នៅសាលា គ្រូបន្ទុកថ្នាក់ស្រាប់តែទម្លាក់ link ពិន្ទុថ្មីឡើងមក។ដូចដែរបានដឹង ថាការកែវិញ្ញាសាសារមានបញ្ហាទើបត្រូវមានការ update ពិន្ទុអោយបានត្រឹមត្រូវនឹងសុក្រិត។ថ្នាក់របស់សានជឺចុចមើលផ្ទៀងផ្ទាត់ពិន្ទុរបស់ខ្លួនឡើងវិញ ឃើញថាមិនលើសខ្វះអីច្រើនណាស់ណាទេ តែអ្វីដែរចម្លែកនោះ គឺសានជឺដែលពិន្ទុចេញលើកទី១ធ្លាក់សោះ ដល់លើកនេះស្រាប់តែឡើងចំណាត់ថ្នាក់លេខ៣ក្នុងតារានឹងគេឯងដែរ។
" ណែ! ម្នាក់ស្រីនឹងលោតពិន្ទុលឿនសាហាវម្ល៉េះ?" ការប្រែប្រួលពិន្ទុសម្រាប់សិស្សដទៃមិនអីទេ តែស្រាប់សានជឺគ្មានអ្នកណាជួយត្រេកអរជាមួយទេ។សុទ្ធតែមនុស្សចាំបែបជ្រាយ មិនចង់រាប់រក។
" ទិញទឹកចិត្តគ្រូទេដឹង "
" តែឥឡូវក្រែងសុក្រិតជាងមុនហី ឆ្ងល់ហ្មងប្រលងម្តងវាអោយលុយប៉ុន្មានវ៉ើយ៎ គេកូនអ្នកមានហា៎ "
" សំណាងហា៎ "
" សំណាងស្អី ម៉ែឪបែកបាក់ មិនដឹងណាមិនដឹងណី ចឹងបានឡេឡឺខាំគេដូចឆ~ អាយយយ៎ "
យីស៊ូអង្គុយក្នុងថ្នាក់នឹងស្តាប់ឡើងហឹងត្រជាក់ហើយ។ឃើញពួកគេលែងដើរជាមួយគ្នា មិននិយាយរកគ្នាក៏គិតចង់និយាយដើមរំលងក្បាលពួកនាងឬ? សិស្សស្រីដែរសក់វែងត្រឹមចង្កេះ មាត់ច្រវាបជាងគេ នោះបើមើលតាមស្លាកឈ្មោះគឺអាយរីន។នាងអូសគេឯងអោយស្អប់សានជឺស្ទើគ្រប់គ្នា។យីស៊ូក៏មិនទុក ចាប់ក្របួចសក់អូសមកមុខក្តាខៀនតែម្តង។" និយាយស្អីមិញ និយាយម្តងទៀតមើល៎ សុីនអុីយកទូរស័ព្ទមកថតទុក ជម្ទាលពាក្យមិញអោយលឺៗ " សុីនអុីរហ័សរហួនទៅបិទទ្វា ហើយដកទូរសព្ទមកថតតែម្តង។
" អូយយ៎ យើងឈឺ! លែងយើង ក្រែងពីរនាក់ឯងត្រូវនាងនោះទាត់ក្បាលចោលតើហីការពារវាធ្វើស្អីទៀត"
" និយាយមក យើងអត់ផ្ញើអោយគ្រូទេ ផ្ញើត្រឹមចូល groupe Chat តើ លឿនៗយើងកំពុងជួយឯងនិយាយដើមអោយកាន់តែទូរលំទូលាយតើ"សុីងអុីនាងរេទូរសព្ទទៅគ្រប់គ្នាក្នុងថ្នាក់ តើមានអ្នកណាហ៊ានហើបមាត់និយាយដូចពេលមុននឹងទៀតអត់។
"....... " ម្នាក់ៗស្ងាត់បំបែកគ្នាចូលតុវិញធ្វើមិនដឹងមិនលឺ តើអ្នកណាហ៊ាននិយាយចំៗ បើ groupe Chatដែលធ្លាប់ chatនិយាយ ត្រូវសានជឺjoinដែរនឹង។