ភាគ22

573 41 2
                                        

កន្លងទៅជាងបីថ្ងៃក្រោយមក Minjiក៏បានភ្ញាក់ដឹងខ្លួនពីការសន្លប់មកវិញ ហេីយអ្វីដែរធ្វេីអោយគេញញឹមភ្លាមនោះ គឺជាការដែរបានឃេីញមនុស្សដែរខ្លួនស្រឡាញ់ កំពុងតែគេងក្បែរខ្លួនរបស់គេ។ខណៈនោះYinដែរទេីបតែមកពីទិញអាហារខ្លះនៅខាងក្រៅ បានឃេីងថារាងក្រាស់ដឹងខ្លួនហេីយបែបនេះគេក៏រកនិយាយ តែរាងក្រាស់ក៏បានធ្វេីសញ្ញាអោយគេស្ងាត់ ព្រោះខ្លាចរំខានដល់រាងតូច។

"បងYinមកវិញហេីយឬ?" Hanniភ្ញាក់ឡេីងទាំងមមីមេីរ នៅពេលលឺសម្លេងបេីកទ្វាចូលមកមុននេះ

"ខ្វល់តែពីជំនិតបង...មិនគិតខ្វល់ពីបងខ្លះទេឬ?" រាងតូចគ្រាន់តែបានលឺសម្លេងរាងក្រាស់ភ្លាម នាងក៏បានងាកមកសម្លឹងមុខគេយឺតៗដោយទឹកភ្នែកហូរជោគថ្ពាល់ តេីវាប៉ុន្មានថ្ងៃហេីយដែរនាងខានបានលឺសម្លេងមួយនេះ?

"មនុស្សអាក្រក់...ហេតុអីបងគេងយូរម្ល៉េះ?ដឹងទេថាអូនបារម្ភពីបងប៉ុន្មាន?!!" រាងតូចបានយកដៃវាយទៅលេីគេប៉ុន្មានដៃ ធ្វេីអោយគេក៏រាងចុកណាស់ដែរ តែពេលបានឃេីញទឹកភ្នែករបស់នាងអារម្មណ៍ឈឺចាប់ទាំងអំបាលម៉ានក៏រលាយអស់ភ្លាមៗ

"បងសុំទោស!!" រាងក្រាស់ទាញកាយតូចអោយមកជិតខ្លួន មុននឹងយកដៃរបស់គេទៅជូតទឹកភ្នែកចេញពីផែនថ្ពាល់របស់នាង

"អូនស្អប់បងណាស់!!" លឺនាងនិយាយបែបនឹងគេក៏បានសេីចបន្តិច រួចបានទាញកាយនាងយកមកអោបជាប់ខ្លួនរបស់គេយ៉ាងណែន

មួយស្របក់ក្រោយ គ្រួសាររបស់Minjiក៏បានចូលមកមេីលគេ បន្ទាប់ពីបានដឹងថាគេដឹងខ្លួនពីសន្លប់ហេីយ ម្នាក់ៗយំផង ស្ដីអោយគេផង ព្រោះតែគេមានរឿងអីមិនចេះប្រាប់អ្នកផ្ទះ សុខចិត្តសង្ងំលាក់វាតែម្នាក់ឯង។

"នាងកូនឆ្កួត...បេីម៉ាក់ដឹងកូនបែបនេះ ម៉ាក់មិនអោយកូនចេញមករស់នៅខាងក្រៅតែម្នាក់ឯងនោះទេ!!" អ្នកជាម្ដាយបានទះរាងក្រាស់មួយដៃលឺសូរតែផ្លាច់ ឡេីងរាងក្រាស់ស្រែកយ៉ៃតែម្ដង

"អូយ៎ម៉ាក់...ឈឺណា!!" Minjiសម្លឹងមុខម្ដាយខ្លួនផង យកដៃអង្អែលកន្លែងម៉ាក់វៃផង

"សរសៃរឈាមឆ្លងរោគ...មិចមិនស្រែកថាឈឺបែបនេះដែរទៅ?!!!" ម្ដាយគេរកដាក់ថែមទៅហេីយ តែក៏បានអ្នកជាឪពុកចូលមកឃាត់ទាន់

រឿង_គុំនំសងស្នេហ៍Where stories live. Discover now