ពួកគេកំពុងដើរនៅតាមផ្លូវដែលមានខ្យល់ត្រជាក់ ដើមឈើស្រស់ស្អាត ផ្ទៃទឹកដែលមើលចុះពីលើភ្នំ។ អ្នកទាំង2ដើរមកជិតកំពូលភ្នំហើយ វាក៏រាងហត់ណាស់ដែលព្រោះភ្នំមួយៗមិនមែនទាបទេ។
"jay? តើបងហត់ទេ ?" រាងតូចដែលដាក់ខ្លួនចុះអង្គុយលើថ្មក្បែរនោះចោទសួរទៅកាន់ស្វាមី តាំងពីចេញពីresortមកនាយស្ពាយសម្ពាយនោះមករហូត
"អឹម!" គេក្រហឹមបន្ដិចរួចក៏ដាក់ខ្លួនអង្គុយចុះក្បែររាងតូច
"មើលចុះ! បែកញើសដូចគេចាក់ទឹក! បែរមកនេះមកចាំខ្ញុំជូតញើសឲបង!"រាងតូចដកកូនកន្សែងខ្លួនចេញមក ជូតឃើញឲស្វាមី
"ហក៎!" ជំនួសនឹងពាក្យនិយាយអ្វីផ្សេងរាងក្រាស់ដកកូនកង្ហាតូចមួយចេញមក ហុចទៅឲរាងតូច
"ហុចកង្ហាមកធ្វើអី? "rikiទទួលយកតែមិនភ្លេចសួរឡើយ
"យកទៅប្រើទៅ! កុំឲបែកញើស!" jayតប
"ohh! បងមានវេចឆ្នាំបាយមកទេ?? "សំណួររបសrikiធ្វើឲjayបែរមកសម្លក់មុខនាយ
"ហេតុអ្វីបងសម្លឹងមុខខ្ញុំ? "
"ហើយមុននឹងឯងសួរនោះមានមើលទេ? "
"អ្នកណាទៅដឹង! បើបងវេចកង្ហាមកបែបនេះស្មានតែវេចទាំងឆ្នាំបាយ ទាំងម៉ាស៊ីនត្រជាក់មកហើយទេតើ!"គាំងយោបល់តែម្ដង មិនមែន មិនដឹងទេតែធ្វើភ្លើ(មិនបានដៀលទេ!)
"ខំបារម្ភឲកង្ហាទៅបើកកុំឲបែកញើស តែបែរជានិយាយបែបនេះមកវិញ! ឲកង្ហាមកវិញមក! "រាងក្រាស់ហុចដៃទាមទារយកកូនកង្ហាខ្លួនមកវិញ
"អត់ទេ.... ខ្ញុំមិនឲបងទេ! "
"ចឹងកុំនិយាយ! តោះឲលឿនឡើងទៅ! ឆាប់បានដល់កំពុលភ្នំ នឹងបានសម្រាក!"jayក្រោកឈរឡើងវិញហុចដៃទៅឲភរិយាដើម្បីលើកនាយឡើង
#skip (ញុមសរសេរបាន1epហើយទៅពិនិត្យស្កពេទ្យប្រាប់ថាលើសស្ក!)
ព្រះអាទិត្យលិចលើកំពូលភ្នំដ៏ស្រស់ស្អាត ផ្ទៃមេឃពណ៌លឿងទុំ បក្សាបក្សីហោះហើរទាំងហ្វូងៗ ផ្ទៃទឹកដែលចាំងទៅនឹងពន្លឺព្រះអាទិត្យដែលរៀបនឹងអស្ដង្គតធ្វើឲបរិយាកាសកាន់តែស្រស់ស្រាយមួយកម្រិតទៀត។ គូរស្នេហ៍អង្គុយសាសងគ្នាយ៉ាងផ្អែមល្ហែម ញញឹមដាក់គ្នាទៅវិញទៅមក។
"Riki! ញញឹមឡើងបងថតរូបឲ!"jayនិយាយឡើងទៅកាន់ភរិយា
"បងនិយាយថាមិចjay???" rikiបើកភ្នែកធំៗហាក់មិនចង់ជឿនឹងពាក្យដែលខ្លួនបានឮ
"និយាយស្អី? មិន- មិន-មិនបាននិយាយស្អីទេ!"jayប្រកែកញាប់មាត់
"មិញនេះខ្ញុំស្ដាប់បានច្បាស់ណាស់! បងនិយាយថា 'Riki ញញឹមឡើងបងថតរូបឲ' បងនិយាយពាក្យ'បង'ជាមួយខ្ញុំមែនទេ?"
"មានបញ្ហាត្រចៀកហើយ! យើងនិយាយថាឲញញឹមយើងថតរូបឲ! ស្ដាប់មិនច្បាស់ខ្លួនឯងមកដើរនិយាយផ្ដេសផ្ដាស!"jayនៅតែបដិសេធ ទាំងដឹងថាមិញនេះខ្លួនមិនមែននិយាយពាក្យ'យើង'នោះទេ
"ណែ៎!!!!!!!! ច្បាស់លាស់! បងកំពុងតែស្រឡាញ់ខ្ញុំវិញហើយមែនទេ? "rikiញញឹមខិលដើរទៅជិតរាងក្រាស់
"និយាយផ្ដេសផ្ដាស ! ឥឡូវឈរឲស្រួលបួលទៅយើងថតរូបឲ! ក្រែងឯងចង់យកទៅអួតsunoo និងjungwon ត្រូវទេ? "jayបង្វែរប្រធានបទ
"ok! ចឹងក៏បាន! "
ពួកគេនៅអង្គុយថតរូបលេង និយាយគ្នាពីនេះពីនោះ ប្រហែលជា30នាទី។
"តោះ! ពួកយើងគួរតែត្រឡប់ទៅវិញហើយ! "jayនិយាយឡើង
" តែខ្ញុំមិនទាន់ចង់ទៅទេ! "
"ឯងចង់នៅឲមូសខាំឬ? "
"អត់ទេ! "
" ចឹងក្រោកមក! ពួកយើងទៅវិញ!"
"ហឺយ! ក៏បាន! "rikiក្រោកមកភ្លាម ដើរទៅទាំងមិនបានចាប់អារម្មណ៍នឹងខ្សែរស្បែកជើងរបស់ខ្លួនដែលរបូត
"ហ្អឹម!!! "jayដកដង្ហើមធំបន្ដិចរួចក៏ដើរទៅពីមុខriki
"បងចង់ធ្វើអ្វី? "rikiសួរតែគេមិនបានទទួលពាក្យអ្វីឡើង ជំនួសមកវិញរាងក្រាស់លុតជង្គង់ចុះយកដៃទាំងគូររបស់ខ្លួនទៅចងខ្សែរស្បែកជើងឲភរិយា។
មេអំបៅរាប់រយពាន់កំពុងហោះហើរពេញពោះរាងតូច នាយមានអារម្មណ៍ថាកំពុងហោះហើរលើមេឃយ៉ាងមិចមិនដឹង។ រំភើបបន្ដិច សប្បាយចិត្តបន្ដិច ឆ្ងល់បន្ដិច ទង្វើរដែលបង្ហាញពីការខ្វល់ខ្វាយបារម្ភរបស់រាងក្រាស់បានធ្វើឲនាយមានអារម្មណ៍រំភើបឥតឧបមា។ ទោះពាក្យនាយនិយាយមកកាន់គេក្នុងថ្ងៃនេះវាមិនផ្អែមល្ហែម តែទង្វើររបស់នាយបង្ហាញឲរាងតូចឃើញច្បាស់។
"នៅភ្លឹកយូរទៀតទេ? ពួកយើងប្រញាប់ត្រឡប់ទៅវិញមុនមេឃងងឹត!"jayនិយាយឡើងកាត់ផ្ដាច់ការគិតរបស់រាងតូចដាច់អស់រលីង
"តោះពួកយើងទៅ!"rikiញញឹមជាមួយសេចក្ដីសុខ ឱបដៃស្វាមីដើរចុះទៅក្រោមវិញជាមួយស្នាមញញឹមមិនបាត់ពីផ្ទៃមុខ
otanimiK 😚👉👈
YOU ARE READING
និទាយឃរដូវ | Jayki (complete✅)
Romanceស្រឡាញ់ណាស់ ស្រឡាញ់ស្មើរជីវិត តែមិនដឹងជាហេតុអ្វីបានជាមាត់និយាយពាក្យថាស្រឡាញ់អូនមិនចេញ ចំណែកខួរក្បាលក៏បញ្ជាឲធ្វើចរឹកមិនខ្វល់ខ្វាយព្រងើយកន្តើយនឹងអូន! ឈ្លោះត្រូវៗ មួយថ្ងៃៗគិតតែឈ្លោះគ្នា ប៉ុន្តែនៅតែបារម្ភខ្វាយខ្វល់ពីគ្នា។ មាត់រឹងក្បាលចចេស តែយ៉ាងណាក...