ភាគទី២០

2.8K 72 18
                                    

ផាំង! ផាំងៗ សម្លេងខ្លាំងចេញពីក្នុងផ្ទះបាយនៃវីឡាមួយ។តាមពិតអុីវ័យគេកាប់ឆ្អឹងធ្វើម្ហូប មានភ្លេងកំដ relax ខ្លាំងណាស់។ យប់ស្មើរនេះហើយក្រមុំតូចមិនទាន់មកផ្ទះវិញទៀត បើជាគ្រូផ្សេងប្រាកដជាឆ្លេឆ្លាតេរកកូនសិស្ស សួម៉ែ សួមិត្តវក់វីហើយមើលទៅ។សម្រាប់លោកគ្រូគណិតម្នាក់នេះ ទឹកមុខរីករាយគ្រហឹមចៀងដើមបំពង់ ហានការ៉ុតមួយៗ គ្មានទៅបារម្ភខ្វល់ខ្វាយអីបន្តិចទេ។គេប្រាកដថានាងនឹងរស់ត្រឡប់មកវិញដោយមិនឆ្កូតសាច់កន្លែងណាមួយនោះទេ ព្រោះសង្សារបស់គេមិនល្ងង់បើកដៃអោយពួកនោះធ្វើបាបសានជឺឡើយ។បន្ទាប់ពីចាប់អានេះផងចាប់អានោះផងមួយសន្ទុះស៊ុបក៏ជិតរួចរាល់ចាំអោយតែពុះទេបានញុាំតែម្តង។ ដាក់រំងោះចោលដើរចេញមកក្រៅក៏ជួបសានជឺល្មម។

" មកវិញហើយ យប់ម្ល៉េះ! " កម្លោះមាឌធំដើរទៅទទួលកាបូបពីដៃនាងញញឹមធម្មតាដូចគ្មានអ្វីកើតឡើងសោះ មិនទាំងសួរនាំពីសុវត្ថិភាពភាពរបស់នាងផង។

" លោកគ្រូ ខ្ញុំ..ខ្ញុំត្រូវគេចាប់ចំរិត ហឹកៗ ហុឹក! ខ្ញុំភ័យខ្លាចណាស់ ពួកគេ..ពួកគេមានគ្នាច្រើនហើយវៃខ្ញុំទៀតផង" ស្រីតូចរត់មកអោបគេយ៉ាងណែន រំអួយសម្លេងភ័យរដាក់រដុប កុហកថាពួកគេវៃនាងយ៉ាងម៉េចខ្លះដើម្បីអោយលោកគ្រូបារម្ភពីនាង។

" អឹម...អស់អីហើយៗ កុំយំអីៗ ឆាប់ទៅងូតទឹកសម្អាតខ្លួនទៅ គ្រូធ្វើស៊ប់ក្តៅអោយញុាំ " ម្រាមវែងទាញមុខនាងមកបំណងចង់ជូតទឹកភ្នែកអោយស្រីតូច តែនាងមានទៅយំអីផងនឹង គេសម្តែងថាបារម្ភ នាងក៏សម្តែងជាយំ? ពេលនាងអត់យំចឹងមិនដឹងជូតអី មានតែអោនទៅថើបបបូមាត់តូចជាការលួងចិត្តតែប៉ុណ្ណោះឯង។

សានជឺញញឹមដោយរំភើបចិត្ត ទីបំផុតមានអ្នកបារម្ភពីនាងហើយ។ ស្រីតូចដើរឡើងទៅលើដើម្បីសម្អាតខ្លួន ងូតទឹកបណ្តើ នឹកដល់រឿងដែលប៉ាម៉ាក់នឹងលែងគ្នានៅប៉ុន្មានខែនេះមិនខាន។កូនណាក៏មិនសប្បាយចិត្តដែរ តែនាងលូកដៃរឿងចាស់ៗបានយ៉ាងម៉េច។ នាងពិតជាចង់និយាយរឿងនេះប្រាប់ទៅលោកគ្រូរបស់នាង ក្រែងគេអាចជួយអ្វីបានខ្លះ។តទៅមានតែលោកគ្រូម្នាក់ប៉ុណ្ណោះដែរជាទីពឹងព្រោះគ្រួសាររបស់នាងជិតនឹងបែកបាក់ហើយ។

teacher's pet 🐥Where stories live. Discover now