ភាគ5

720 43 4
                                        

ក្រោយពេលមានឧបតវហេតុរួច នារីដដែល ដែលវិសនឹងត្រូវMinjiបេីកឡានបុក ក៏បាននាំគេទៅកាន់មន្ទីពេទ្យសង្គ្រោះបន្ទាន់យ៉ាងលឿន ព្រោះថារបួសគេគឺធ្ងន់ធ្ងរណាស់។ លុះពេលគ្រូពេទ្យចេញពីបន្ទប់សង្គ្រោះមកវិញ...

"អ្នកជំងឺមិនអីនោះទេនៅផ្នែករាងកាយ...ប៉ុន្តែផ្នែកក្បាលវិញ ខ្ញុំសូមអោយអ្នកនាងជាអាណាព្យាបាលយកចិត្តទុកដាក់បន្តិច បេីសិនជាមានអ្វីប៉ះពាល់ទៅដល់ផ្នែកក្បាលម្ដងទៀតនោះអ្នកជំងឺអាចស្លាប់ក៏ថាបាន!" គ្រូពេទ្យ

"ខ្ញុំមិនមែនអាណាព្យាបាលនោះទេ...តែយ៉ាងណាខ្ញុំនឹងប្រាប់អាណាព្យាបាលគេអោយ ខ្ញុំអគុណលោកគ្រូពេទ្យច្រេីនហេីយ!" នារីម្នាក់នោះបានអោនក្បាលគោរពគ្រូពេទ្យបន្តិច រួចក៏បានលាគាត់ចូលទៅមេីលអ្នកជំងឺ

តែយ៉ាងណាខ្ញុំនឹងប្រាប់អាណាព្យាបាលគេអោយ ខ្ញុំអគុណលោកគ្រូពេទ្យច្រេីនហេីយ!" នារីម្នាក់នោះបានអោនក្បាលគោរពគ្រូពេទ្យបន្តិច រួចក៏បានលាគាត់ចូលទៅមេីលអ្នកជំងឺ

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

នារីដែលបានជួយMinji នាងមានឈ្មោះថាDanielle (ដានីញ៉ែល) ជាបុគ្គលិកធ្វេីការក្នុងក្រុមហ៊ុនMinji តែនៅពេលនោះនាងដាក់ច្បាប់ទេីបមិនបានស្គាល់គេ ថាជាមេថ្មី

"ឈឺក្បាលណាស់~" គ្រាន់តែDanielleដេីរមកដល់គ្រែMinjiសម្រាកព្យាបាល គេក៏បានដឹងខ្លួន រួចបានយកដៃទាំងពីរខ្ទប់ក្បាល ចង់បញ្ជាក់ថាគេពិតជាឈឺនៅត្រង់ផ្នែកក្បាលខ្លាំងណាស់

"គ្រូពេទ្យ...អ្នកជំងឺឈឺក្បាលណាស់ ជួយមេីលគេផងទៅ!" Danielleហៅគ្រូពេទ្យទាំងស្លន់ស្លោរ ភ្លាមៗគ្រូពេទ្យក៏បានជួយមេីលគេ ហេីយក៏ចាក់ថ្នាំបំបាត់ការឈឺចាប់អោយគេ

"បេីសិនមានរឿងបែបនេះទៀត...ហៅពួកយេីងម្ដងទៀត!" គ្រូពេទ្យ

Danielleនាងមិនបាននិយាយអ្វីនោះទេ ត្រឹមតែងក់ក្បាលនឹងអោនក្បាលអគុណបន្តិចប៉ុណ្ណោះ មួយសន្ទុះក្រោយមក ពេលជាតិថ្នាំរាងសាបបន្តិចហេីយMinjiបានដឹងខ្លួនឡេីង ហេីយក៏ក្រឡេកឃេីញDanielleកំពុងតែគេងក្បែរគ្រែរបស់ខ្លួន គេក៏ស្រាប់តែលាន់មាត់

រឿង_គុំនំសងស្នេហ៍Where stories live. Discover now