កម្លោះទាំង3ដែលជាអ្នកឆុងកាហ្វេក៏ស្រាប់តែភ្ងាក់ឡើងភ្លាមៗ ព្រោះឃើញវត្តមានមនុស្សម្នាក់ដើរចូលមក។
"ហ៊ើយ! បងjake! បងមកមិចក៏មិនប្រាប់??"rikiរត់ទៅទទួលមកប្រុសដែលដើរចូលមកនោះទាំងញញឹម
"ខលទៅមិនលើកខ្លួនឯងសោះ! ថាគេមិនប្រាប់!"jakeក៏ដើរចូលទៅជិតប្អូនៗទាំង3
"ចុះបងថ្លៃមិនមកទេឬ??" rikiសួរទៅកាន់jake
"មក! មិនដឹងជាកើតស្អីទេ! ស្រាប់តែចង់មកតាម! ការងារមិនគិតទៅធ្វើទេ! "jakeនិយាយព្រមទាំងសម្លក់ទៅមាត់ទ្វារដែលស្វាមីខ្លួនដើរចូលមក
"ថាស្អីតែបងhee! បងjayក៏មកតាមខ្ញុំដែល! ឆ្ងល់ដល់ហើយ! បើក្រុមហ៊ុនទាំងមូលត្រូវបាននាយក និងនាយករងមកទីនេះអស់បានអ្នកណាអ្នកធ្វើការ??? "rikiនិយាយឡើងចង្អុលទៅកាន់jayដែលសម្លឹងមើលមកនាយ
"បងថ្លៃប្អូនថ្លៃគេត្រូវគ្នាណាស់! តែពួកយើងកុំទៅខ្វល់! ឲពួកគេចង់ធ្វើអីក៏ធ្វើទៅ! "Jakeថាហើយក៏ដើរទៅកន្លែងគិតលុយ
(មិនដឹងជាស្អីទេ!បាននាំគ្នារកហាងកាហ្វេទាំងអស់ចេះនេះ!)
"មើលទៅ! នាំគ្នាទៅអង្គុយជុំគ្នាឡើងមួយក្រុម! ធ្វើដូចពួកម៉ាក់គ្នាតាំងពីកាល! "jungwonនិយាយឡើង
" យូរៗដូចមានអារម្មណ៍ថាគេលើកបក្សពួកមកបំផ្លាញហាងឯងយ៉ាងមិចមិនដឹងទេ! "sunooបន្ដ
"ក៏ប្លែកដែលនឹងណា៎! នៅសុខៗក៏មកជុំគ្នា! "rikiបន្ដឡើង
ងាកមកក្រុមកម្លោះសង្ហាឯណោះវិញ🌚
"ហើយបងថ្លៃមកធ្វើអីដែល??? "jayសួរទៅកាន់heeseungដែលដើរចូលមកអង្គុយជាមួយខ្លួន
"គេថានាយករងដាក់ច្បាប់! ចឹងក៏ខ្ជឹលទៅធ្វើការដែលទៅ! ហើយឯងមកទីនេះធ្វើអី??? "heeseung
" មកផឹកកាហ្វេ- "
"វាមកកាងប្រពន្ធនឹងណាបងប្រុស! យប់មិញខលមកខ្ញុំទាំងម៉ោង1យប់! បបួលខ្ញុំពេលព្រឹកឲមកហាងកាហ្វេជុំគ្នា! មកតាមមើលប្រពន្ធវាខ្លាចមានអ្នកញ៉េ! "មាត់ដាចមែនលោកបងsunghoonនេះ មិនចេះលាក់សោះ
"យី! ឮសូរថាឈ្លោះគ្នារាល់ថ្ងៃឥឡូវចេះមកតាមកាងប្រពន្ធទៀត! យ៉ាងមិចលង់ជាមួយrikiហើយមែនទេ??? "
" ថាចឹងក៏បាន! "មកពីបដិសេធទៀតវាមិនកើត!
"ហីយ៉ា! អបអរសាទរ!លោកបងjayទទួលស្គាល់ការពិតហើយ "Danielនិយាយឡើងព្រមទាំងទះដៃអបអរមិត្តដែលព្រមទទួលការពិត
"នោះ! គេញ៉ែប្រពន្ធឯងទៀតហើយ! "sunghoonនិយាយឡើង និយាយទៅមិត្តម្នាក់នេះដូចជាពូកែនាំសាំងមកចាក់ភ្លើងដល់ហើយ
"ស្អីហា៎! លើកមុនប្រុសឥឡូវស្រី! អីក៏សម្បូរស្នេហ៍ម្លេះ! "jayនិយាយឡើងជ្រួញចិញ្ចើមចូលគ្នាសម្លឹងសម្លក់ដល់កន្លើត
"គូរតែដាក់ឈ្មោះឲថាហាងកាហ្វេរសម្បូរស្នេហ៍បានត្រូវ! "heeseung និយាយបន្ថែម jayមិនបានតបអ្វីទេ នាយក៏ងើបគ្រួកដើរតម្រង់ទៅជិតកន្លែងភរិយាខ្លួន
"អ្នកនាងយកស្ករប៉ុន្មានដែល? "rikiមិនបានចាប់អារម្មណ៍នឹងjayដែលដើរមកនោះទេ! នាយរវល់តែយលចិត្តទុកដាក់នឹងភ្ងៀវ
"ស្ករ70%មក! ឲផ្អែមដូចសម្ដីអ្នកលក់! " jayបែរមកមើលនាងថ្លែរតែម្ដង
"បាទ! កុំសរសើរខ្ញុំពេកអី! អៀនខ្លាំងណាស់! "
"ហ្អឹម! មិនសរសើរទេនិយាយការពិត! "
"ចឹងអ្នកនាងអង្គុយរងចាំសិនទៅ! បន្ដិចទៀតនឹងរួចរាល់ហើយ!"
លើកនេះមិនមែនអង្គុយមើលពីចម្ងាយទេ jayលើកកៅអីមកអង្គុយនៅមុខតុឆុងកាហ្វេតែម្ដង។ កុំឲចេះតែហ៊ានមកញ៉ែប្រពន្ធគេទៀត
A few moments later ✨
" អើយ!លោកម៉ូយ! កាលបានត្រឡប់ទៅវិញទាន??? "សម្ដីម្ចាស់ហាងឆ្នាស់ចេញមកដេញភ្ងៀវទៀតហើយ
" ដេញទៅទៀតហើយ! "
"មិនបានមកដេញទេ! តែថាមកអង្គុយចឹងរាប់ម៉ោងនេះមិនគិតទៅធ្វើការរកស៊ីទេឬយ៉ាងមិច???"
"ឥឡូវមិនកំពុងតែរកស៊ី?? តោះកុំនិយាយច្រើន! កាហ្វេមួយកែវទៀតមក!"
"លោកបងឯងចង់ផឹកមួយថ្ងៃប៉ុន្មានកែវ! មើលចុះភ្នែកឲស្លក់ដូចខ្មោចឆៅទៅហើយ!"
"ផឹករហូតលុះត្រាតែបានថៅកែមកធ្វើសង្សាបានឈប់ផឹក! "
"ចង់មកអង្គុយផឹក100ឆ្នាំទៀតក៏កុំសង្ឃឹមថាបានខ្ញុំធ្វើសង្សា! បើតែម៉ាកៗនេះនោះ! "
"ឥឡូវកុំឲពិបាក! ចាំខ្ញុំជួយលើកកាហ្វេ! យ៉ាងមិចដែល??? "
"ឆឹស! ធ្វើអីក៏ធ្វើទៅ! កុំមកអង្គុយរាប់ម៉ោងចឹង! ប្រយ័ត្នដែលដុះឫសជាប់កៅអីខ្ញុំទៅ! "sunooនិយាយហើយក៏ដើរចេញទៅបាត់ទៅ
"តោះអា2នាក់!ទៅជួយលើកកាហ្វេ! "នាំទុកតែខ្លួនឯងមិនសុខចិត្តនៅមកបបួលមិត្តទាំង2របស់ខ្លួនរងទុកជាមួយទៀត!
រឿងនេះដាក់ទៅតែreaderលើសស្ក បានឈប់! រាល់ដងឃើញគ្នាយំរហូតចឹងលើកនេះមកបែបសប្បាយៗ
YOU ARE READING
និទាយឃរដូវ | Jayki (complete✅)
Romanceស្រឡាញ់ណាស់ ស្រឡាញ់ស្មើរជីវិត តែមិនដឹងជាហេតុអ្វីបានជាមាត់និយាយពាក្យថាស្រឡាញ់អូនមិនចេញ ចំណែកខួរក្បាលក៏បញ្ជាឲធ្វើចរឹកមិនខ្វល់ខ្វាយព្រងើយកន្តើយនឹងអូន! ឈ្លោះត្រូវៗ មួយថ្ងៃៗគិតតែឈ្លោះគ្នា ប៉ុន្តែនៅតែបារម្ភខ្វាយខ្វល់ពីគ្នា។ មាត់រឹងក្បាលចចេស តែយ៉ាងណាក...