រឹក។

"ក្រែងចង់មកបេះក្រូចហេស៎? ហេតុអ្វីមិនបេះ​?" រាងក្រាស់សួរនៅពេលដែលrikiនៅតែអូសដៃនាយរហូតហួសដើមក្រូចយ៉ាងច្រើន

"ក្រូចនឹងគង់តែបេះទេ! តែឥឡូវខ្ញុំនាំបងមកស្រូបយកvitamin D ពីពន្លឺព្រះអាទិត្យសិន!"​rikiនិយាយចប់ភ្លាមពួកគេក៏មកដល់វាលស្រឡះមួយភ្លាម

  ពេលនេះជានិទាយឃរដូវ ផ្កាក៏រីកដុះបញ្ចេញសម្រស់ពេញផ្ទៃដី ដើមឈើចេញផ្លែផ្កា ក្លិនក្រអូបស្រស់ពេញអាកាស។ ពន្លឺ​ព្រះ​អាទិត្យ​រះព្រឹមៗ មកចាំងជាមួយផ្ទៃទឹកផងដែល គឺរឹតតែល្អមួយកម្រិតទៀត។

"​យ៉ាងមិចស្អាតទេ? "រាងតូចសួរទៅកាន់អ្នកម្ខាងទៀត ទាំងញញឹមញញែមមិនបាត់ គេរីករាយជាមួយទិដ្ឋភាពនេះណាស់ (អត់ដឹងបរិយាយថាមិចទេ! ទៅមើលខ្លួនឯងទៅ!)

"អឹម!"

"អេ! ខ្ញុំមិនទទួលវាជាចម្លើយទេ! ឆ្លើយឲស្រួលបួលមក!"​រាងតូចបែរមកមើលមុខនាយបន្ដិច ទើបរាងក្រាស់និយាយឡើងម្ដងទៀត

"វា​ស្អាត​ណាស់!"​ រាងក្រាស់តបព្រមទាំងបែរទៅសម្លឹងមុខម្នាក់ទៀត

"ពេលពួកយើងត្រឡប់ទៅseoulវិញ ខ្ញុំនឹងមិនឲបងរវល់នឹងការងាររហូតគ្មានពេលដើរកម្សាន្តទៀតនោះទេ! យ៉ាងហោចណាស់មួយអាទិត្យខ្ញុំនាំបងចេញក្រៅម្ដង! " rikiនិយាយឡើងទាំងញញឹមញាក់ចិញ្ចើមដាក់អ្នកម្ខាងទៀត

"មិនទៅ!"​jayតបតែមិនភ្លេចញញឹមឌឺវិញឡើយ

"បាន​ហើយ! កុំនិយាយបន្ដ! ព្រោះខ្ញុំក៏ដឹងបងក៏ដឹង ថាពេលខ្ញុំចង់ចេញទៅណាមកណាបងអាចបដិសេធបានឬអត់? "រាងតូចដាក់ខ្លួនអង្គុយលើវាលស្មៅសម្លឹងមើលទៅកាន់ពន្លឺព្រះអាទិត្យ ដោយមានរាងក្រាស់ដាក់ខ្លួនមកអង្គុយជិតនាយតាមក្រោយ

"ចេញដើរលេងខ្លះក៏មានអារម្មណ៍ល្អដែល!"​jay​និយាយ

"sunខលមកប្រាប់ខ្ញុំថាបងប្រាប់រឿងរបស់ខ្ញុំទៅកាន់សកលលោក តើបងនិយាយអ្វីខ្លះ? "rikiខិតមកជិតរាងក្រាស់បន្ដិច

និទាយឃរដូវ | Jayki (complete✅) Where stories live. Discover now