ភាគទី២៣

3.7K 82 23
                                    

ពេលជិះត្រឡប់មកផ្ទះវិញសានជឺស្រងូតស្រងាត់មែនទែន។ព្រោះរឿងជាច្រើនរត់ពីគ្រប់ទិសមករកខួក្បាលនាង។ ហេតុអី្វមិត្តរបស់នាងមិនគាំទ្រស្នេហាមួយនេះចឹង?គាត់ល្អគ្រប់ជ្រុង មើលថែនាងទាំងកាយទាំងចិត្តទៀត។ តែបើជឿលើមិត្ត លោកគ្រូពិតជាមានសង្សាពិតមែន?គាត់ប្រាប់លើកមុខថាអត់មានផង។លោកគ្រូមិនដែរកុហកនាងឡើយ នាងទុកចិត្តលើគាត់ជាងអ្នកណៗទាំងអស់។គិតពីមិត្តហើយក៏គិតពីប៉ាម៉ាក់ម្តង។រស់នៅបែកគ្នារាប់ឆ្នាំមិនឃើញចង់លែងគ្នាផង ហេតុអីក៏ប៉ាហោះពីចិនមកកូរ៉េដើម្បីរឿងបែបនេះភា្លមៗចឹង។ឬពួកគេជួបអ្នកថ្មីហើយចង់បោះបង់ម៉ាក់ចោល? រឿងគ្រប់យ៉ាងវាច្របូកច្របល់គ្នា។ទាំងការប្រលង ទាំងមិត្តភក្តិ គ្រួសារ។តែសំណាងសេ្នហានាងជ្រើសយកអុីវ័យវាក៏រលូន គេល្អណាស់មិនបន្ថែមសម្ពាធពីលើនឹងទេ ថែមទាំងជួយលួងលោមនាងទៀត។

នាងស្រឡាញ់គាត់ខ្លាំងណាស់ ទង្វើរបស់គាត់ក៏បង្ហាញថាស្រឡាញ់នាងមិនចាញ់គ្នាទេ។ សានជឺសម្លឹងមុខសង្ហារបស់លោកគ្រូមិនដាក់ភ្នែក។ ស្អែកពិតជាចង់កាន់ដៃគាត់ទៅបកស្រាយអោយមិត្តនាងស្តាប់ ពួកគេនឹងជឿ។តែធ្វើចឹងមិនសមឡើយគាត់ជាគ្រូ សារភាពត្រង់ៗក្នុងសាលាបើមានគេលឺក្រៅពីមិត្តចប់ហើយ។ម្យ៉ាងទៀតពួកគេជាមិត្តមិនមែនម៉ែចាំបាច់ធ្វើដល់ថ្នាក់នឹង?

" សានជឺហា៎ អូនសម្លឹងបងយូហើយ បងអៀន! " តើគេប្លែកត្រង់ណាមែនទេបានជាមើលមិនដាក់ភ្នែកបែបនេះ។បើកឡានអារម្មណ៍លែងនឹងហើយស្រីស្អាតសម្លឹងមិនព្រិចបែបនេះ។

" អុីវ័យ! " នាងលូកដៃទាញដៃអាវគេ អុីវ័យក៏ប្រុងត្រចៀកស្តាប់នាង។

" បាទអូន! " មានអីក៏និយាយ ហៅឈ្មោះហើយ ស្ងាត់ចឹង ភ័យដែរ។

" ព្រឹកមិញអូននិយាយជាមួយមិត្ត នាងព្រមលាក់រឿងពួកយើង តែ--"

" បែបនឹងល្អហើយ ប្រាប់ពួកគេទៅលាក់តែប៉ុន្មានខែទេ រៀនចប់ បងទៅដណ្តឹងដល់ផ្ទះហើយបាច់លាក់ទេ" យ៉ា! ច្បាស់លាស់ខ្លាំងណាស់?? ទៅដណ្តឹងដល់ផ្ទះសានជឺឬក៏មីងអាន មួយណាអោយច្បាស់??

" ហឹសស៎ៗ អូនដឹងហើយៗ " សានជឺញញឹមស្រស់ ទោះនាងនិយាយមិនទាន់អស់ថាមិត្តនាងបដិសេដពួកគេ តែនាងក៏សប្បាយចិត្តពេលលឺលោកគ្រូ មានទំនុកចិត្តលើស្នេហាមួយនេះដូចនាង។សានជឺក៏ទោខ្លួនទៅថើបថ្ពាល់គេជាការអរគុណដែរស្រឡាញ់នាង តាំងពីកើតមកមិនដែរទទួលបានកី្តស្រឡាញ់ពេញទំហឹងពីអ្នកណាម្នាក់សោះឡើយក្រៅពីលោកគ្រូរបស់នាង។

teacher's pet 🐥Where stories live. Discover now