ឡានខ្មៅទំនើបគួរសមដែរ បើកចូលរបងផ្ទះកូនសិស្ស យ៉ាងធម្មតាដូចផ្ទះខ្លួនឯង។តែវាក៏ពិត គេមិនមែនមកលើកទី១ គឺជារឿយៗដូចផ្លូវទៅផ្ទះខ្លួនឯងទៅហើយ។
" លោកគ្រូ " ចុះពីលើឡានភ្លាម កូនស្រីម្ចាស់ផ្ទះរត់មកអោបដៃភ្លាមតែម្តង។ អុីវ័យគេសម្លឹងមើលជុំវិញ មាន បងអ្នកបម្រើការនៅឈចាំពីក្រោយសានជឺ ពីចម្ងាយដោយការគោរព។
" លែងបងសិនទៅអូន! " គេអោនចុះ និយាយខ្សឹបៗព្រមទាំងប្រលេះដៃនាងចេញទៀតផង។
" អរ អូនភ្លេចទៅ! "
"មកនេះមក ចូលក្នុងសិន "នាងរហ័សរក្សាគម្លាតពីគ្នា មុននឹងងាកមកញញឹមដាក់បងស្រីម្នាក់នោះ ដោយសង្ឃឹមថាសកម្មភាពមិញមិនលិចលឺចេញពីមាត់គាត់ទៅចោះ។
" ហៅលោកគ្រូធ្វើអី!? " ភ្ញៀវម្នាក់នេះមិនទាន់អង្គុយក្រេបទឹកអោយស្រួលបួលផង សួដូចចង់ត្រឡប់ទៅវិញ។
" ក្រែងខ្ញុំប្រាប់ហើយហី " និយាយទូរសព្ទមិញសោះក៏មិនចាំចឹង!?
" ចង់អោយបង...អេ៎! ចង់អោយលោកគ្រូជូន អូន.. ជូនសានជឺទៅប្រលាន " ហើយយ៎ មិនទម្លាប់សោះហើយ ធ្លាប់តែបងអូន ផ្អែមពិរោះ ។
" ហាស៎ៗៗ និយាយជាមួយគ្រូ ច្រលំដូចនិយាយជាមួយសង្សារ សុំទោសៗ " នាងខំសើចបន្លប់ហើយងាកទៅរកអ្នកនៅក្នុងផ្ទះ។ពួកគេក៏ប្រឹងសើចតាម ទុកថាច្រលំមែនទៅចោះ។
" ហ៊ឹម..អ្នកបើកឡានអូនមានតើមិនចឹង ចាំបាច់បងដេស!? ឡានផ្ទះអូនក៏មានដែរ " សម្បូរទាំងឡាន សម្បូរទាំងអ្នកបើកជូន ត្រូវការគេធ្វើអី?
" អូនទៅទទួលប៉ា! មិនចង់ទៅម្នាក់ឯងទេ បងទៅដែរបានអត់ ចាំអោយអ្នកបើកឡានជិះតាមក្រោយពួកយើង" សានជឺមានបំណង ណែនាំអោយប៉ាស្គាល់គ្នាអោយហើយនោះអី គេមិនចង់ស្គាល់ប៉ានាងទេ? ក្រែងពួកគេគម្រោងរៀបការ ពេលនាងប្រលងចប់មិនចឹង។
" ក៏បាន ចុះណាមា៉ក់ សានជឺ? "
" គាត់ទៅធ្វើការហើយ តោះលឿនឡើងលោកគ្រូ " នាងក្តោបប្រអប់លោកគ្រូ ដើរចេញទៅក្រៅទៅរកឡានរបស់គេ ក្រោមការគោរពពីអង្គរក្ស។
ក្រឹប! អុីវ័យបិទទ្វាឡានអោយនាងហើយដើរវៀងមកកន្លែងបើក។
" យប់នេះដើរលែងទៀតតោះ ចាំអូនខលទៅបង " នៅបែកគ្នាក៏ល្អម្យ៉ាង ពួកគេចេញទៅក្រៅពេលយប់តែពីរនាក់ញឹកពាប់ជាងមុន។សានជឺនាងឧស្សាហ៍ បបួលអុីវ័យ ចេញទៅក្រៅជិះម៉ូតូដើរលេង រហូតជិតភ្លឺទើបត្រឡាប់មកវិញ។បើចាំតែអុីវ័យបបួល យូណាស់។ ពេលនៅបែកគ្នានាងផ្តើមឆាតទៅមុន ខលទៅមុន បបួលមុខ។ តែមិនធុញទេ បាននៅក្បែរគេគឺមានតម្លៃណាស់។