ក្រាក! សម្លេងទ្វាឡានបានបើកបង្កផលរំខានដល់ការគេងរបស់ស្រីតូចល្អិត។តាមពិតគ្រាន់សំងំបិទភ្នែកហើយព្យាយាមដកដង្ហើមអោយស្រួលជាងមុនប៉ុណ្ណោះកុំអោយតានតឹងពេក។ស្រីតូចដែរគេងនៅកៅអីក្រោយក្រោកឡើងហើយងើតក្បាលមកលឹមចង់ដឹងថាជាពីណាគេ។
" អូនសម្លាញ់ភ្ញាក់នៅនឹង! "អុីវ័យគេអើតក្បាលចូលមកដោយស្នាមញញឹមចែងជះរហូតស្រីតូចត្រូវឆ្លងញោចស្នាមញញឹមតបទៅគេវិញបន្តិច។
" ឯណាមើលបន្តិច មានរបួសជាំសាច់ប្រពន្ធបងត្រង់ណាអត់ " អុីវ័យក៏ចូលមកអង្គុយក្បែនាង ហើយស្ទាបដៃជើង នឹងទ្រូង ក្រែងលមានជាំត្រង់ណា។
" ម៉េចក៏បងដឹងថាពួកគេធ្វើបាបអូន! " នាងរត់មកយកសោឡានអត់បានរ៉ាយរ៉ាប់ហេតុការណ៍ប្រាប់គេផង។
" គឺ យីស៊ូ និង សុីងអុីរត់មករកអូន ហើយប្រាប់បងគ្រប់យ៉ាងទៀតផង ហ៉ើយ៎~បើបងនៅត្រង់នោះ បងនឹងការពារ ហើយ អូសក្មេងអស់នឹងទៅទីចាត់ការម្តង នៅអញ្ជើញមែ៉ឳវាមកទៀត ប្តឹងពួក ហើយនឹង--"
"បានហើយៗ អូនមានអីណា មើលមកអូនមក " សានជឺក៏ចាប់ប្រអប់ដៃសង្សាមកក្រសោបប្រាប់អោយមើលមុខនាង។នាងញញឹមស្រស់ជាងមុន ដើម្បីបង្ហាញថានាងមិនអី នាងរឹងមាំ។
" មុខអូនក្រហមខ្លាំងណាស់ ពួកគេទះកំប្លៀងអូន? " តែគេឈមើលនៅខាងក្រៅគឺនាងប៉ុណ្ណោះដែរទះកំផ្លៀងអាយរីន!
" អឺ..គឺ! គឺពិតមែនហើយ តែតិចតួចទេស្អំទឹកកកបាត់ហើយ អូ!នេះសម្រាប់អូនឬ? អរគុណណាស់"នាងគេចក្រសែកភ្នែកពីគេ ហើយទាញកាហ្វេទឹកកមកបឺតបន្តិចមុននឹងផ្ទឹបវានៅលើថ្ពាល់។
* កុហកទៀតហើយ??
" ហុឹស~! " អុីវ័យសម្លឹងរឹកពានាងដែលធ្វើជាបឺតកាហ្វេបន្តិចក៏យកមកស្អំមុខដូចជនរងគ្រោះ គេសើចទាំងហួសចិត្ត ចរឹកចង់បានការអាណិត!
" អូនធ្វើអីបានជាពួកគេវៃអូន? " គេមិនចង់សួទេតែឃើញនាងសម្តែងដូចជនរងគ្រោះ វាគ្រឺតពេកទើបសួ។
" គេចោទអូនឃាតករ ខឹងដូចអូនទៅសម្លាប់អ្នកណាមកចឹងទៀត បងបារម្ភណាស់"
" អឺ...គឺ! គឺ " រាងតូចចាប់ញ័រដៃតិចៗ ហើយបន្លំដកទូរសព្ទមើលម៉ោង អូសទៅ app ណាណី ចង់គេចពីសំណួគេ។