ភាគ6

731 46 3
                                        

ថ្ងៃបន្ទាប់ Minjiក៏បានស្លៀកពាក់យ៉ាងរៀបរយ រួចក៏ទាញសោឡានម៉ាកPorscheដែរជាការដូររបស់ប្អូនបេីកទៅក្រុមហ៊ុនទាំងព្រឹក ដេីម្បីចង់ដឹងថាតេីនៅទីនោះយ៉ាងមិចទៅហេីយ ដោយសារកាលពីម្សិលមិញគេមិនបានចូលក្រុមហ៊ុនមួយថ្ងៃពេញ។

គ្រាន់តែគេដេីរចូលក្នុងក្រុមហ៊ុនភ្លាម ម្នាក់ៗក៏នាំគ្នាជៀសផ្លូវនឹងអោនក្បាលគោរព ព្រោះតែខ្លាចរអានឹងអំណាចរបស់Minji។ គេដេីរវិសនឹងចូលក្នុងបន្ទប់ធ្វេីការទៅហេីយ ស្រាប់តែទាក់ភ្នែកនឹងHanniកំពុងតែនិយាយជាមួយYinយ៉ាងសប្បាយចិត្ត ហេីយដោយស្អប់ការសប្បាយចិត្តរបស់នាង គេក៏បានដេីរសម្ដៅទៅរកអ្នកទាំងពីរ។

"អត់ការងារធ្វេីមែនទេ?" Minjiឈរនិយាយចំពោះមុខអ្នកទាំងពីរ មុខវិញឡេីងមូវតែម្ដង

"ចៃដន្យ..." Yinរកបកស្រាយ តែត្រូវបានគេកាត់

"យេីងមិនបានសួរឯង...កុំចេះឆ្លេីយ!" មួយឃ្លានេះYinគ្នាឡេីងខ្ជឹបមាត់អោនមុខចុះ

"ការងាររបស់អូន..." Hanniនិយាយដល់ពាក្យ អូន នាងក៏សម្លឹងទៅកាន់មុខគេដែរកំពុងសម្លឹងមកនាងវិញទាំងចង់ស៉ីសាច់ហុតឈាន
"គឺ...ការងាររបស់ខ្ញុំធ្វេីរួចអស់ហេីយ!" និយាយទាំងមិនហ៊ានមេីលមុខគេឡេីយ

រំពេចនោះគេក៏បានរុញនាងផ្ទប់នឹងជញ្ជាំងដែរនៅក្បែរនោះ ហេីយបានដាក់ដៃទាំងពីឃាំងផ្លូវនាងជាប់ មិនត្រឹមតែប៉ុណ្ណឹងគេក៏បានអោនមុខទៅជិតនាង សឹងតែច្រមុះប៉ះគ្នាទៅហេីយ

"ចឹងបានន័យថានាងទំនេរអាចនិយាយជាមួយប្រុសបានហេីយមែនទេ?" សំណួរមួយឃ្លានេះ សូម្បីតែខ្លួនគេផ្ទាល់ក៏មិនដឹងដែរ ហេតុអីបានជាសុខៗសួរនាងបែបនេះទៅវិញ ឬមួយម្ចាស់ខ្លួនបញ្ជារអោយនិយាយ?

"មិនចឹងទេ...ស្ដាប់អូនបកស្រាយសិន!!" Hanniប្រកែកយ៉ាងញ៉ាប់មាត់ មានអីគេក៏វៃទៅកាន់ជញ្ជាំងក្បែរខ្លួននាងមួយទំហឹង ឡេីងក្រហមដៃ

"ទៅបន្ទប់យេីង...ការងារនាងនៅទីនោះច្រេីនណាស់!" ក្រោយពេលនិយាយសម្លុតនាងហេីយ រាងក្រាស់ក៏បានដេីរចូលបន្ទប់ធ្វេីការខ្លួនវិញ ដោយមិនភ្លេចអូសដៃរាងតូចទៅនោះទេ

រឿង_គុំនំសងស្នេហ៍Where stories live. Discover now