ភាគ15

553 39 2
                                    

បន្ទាប់ពីអ្នកទាំងពីរចាកចេញពីផ្ទះមក តាមផ្លូវនៅក្នុងឡានគ្មាននរណាបាននិយាយអ្វីនោះទេ គឺថាស្ងៀមស្ងាត់យកតែម្ដង។ លុះពេលដែរមកដល់ក្រុមហ៊ុន ពួកគេក៏បានប្រទះឃេីញJakeនៅមុខក្រុមហ៊ុនបម្រុងនឹងដេីរចូលទៅក្នុង ដោយបែបនេះMinjiមុខឡេីងម៉ូវ ព្រោះមិនចង់ជួបប្អូនប្រុសម្នាក់នេះប៉ុន្មាននោះទេ។

"អោ៎...បងស្រី ខ្ញុំថាចូលទៅរកបងហេីយតា៎!" ភ្លាមនោះJakeក៏បានងាកមកឃេីញអ្នកទាំងពីរដែរ ទេីបដេីរថយក្រោយទៅរកតែម្ដង

"មានការអី?" Minjiសួរឡេីងទាំងទឹកមុខធុញធប់

"គឺចេះទេណាបង...ស្អែកមានការប្រណាំងសេះនៅផ្ទះ តេីបងនឹងទៅទេ?" Jakeសួរទៅកាន់អ្នកជាបងទាំងញញឹមបិទមាត់មិនជិត ទោះអ្នកម្ខាងទៀតទឹកមុខហាក់មិនចង់ច្រលក់មាត់ជាមួយក៏ដោយ

"Hanniនាងចង់ទៅឬអត់?" Minjiគេមិនទាន់ឆ្លេីយទេ នៅចាំសួររាងតូចសិន រីឯអ្នកត្រូវគេសួរមុខឡេីងឡេឡង់ មិននឹកស្មានថាគេនឹងសួរនាងទេ

"ចាស៎?សួរអូនមែនទេ?" Hanniចង្អុលមកកាន់ខ្លួនឯង

"បេីមិនមែននាងជាអ្នកណា?!!" Minjiសម្លឹងមុខនាងយ៉ាងមាំ

"គឺ...គឺអូនមិនដឹងទេ" Hanniឆ្លេីយទាំងស្ទាក់ស្ទេីរ ហេីយសម្លឹងទៅកាន់មុនអ្នកបបួរដែលជាJake

"យេីងមិនទៅទេ...នៅផ្ទះធ្វេីការល្អជាង!" រីឯMinjiលឺនាងនិយាយចឹងទៅហេីយ គេក៏និយាយថាមិនទៅតែម្ដងទៅ ខណៈនោះគេរកដេីរចូលក្នុងក្រុមហ៊ុនរបស់ខ្លួនទៅហេីយ តែប្អូនប្រុសក៏មកឈរកាក់មុខ

"សុំអង្វរណាបង...លោកប៉ាអ្នកម៉ាក់ចង់ជួបបងណាស់ នេះជាងមួយខែហេីយដែរបងចេញពីផ្ទះ ពួកគាត់ពិតជានឹកបងខ្លាំងណាស់ ទៅរកគាត់ម្ដងទៅណាបង!" Jakeសម្លឹងទៅមុខរាងស្ដេីង ក្នុងបំណងអោយនាងជួយនិយាយ

"បងទៅជួបអ្នកមីងលោកពូទៅ...មេីលទៅគាត់នឹកបងមិនតិចទេ បានជាអោយបងJakeមកបបួលបងទៅផ្ទះបែបនេះ!" លឺនាងនិយាយចឹងJakeស្ទុះទៅកៀក.កនាងភ្លាម បែបថានាងនិយាយត្រូវគេគាំទ្រ តែផ្ទុយទៅវិញទឹកមុខអ្នកមេីលមកមួម៉ៅមួយរំពេច

"កុំឈ្លេីយប្រុសJake!!" Minjiសម្លក់Hanniឆ្លាស់គ្នានឹងJake ដល់អ្នកទាំងពីរភ័យថយទៅម្ខាងៗរាងខ្លួន
"សម្រេចថាស្អែកបងនឹងទៅ...ប្រាប់ប៉ាម៉ាក់ទៅ!ហេីយឯងល្មមទៅវិញបានហេីយ!!" បន្ទាប់ពីឃេីញពួកគេទាំងពីរឃ្លាតគ្នាវិញហេីយ គេក៏និយាយបន្ត

រឿង_គុំនំសងស្នេហ៍Where stories live. Discover now