ទីងៗ សម្លេងដណ្តឹងពន្លឺ សិស្សខ្លះដើរ ខ្លះរត់ចូលថ្នាក់រៀងៗខ្លួន អ្នកខ្លះនៅក្នុងថ្នាក់ស្រាប់ក៏ដកសៀវភៅចេញមកមើលទុកមុខខ្លាចគ្រូសួរ ខុសអីតែស្រីតូច សុឺសានជឺ នាងដកកញ្ចក់ និង កាបូបតូចសាច់ទន់ ក្នុងនោះមានក្រែម ទឹកអប់ គ្រឿងក្រអូមរបស់ស្រីៗ តែវាធម្មតាដែរមនុស្សស្រីយកវាតាមខ្លួនមិនចឹង?
" ហ្អាសស៎ សម្រស់ឯងមិនលែងសើចទេ! " យីស៊ូច្រត់ចង្កាមើលសានជឺជាយូ ថ្ងៃនេះនាងតែងខ្លួនស្លូត ខ្យូត ទើបដឹងថានាងសមនឹងការ make upបែបនេះជាងក្រែមក្រហមដិត។
" នេះឯងចេះយករបស់ចឹងមកសាលាដែរ? ស្មានតែយកបារី ស្នាប់ដៃ និង កាំបិតតើ! " សុីនអុីដើរចេញពីតុខ្លួនមករកសានជឺ ដៃក៏លូករើមើលកាបូបតូគេមានគ្រឿងស្អីខ្លះបានតែងចេញមកស្អាតៗថ្នាក់នឹង។
" អានឹងក៏យកមក សាកមិនសសើយើងថាស្អាតមើលយើងចាក់ធ្លុះខួរ " ស្រីតូច យកក្រែមជ្រលចង់ចាក់មិត្តនាងមុន នឹងមូលបើកវាលាបលើបបូរមាត់ឡើងរលោងគួអោយចង់ថើប។
" ស្អាតហើយជួយធ្វើចរិតអោយសុភាពដូចមុខផង " យីស៊ូលឺសម្តីមិត្តម្តងណាក៏កាប់ចាក់ វាស្រកៀរត្រចៀក ព្រោះនាងថ្ងៃនេះតែងខ្លួនជាក្មេងស្រីស្អាត ចឹងសុំនិយាយពិរោះមួយថ្ងៃបានអត់អោយវាសុីនឹងសម្រស់។
"ស្អាតដូចទេពអប្សរ តែចរិតខុសដាច់ បើឯងទន់ភ្លន់ដូចសម្រស់ឯង សង្ស័យលើតុគឺសុទ្ធតែផ្កា និង កាដូហើយ មើលចោះពួកប្រុសៗទាំងនោះវាសុខចិត្តមើលតាមបង្អួត មិនមានអ្នកណាក្លាហានដូច លូសុីងសោះ"
" ឈប់និយាយពីគេទៅ " សានជឺដែរផ្អៀងផ្អង កញ្ចាក់ជាងយូក៏ទម្លាក់ចុះសម្លក់មុខមិត្ត នាងមិនចង់ដឹងលឺពីគេទេសុំអង្វរ កុំរំលឹក។
" សុំទោស! " សុីនអុីនអោនមុខ ព្រោះមិញច្រលំមាត់ពិតមែន។
" ហឺយយ៎ បានហើយ លោកគ្រូមកឥឡូវហើយ " យីស៊ូមិនចង់អោយមិត្តម្នាក់ណាសតានតឹងទេទើបសម្រេចចិត្តអូសសុីនអុីទៅតុវិញ។
សម្រឹបជើងធ្ងន់ៗបោះជំហានវែងបបូមាត់ញញឹមចាំងភាពសង្ហាតាំងពីចេញពីបន្ទប់ទឹក។គេចូលយូយ៉ាងនេះព្រោះ នៅរៀបខ្លួនអោយសង្ហាៗនោះអី។អុីវ័យដោះក្រវ៉ាត់ករទុក ពាក់ទៅវាឃើញសុភាពពេក។បន្ទាប់មកក៏ប្រលេះឡាវពីរគ្រាប់ល្មមនឹងឃើញស្នាមបបូមាត់ក្មេងស្រីដិតលេចចេញលឹមៗ ។គ្រាន់តែសារ៉េបន្តិចបន្ទួចសោះគេអាចប្តូពីសុភាពបុរស ទៅជាព្រាននារីបាន។
" សួស្តី! គ្រូមានដំណឹងពីការប្រលងមកប្រាប់ប្អូនៗ " រាងក្រាស់មាំតាំងខ្លួនឈមុខក្តាខៀនច្រត់ដៃលើតុសានជឺ អោនចុះសម្លឹងមើលទៅសិស្សគ្រប់គ្នាក្នុងថ្នាក់។