Ep29

516 55 5
                                    

   គូរស្នេហ៍ផ្អែមល្ហែមម៉ឺនឆ្នាំដែលកំពុងនៅឆ្នេរម្ខាងឯណេះវិញ និយាយថាពីល្អូកល្អើនណាស់ ពាក្យសម្ដីទៅមកផ្អែមដូចទឹកឃ្មុំ កាយវិការក៏ស្អិតរមួតលើសស្កតាំងម៉ែទៅទៀត។

"បងហា៎!មើលណែ!អូនរើសបានកូនក្ដាមមួយ!វាគួរឲស្រឡាញ់ណាស់!" រាងតូចនិយាយទៅកាន់រាងក្រាស់ដែលដើរតាមនាយពីក្រោយ​ លើកបង្ហាញកូនក្ដាមក្នុងដៃទៅឲស្វាមី

"គួរឲស្រឡាញ់ដូចអូនចឹង!" រាងក្រាស់តបទាំងញញឹមចុងមាត់ ដើរតម្រង់ទៅភរិយា

"កុំនិយាយចឹង! បើអូនអៀនស្លាប់មិនខានទេ!"​rikiតបទាំងសើចហួសចិត្តនឹងស្វាមី ពីមុនថាទៅឲចេះនិយាយផ្អែម ដល់ពេលឥឡូវស្កឲអួយ

"តោះពួកយើងបន្ដទៅខាងនោះបន្ដិចទៀត! នៅទីនោះមានកន្លែងអង្គុយ!"​រាងក្រាស់កាន់ដៃភរិយាដើរតម្រង់ទៅទោងយោលមួយដែលគេចងទុកនៅក្បែរនោះ​

"អូនអង្គុយទៅចាំបងយោលពីក្រោយតិចៗ "jayដាក់មាឌល្អិតឲអង្គុយហើយក៏យោលនាយតិចៗ

  ស្នាមញញឹមដែលនាយបានទទួលពីរាងតូចវាស្រស់ស្អាតណាស់ ស្នាមញញឹមដែលពោរពេញដោយសេចក្ដីសុខ សប្បាយរីករាយ បើអាចគេចង់ឃើញវាតែម្នាក់ឯងមិនឲអ្នកណាបានឃើញស្នាមញញឹមនេះឡើយ។

"​តើបងគួរនិយាយវានៅពេលនេះទេ??? "Jay និយាយឡើងធ្វើឲrikiបែរមករកនាយទាំងធ្វើមុខឆ្ងល់

"​បងចង់និយាយអ្វីហេស៎? មានរឿងអ្វីឬ? "rikiសួរទាំងបារម្ភព្រោះឃើញស្វាមីទម្លាក់ទឹកមុខចុះ

"​បេះដូងបងតែងតែឈប់លោតរាល់ពេលដែលវាឃើញស្នាមញញឹមរបស់អូន! អូនគឺជាហេតុផលតែមួយគត់ដែលបងប្រឹងរស់នៅ នៅពេលដែលអូនចូលមកជីវិតបងវាកាន់តែមានន័យជាងមុន បងមិនដឹងនិយាយអ្វីទៀតនោះទេ! តែបងចង់ប្រាប់អូនឲដឹងថាបងស្រឡាញ់អូនខ្លាំងណាស់!"​jayនិយាយបណ្ដើរអង្អែលដៃតូចៗទាំងពីរថើរៗ សម្លឹងមើលទៅកែវភ្នែកមូលៗដែមរលីងរលោងមើលមកកាន់នាយមិនដាក់

"​ចំណែកអូនវិញ.... បងគឺជាហេតុផលតែមួយគត់ដែលឲអូនស្គាល់ថាអ្វីទៅជាសេចក្ដីស្រឡាញ់អូនមិនដែលទទួលបានវាពីអ្នកណានោះទេ! តែបងបានផ្ដល់វាមកឲអូន! អូនចង់ឲពួកយើងរស់នៅជាមួយគ្នាដល់ចាស់ស្លាប់! ហើយអូនក៏ស្រឡាញ់បងខ្លាំងដែល!"​រាងតូចនិយាយបណ្ដើរទឹកភ្នែកស្រក់ចុះបណ្ដើរ រំភើបដែលបានក្លាយជាគូរនឹងបុរសដែលស្ថិតនៅចំពោះមុខនាយ

និទាយឃរដូវ | Jayki (complete✅) Where stories live. Discover now