" សួស្តីបាទ! ត្រូវការអ្វីដែរ " ទាំង៣នាក់មកដល់ក៏គិតរកអីផឹក។ សានជឺនាងអង្គុយកណ្តាល មើលអ្នកផ្សេងក្បែរៗនឹង គួផឹកអីចេះ ជាការចាប់ផ្តើម។
" ខ្ញុំយក- "
" ភេសជ្ជៈគ្មានជាតិអាកុល ទឹកធម្មតាក៏បាន " ជឺយាន ដាក់ដៃលើស្មាប្អូន កម្មង់ ជំនួសនាងយ៉ាងទំនើង។ស្រីតូចក៏ក្រឡែកមកសម្លាក់គេ។
" ហេតុអី?? " បើដឹងថាមានមេចាំឃាត់ឃាំងចឹងមិនបបួលមកទេ។
" កុំផឹកស្រាចំពោះមុខបង ស្តាប់បង! " វាមិនដែរមកនេះចង់ផឹក ចង់រាំ អោយវាជ្រះថ្លាក្នុងខ្លួន មកហាមគេ។
" ខ្ញុំទៅរាំហើយ " នាងលាតអណ្តាតដាក់គេ មិនអោយផឹកស្រា សុខចិត្តទៅរាំ ក៏មិនផឹកទឹកដែរ។
" ហាមគ្នាអីម្ល៉េះ ជាឪ?? ហុឹស៎ៗៗ " អុីវ័យលើក whisky ក្រវែងតិចៗ មុននឹងក្រេប ដោយការអស់សំណើច។ ចរិតចឹងបានសានជឺមិនស្រឡាញ់។
" យើងស្រលាញ់នាងជាងឯង " ជឺយានប្រើចង្អុលដៃគោះកែវស្រា មុននឹងលើកផឹក ដោយអារម្មណ៍ឈឺចាប់។នាងគួតែសាកសមនឹងគេទើបត្រូវ គេស្រលាញ់នាងជាង ស្គាល់នាងមុន ដឹងពីនាងច្រើនជាង។
" ក្តីស្រលាញ់វាស់វែងបានដែរ?? ចឹងមើលត្រង់ណាថាឯងគ្រាន់បើជាងយើង " រូបសម្រស់ដូចគ្នា ទ្រព្យសម្បត្ដិ ការងារប្រហាក់ប្រហែលគ្នាសោះ។គេក៏មើលថែនាងបានល្អ នាងមិនដែរយំ ឈឺចាប់ដោយសារគេផង។
" ឯងល្ងង់មែនទេ?? នាងដឹងថាឯងក្បត់ហើយ! យើងប្រាប់ឯង សុំនាងបែកទៅ កុំចាំនាងសុំបែក វានឹងពិបាកខ្លាំង " ដោះលែងនាងទៅ បើមិនអាចស្រលាញ់នាងតែម្នាក់ផង។
" ឃើញថានាងមិនខឹងទេឬ? នាងស្រឡាញ់យើងខ្លាំងណាស់! ហុឺស!ៗ " អុីវ័យសើចឌឺ រួចក៏លើកកែវជល់ជាមួយគេ ទឺង!
" ឯងលែងឆ្អែតនៅ ប្អូនឯងងាប់គឺមកពីវានឹង មិនមែនដោយសារប្អូនយើង " ដោយអត់ទ្រាំមិនបាន ជឺយាន រុញស្មា រាងក្រាស់មួយទំហឹង។ ពួកគេក៏ងើបមើលមុខគ្នា មិនស្មានថា ជឺយានគេសុីបពីខ្លួនគ្រប់យ៉ាងចឹងសោះ។
" យើងប្រាប់ឯង បើមិនស្គាល់សានជឺច្បាស់ កុំយកក្តីស្រឡាញ់ក្លែងក្លាយរបស់ឯងដុតនាង " ដឹងថាគេក្បត់ឈឺមួយកម្រិត ចុះបើដឹងថាគេមិនដែរស្រឡាញ់តាំងពីដើម តើនាងមានអារម្មណ៍យ៉ាងណា។ នាងខំលាក់ការឈឺចាប់ ហើយព្យាយាមធ្វើល្អ ម្តងហើយម្តងទៀតដើម្បីថែរក្សាក្តីស្រឡាញ់ក្លែងក្លាយចឹងមែនទេ?
![](https://img.wattpad.com/cover/364761295-288-k140010.jpg)