" ហេ៎~~ ហេ៎ ភ្ញាក់ឡើងៗ " ដៃក្រាក់ម្រោមឡើងធំៗតាមមាឌឌាំងៗរបស់ពួកចាប់ចម្រិត ប្រហែល៤ ទៅ ៥ នាក់ឈជុំវិញសានជឺ។ពួកគេទះថ្ពាល់សានជឺតិចៗដើម្បីដាស់នាង។សរុបមកដេកក៏ត្រូវថ្នាំ? បើត្រូវថ្នាំអត់សន្លប់យូថ្នាក់នឹងទេ។
" ឯងភ្ញាក់ឬអត់ យើងឃើញឯងលួចបើកភ្នែក ងើបមកនិយាយគ្នាអោយឆាប់ទាន់យើងចិត្តល្អជាមួយ " ពួកគេដកកាំបិតភ្ជុងនឹងករនាង។
" អើ ភ្ញាក់ហើយៗ ជួយដកកាំបិតចេញតិច ដីជាប់កាំបិតនឹងមេរោគសាហាវណាស់ " កាបិតសុទ្ធតែដីអត់លាងទឹកចេញទេហី? កង្វក់ខ្លាំង!
" ឯងមិនខ្លាចយើងសម្លាប់ឯងចោលទេ? កុំមកស្រែកដាក់យើង " គ្នាម្នាក់ទៀតគំរាមហើយយាដៃទៅច្របាច់មាត់សានជឺ។
" ហេ អាចង្រៃ! មេថាអត់ឱ្យប្រើកម្លាំងបាយទេ ដកដៃចេញៗ " ពេលមានគេខ្សឹបរឿងចឹង បុរសម្នាក់នោះក៏ព្រមលែងមុខសានជឺវិញ។ សានជឺក៏បានត្រឹមសម្លឹងមុខពួកគេ ។គ្នាមាន៥នាក ពាក់ម៉ាស់ ពាក់មួកមិនដឹងថាជាសត្រូវខាងណាទេនាក។
"....... " ក្រមុំតូចនៅអង្គុយលើកៅអីដៃត្រូវចងពត់ទៅក្រោយយ៉ាងជាប់ជើងក៏ចងទៀតរើមិនកើតនោះទេ។បានត្រឹមសម្លឹងពួកនោះម្តងម្នាក់ៗ ព្យាយាមចំណាំពួកគេតាមដែរអាចធ្វើបាន។
" និយាយមកគរឬ? "
" ខ្ញុំនិយាយថាខ្ញុំស្រែកដាក់ ដល់ខ្ញុំមិននិយាយសម្លុត វាល្មិចនឹង? ស្រាយចំណងខ្ញុំសិនបានមានអារម្មណ៍ពិភាក្សាគ្នា " ប្រុសមាឌធំៗឡើង៤ ៥ នាក់តែម្នាក់ចងដៃចងជើងនាងដល់ទៅ២ជាន់ ខ្លាចនាងរត់ដល់ថ្នាក់នឹង?
" ពិភាក្សាស្អី យើងចាប់ឯងមកសួប៉ុន្មានសំណួទេ ស្គាល់ប្រុសម្នាក់នេះអត់? " លើករូបក្នុងទូរស័ព្ទមក អុីវ័យស្រស់ៗតែម្តង។
" អត់ដែរស្គាល់ផង " ទើបថើបគ្នាហើយ តែឆ្លើយស្គាល់ខ្លាចពួកនឹងវាទៅរករឿងលោកគ្រូ និយាយថាអត់ស្គាល់តែម្តងទៅ។
" កុហក ឃើញជិះឡានជាមួយគ្នា អា៎ អាឆ្កែវៃអញធ្វើស្អី! " រកនិយាយសាច់ការមិនបានសោះ។
" ជិះកង់ទេៗ ឃើញព្រឹកមិញឯងជិះកង់មួយគាត់ "បុរសម្នាក់ទៀតនិយាយកែសម្រួល ។