បន្ទាប់ពីនាំHanniចាកចេញពីក្រុមហ៊ុន Hyeinបាននាំនាងមកបន្ធូរអារម្មណ៍នៅមាត់ទន្លេរក្បែរនោះ ទោះវាមិនមែនជាកន្លែងល្អប៉ុន្មាន តែវាក៏អាចអោយយេីងកាត់បន្ថយភាពតានតឹងបានច្រេីន។
"ចង់ញ៉ាំទឹកបន្តិចទេ?" ដោយឃេីញនាងគិតតែពីក្ដោបខ្លួនយំ Hyeinបានយកទឹកមួយដបចេញពីក្នុងឡានរបស់ខ្លួនមកអោយនាងផឹកសម្រួលអារម្មណ៍បន្តិច
"អគុណ!" HanniទទួលទឹកពីHyeinមកផឹក ហេីយក៏ទុកវាវិញនៅក្បែរខ្លួន នៅពេលគេបានឃេីញទឹកភ្នែកនាងដកជាប់ថ្ពាល់នៅឡេីយHyeinក៏បម្រុងលូកដៃជូតអោយ តែនាងក៏រហ័សងាកមុខចេញ ធ្វេីអោយគេក៏រាងរអៀសដៃដែរ
"មុននឹងខ្ញុំឃេីញមានទឹកភ្នែកខ្លះមិនទាន់ជូតស្ងួត ទេីបចង់ជូតអោយ...គ្មានអ្វីផ្សេងទេ!" Hyeinយកដៃអេះ.កទាំងធ្វេីមុខមិនសម
"មិនអីទេ...ខ្ញុំជូតខ្លួនឯងបាន!អគុណច្រើនហេីយដែរបានជូនខ្ញុំមកទីនេះ!" Hanni
"មិនអីទេ...ពួកយេីងជាមិត្តរួមការងារនឹងគ្នា!អ៎...ណែនាំឈ្មោះម្ដងទៀត ខ្ញុំគឺHyein ជាអ្នកដែរអ្នកនាងដេីរបុកថ្ងៃមុន ហេីយក៏ជាអ្នកដែរសម្ភាសន៍ដំបូងគេផងដែរ...ពេលនេះខ្ញុំគឺជាអ្នកគ្រប់គ្រងថ្មី!"
"ខ្ញុំចាំបានហេីយ...ចំណែកខ្ញុំគឺHanni អនុប្រធានក្នុងក្រុមហ៊ុន!អគុណម្ដងទៀត...ដែរបានជួយ!"
"ប្ដូរពីពាក្យអគុណ តេីពួកយេីងអាចមកក្លាយជាមិត្តវិញបានទេ?"
"មានគេថាខ្ញុំជាមនុស្សអាក្រក់ណាស់...តេីមិនប្រកាន់ខ្ញុំទេ?"
"ខ្ញុំមិនដែរប្រកាន់អ្នកនាងទេ!" Hyeinរំភេីបពេកពេលជិតបានក្លាយជាមិត្តHanni គេក៏បានស្ទុះទៅចាប់ដៃនាង ភ្លាមៗនាងបានដកដៃចេញវិញយ៉ាងលឿន
"សុំទោសផង...តែយេីងមិនទាន់ស្និតគ្នាដល់ថ្នាក់នេះទេ!" Hanniញញឹមទាំងមិនសូវសមម្ដងទៀត
"ពាក្យនេះគួរតែខ្ញុំអ្នកនិយាយត្រូវជាង...សុំទោសណា ដែរខ្ញុំរំភេីបជ្រុល!" Hyein
"មិនអីទេ...ចឹងខ្ញុំសុំលាសិនហេីយ!!" រាងតូចក្រោបឈរឡេីង
"អ្នកនាងចង់ទៅណា?ចាំខ្ញុំជូនទៅ!" ឃេីញនាងក្រោបគេក៏ស្ទុះក្រោបឈរដូចគ្នា
YOU ARE READING
រឿង_គុំនំសងស្នេហ៍
Roman d'amourរឿងគុំនំសងស្នេហ៍ គឺជាប្រភេទរឿងGL បែបអភិនិហាមួយ ដែលតួរអង្គឯកស្រីបានចូលមកក្នុងរូបរាងកាយមួយផ្សេងទៀតដែលមិនមែនជារបស់ខ្លួនឯង ក្រោយមកគេក៏រៀបគម្រោងការសងសឹកអ្នកដែរបានធ្វេីបាបគេពីមុន ក្នុងនោះក៏មានតួឯកស្រីយេីងម្នាក់ទៀតផងដែរ។ "រង់ចាំណា...ខ្ញុំនឹងសងទៅអ្នកទាំងអស់...