បន្ទាប់ពីរដេីរចេញមកខាងក្រៅនិយាយសួរសុខទុកអ្នកគ្រូដែលព្រាបបានដូចជាម្ដាយ អស់ចិត្ត Minjiក៏បានដេីរចូលមកខាងក្នុងវិញ តែពេលប្រទះភ្នែកនឹងHanniកំពុងប្រលែងលេងជាមួយក្មេងៗគេក៏បានផ្អែកខ្លួននៅមាត់ទ្វាឈរមេីលសិន។
"បងស្រី~ខាងនេះ~ខាងនេះ~" ក្មេងៗស្រែកឡេីងពេលឃេីញHanniរត់ដេញចាប់ពួកគេទាំងមានក្រណាត់ចងភ្នែកជាប់
"កុំរត់អោយសោះ~បងនឹងចាប់ពួកឯងអោយបាន~" រាងតូចយេីងរត់ទៅនេះរត់ទៅនោះ ពេលខ្លះបុកក្បាលនឹងជញ្ជាំងក៏មាន តែនាងនៅតែតស៊ូដេញចាប់ក្មេងៗដោយអារម្មណ៍រីករាយ ទោះដឹងថាពិបាកក៏ដោយ
"ហាហាហា~បងចាប់ខ្ញុំមិនបានទេ~" ក្មេងៗលានអណ្ដាតឌឺHanniយ៉ាងច្រឡេីម អត់មិនបានរាងតូចក៏បានរត់ទៅចាប់ពួកគេបន្ត តែមិនបានប្រយ័ត្ននាងស្រាប់តែជ្រុលខ្លួនដួលទាំងជំហរ សំណាងហេីយដែររាងក្រាស់រហ័សចាប់អោបចង្កេះនាងមកជាប់ខ្លួនទាន់
"អាយ៎~" រាងតូចស្រែកចាច ដៃវិញស្រវ៉ាអោប.ករាងក្រាស់យ៉ាងជាប់ ហេីយពេលបេីកភ្នែកមកឃេីញរាងក្រាស់កំពុងតែអោបចង្កេះត្រខ្លួននាងឡេីងបេីកភ្នែកធំៗ
"ចង់ចូលពេទ្យម្ដងទៀតណាស់មែនទេបានជាលេងបែបនេះ?ដឹងទេវាគ្រោះថ្នាក់!!" Minjiឈរអោបចង្កេះនាងមិនលែងនោះទេ ទោះមាត់កំពុងតែស្ដីអោយនាងក៏ដោយ
"លែងខ្ញុំទៅ~ក្មេងៗមេីលមកច្រេីនណាស់~" រាងតូចរករេីចេញពីដៃគេ តែគេកាន់តែអោបរឹតនាងថែម
"គ្រាន់តែអោបចង្កេះមិនបានរំលោភ...ម្យ៉ាងគ្រាន់តែក្មេងមេីលបន្តិចមិនបានទេហេ៎ះ?" គេសម្លឹងមុខនាងស្ទេីរតែមាត់ពួកគេប៉ះគ្នាទៅហេីយ ហេតុនេះរាងតូចនាងមុខឡេីងក្រហម
"អ្នកទាំងពីរចង់ស្នាក់នៅទីនេះឬ?" អ្នកគ្រូមណ្ឌលដេីរចូលមកដោយកាន់នៅបង្អែមមួយចាន តែពេលឃេីញពួកគេកំពុងតែអោបគ្នាយ៉ាងស្និតស្នាលគាត់ក៏ងាកមុខចេញ ហេតុនេះMinjiក៏លែងHanniវិញយ៉ាងលឿន
"ទីនេះក្មេងច្រេីនណាស់...យ៉ាងមិចៗអ្នកទាំងពីរគួរតែទៅខាងក្រៅវិញ!""មិនដូចអ្វីដែរអ្នកគ្រូគិតនោះទេ...នាងគ្រាន់តែរអិលដួលហេីយខ្ញុំក៏ជួយទប់ប៉ុណ្ណោះ!" Minji

YOU ARE READING
រឿង_គុំនំសងស្នេហ៍
Romanceរឿងគុំនំសងស្នេហ៍ គឺជាប្រភេទរឿងGL បែបអភិនិហាមួយ ដែលតួរអង្គឯកស្រីបានចូលមកក្នុងរូបរាងកាយមួយផ្សេងទៀតដែលមិនមែនជារបស់ខ្លួនឯង ក្រោយមកគេក៏រៀបគម្រោងការសងសឹកអ្នកដែរបានធ្វេីបាបគេពីមុន ក្នុងនោះក៏មានតួឯកស្រីយេីងម្នាក់ទៀតផងដែរ។ "រង់ចាំណា...ខ្ញុំនឹងសងទៅអ្នកទាំងអស់...