ក្នុងភូមិគ្រិះដ៏ធំរបស់លោកNishiយើងសម្លឹងឃើញថាមានកូនប្រសារទាំង2ដ៏សែនសង្ហារូបស្រស់សម្រស់ល្អកំពុងញាប់ដៃញាប់ជើងធ្វើម្ហូបអាហារដោយមានភរិយាជួយអាំងសាច់។ ស្មាដៃជូនឪពុកក្មេកមិនអាចក្រលះខះបានទេ! ត្រូវតែធ្វើដោយយកចិត្តទុកដាក់។
"Jay! អូនគិតថាវាល្មមឆ្អិនហើយ!!!" សម្លេងរាងតូចបង្ហើបឡើង និយាយទៅកាន់ស្វាមីដែលកំពុងចិតបន្លែក្នុងផ្ទះបាយ
"អូនចេះមើលឬអត់ថាសាច់ឆ្អិនមិនឆ្អិន? បើមិនចេះមើលទេចាំបន្ដិចទៀតបងទៅមើលឲ!"មានប្រពន្ធជួយមិនប្រាកដថាស្រួលទេ ព្រោះប្រពន្ធម្នាក់នេះរឿងធ្វើម្ហូប0វែនតាតែម្ដង
"ok!" សម្លេងនោះស្រែកតបមកវិញ រាងក្រាស់ដាក់កាំបិតចុះហើយក៏ដើរទៅក្រៅផ្ទះដែលមានកន្លែងអាំងសាច់នៅទីនោះ
"បងគិតថាល្មមហើយ! អូនលើកទុកសិនមក"រាងក្រាស់និយាយទៅកាន់ភរិយា
"ការងាររួចអស់ហើយមែនទេ?"សំណួរបែបនេះដឹងតែចង់ខ្ជឹលទៀតហើយ
"អឹម! អូនទៅសម្អាតខ្លួនដូរសម្លៀកបំពាក់សិនទៅធុំផ្សេងណាស់!"រាងក្រាស់តបហើយ rikiក៏ដើរចាកចេញទៅបន្ទប់បាត់ទៅ
ភ្លេចប្រាប់ថាអាហារពេលល្ងាចមួយពេលនេះមិនមែនញ៊ាំតែគ្នា5នាក់នោះទេ គឺនៅមានបងប្រុសធំម្នាក់ទៀត គឺhyunjinព្រមទាំងភរិយានឹងកូនប្រុសរបស់គាត់ក៏មកចូលរួមដែល។ ពេលនេះរាងតូចrikiដឹងតែសប្បាយចិត្តហើយគ្នាកំពុងចូលចិត្តក្មេងផងបានក្មួយមកលេងសប្បាយចិត្តស្លាប់ហើយ!
#skip
"ពូតូច~~~~~~~~" សម្លេងស្រួយស្រែសរបស់អាល្អិតវ័យ7ឆ្នាំម្នាក់ដើរចូលមកដោយមានប៉ារបស់គេដើរតាមពីក្រោយ
"អៅ????? Yoonbok! ហេតុអ្វីមកមិនប្រាប់ពូ???" អ្នកជាពូតូចនិយាយឡើងទាំងងុលៗស្ដាប់មិនសូវបានព្រោះមានសាច់អាំងញាត់ពេញមាត់
"មកទៀតហើយ~~~~~~" សម្លេងរបស់jakeបង្ហើបឡើងស្ដាប់តែប៉ុណ្ណេះយើងដឹងបាត់ទៅហើយថាjakeនិងក្មួយប្រុសមិនសូវត្រូវគ្នាទេដូចឆ្មា
កណ្ដុរចឹង"កុំចេះដឹងពូjake! ខ្ញុំនិយាយរកតែពូតូចខ្ញុំទេ! "ឆ្នាស់ដែលនឹងណា៎
YOU ARE READING
និទាយឃរដូវ | Jayki (complete✅)
Lãng mạnស្រឡាញ់ណាស់ ស្រឡាញ់ស្មើរជីវិត តែមិនដឹងជាហេតុអ្វីបានជាមាត់និយាយពាក្យថាស្រឡាញ់អូនមិនចេញ ចំណែកខួរក្បាលក៏បញ្ជាឲធ្វើចរឹកមិនខ្វល់ខ្វាយព្រងើយកន្តើយនឹងអូន! ឈ្លោះត្រូវៗ មួយថ្ងៃៗគិតតែឈ្លោះគ្នា ប៉ុន្តែនៅតែបារម្ភខ្វាយខ្វល់ពីគ្នា។ មាត់រឹងក្បាលចចេស តែយ៉ាងណាក...