ភាគទី២១

2.6K 64 18
                                    

     បន្ទាប់ពីដឹងថាសានជឺទះខ្លួនឯងដើម្បីទាមទាក់ការអាណិតពីគេ វាធ្វើអោយអុីវ័យសើចហួសចិត្តហើយសម្លឹងទៅក្មេងដែរគេងលើភ្លៅរបស់គេទាំង.   ខ្អើមរអើម។ម្រាមវែងៗទៅអង្អែលថ្ពាល់នាងដែរហើម ដោយស្នាមញញឹម។បើដឹងនាងកុហកចឹងគេបើកដៃអោយសង្សាគេវៃអោយចាស់ដៃទើបសម។ក្មេងលាក់ពុត។

* ចរិកចង់បាន attention ចូលចិត្តធ្វើដូចជាជនរងគ្រោះគួអោយអាណិត បងនឹងធ្វើអោយអូនកាន់តែគួអោយអាសូដូចអ្វីដែរអូនសម្តែង។

លី អុីវ័យ ចុចបិទទូរទស្សន៍ហើយដកបារីមកជក់ដើម្បីបន្ធូការខឹងស្អប់របស់គេ។គេបុិសនឹងឈ្លោះជាមួយ  សង្សាព្រោះតែនាង បើអាចគេចង់តែជួលមនុស្សអោយទះនាងអោយខ្លាំងៗកុំអោយនាងហត់ទះខ្លួនឯងដូចជាមនុស្សឆ្កួតបែបនេះ។ចរិតពុតត្បុត់ជាក្មេងគ្មានអ្នកប្រដៅ គ្មានអ្នកណាខ្វល់ខ្វាយបែបនេះសមហើយនឹងនៅម្នាក់ឯងជារៀងរហូត។

"ហុឹមម!! អុីវ័យ អូនងងុយហើយ.... អូនទៅគេងហើយណា៎ good night  "ក្លិនបារីប្រហែលជាដាស់នាងទើបក្រុំតូចងើបឡើង។ញីភ្នែកខ្លួនឯងរួចបែមកញញឹមដាក់គេជាមួយស្នាមថើបលើថ្ពាល់ដ៏ផ្អែមមុនពេលចូលគេង។ លោកគ្រូនាងសែនល្អសុខចិត្តអង្គុយស្ពឹងភ្លៅបែបនេះអោយនាងគេងលើភ្លៅតែមិនដាស់។ដូច្នេះហើយនាងក៏មិនរំខានគេដូចគ្នាអោយគេជក់បារីរបស់គេសិនទៅមិនទាមទាគេងអោបគេដូចរាល់ដងឡើយ។

"ជុប៎! បងទៅដែរ ហើយយយ៎~~ បងនឹងគេងអោបអូនពេញមួយយប់ " កែវភ្នែកក្រឡង់ៗសម្លឹងនាង គេសុខចិត្តចុចបារីចោល ហើយងើបបីនាងដូចស្រាលណាស់ចឹង។សានជឺសើចសប្បាយអរ តោងករអឹមមុខនឹងទ្រូងហាប់ណែស្រូបយកកម្តៅពីខ្លួនគេ ក្លិនខ្លួនរបស់គេ វាបានលួងលោមនាងអោយស្គាល់ថាអ្វីជាការស្រឡាញ់ ភាពកក់ក្តៅ ដូចជាគ្រួសារចឹង ភាពសោកសៅដែរម៉ាក់បា៉ជិតនឹងលែងលះ ត្រូវសម្រាលបានច្រើនណាស់ព្រោះមានលោកគ្រូនៅក្បែរ។

អុីវ័យបីសានជឺចូលក្នុងបន្ទប់ទឹក ដាក់នាងអោយអង្គុយលើឡាបូ។បន្ទាប់មកគេច្របាច់ថ្នាំដុសធ្មេញលើច្រាសហុចអោយស្រីតូច។ពួកគេដុសធ្មេញជាមួយគ្នា សានជឺអង្គុយលើឡាបូ យោលជើងទៅមកដុសធ្មេញបណ្តើសម្លឹមមុខលោកគ្រូបណ្តើ។អុីវ័យវិញក៏ដូចគ្នា គេឈទល់មុខនាងច្រត់ដៃមួយចម្រៀងហើយសម្លឹងមុខសានជឺដោយស្នាមញញឹម។ដុសធ្មេញទាល់មុខគ្នា ញញឹមបណ្តើរ សម្លឹងគ្នាយូៗ នេះវាដូចជីវិតប្តីប្រពន្ធឬអត់?តែប៉ាម៉ាក់នាងមិនដែរធ្វើចឹងផង។

teacher's pet 🐥Where stories live. Discover now