បន្ទាប់ពីHanniដេីរចេញពីបន្ទប់ធ្វេីការរបស់គេ Minjiរសាប់រសល់ក្នុងចិត្តជាខ្លាំង គេពិតជាចង់ចេញទៅតាមនាងណាស់ តែអ្វីម្យ៉ាងហាក់ហាមចិត្តគេមិនអោយធ្វេីបែបនោះឡេីយ។
"ចង្រៃយ៎អេីយ~មិចក៏មានអារម្មណ៍ថាឈឺខ្លាំងម្ល៉េះ~?" រាងក្រាស់ក្រវែងរបស់ខ្ចាត់ខ្ចាយពេញបន្ទប់ទាំងអស់ ដល់ថ្នាក់បុគ្គលិកនៅខាងក្រៅនាំគ្នាឈប់ធ្វេីការ បែជាសម្លឹងមកកាន់បន្ទប់របស់គេ ដេីម្បីចង់ដឹងថាមានអ្វីកេីតឡេីង
"អូយ៎~" ភ្លាមៗក្បាលរបស់គេមានអារម្មណ៍ថាឈឺយ៉ាងខ្លាំង ដល់ថ្នាក់រាងក្រាស់ទន់ជង្គង់ទៅដី គេពិបាកទ្រាំខ្លាំងណាស់
រំពេចនោះYinដោយលឺសម្លេងរញ៉េរញ៉ៃគេក៏បានប្រញ៉ាប់ចូលមក អ្វីដែរមិននឹកស្មានដល់គឺគេបានឃេីញរាងក្រាស់ដួលសន្លប់ទៅលេីឥដ្ឋបាត់ទៅហេីយ បែបនេះគេក៏ប្រញ៉ាប់ជូនចៅហ្វាយទៅមន្ទីពេទ្យយ៉ាងលឿន។
មន្ទីពេទ្យ ក្រោយពិនិត្យរាងក្រាស់យ៉ាងលម្អិតជាងប្រាំដងតាមបញ្ជារYinរួចមក គ្រូពេទ្យគាត់នៅតែនិយាយពាក្យដដែលទៅកាន់គេ នោះគឺថា...
"អ្នកនាងរបស់លោកពេលនេះសរសៃរឈាមក្នុងខួរក្បាលវាបានឆ្លងមេរោគបាត់ទៅហេីយ...ហេតុនេះពួកយេីងមិនអាចជួយអ្វីបានច្រេីននោះទេ ត្រឹមជួយពន្យារជីវិតអោយនាង អោយរស់នៅបានតែមួយខែទៀតប៉ុណ្ណោះ!!" គ្រូពេទ្យ
"ឆ្លងមេរោគយ៉ាងមិចទៅ?តេីវាអាចទៅរួចដោយរបៀបណា?" Yinគេខឹងណាស់ ស្ទុះទៅចាប់.កអាវរបស់គ្រូពេទ្យបម្រុងនឹងវាយ
"ពួកយេីងសង្ស័យថា...វាអាចមកពីការវះកាត់លេីកមុនមិនសូវទទួលផលល្អ ទេីបពេលដែរអ្នកនាងលោកជួបឧបទ្ទវហេតុក៏ធ្វេីអោយមានការឆ្លងមេរោគ!!" គ្រូពេទ្យគាត់ឆ្លេីយទាំងភ័យ ញ័រខ្លួនអស់ទៅហេីយ
"ក្រែងពេលនោះលោកថាការវះកាត់សរសៃរឈាមខួរក្បាលទទួលបានជោគជ័យយ៉ាងល្អ មិចក៏ពេលនេះបែជានិយាយថាមិនសូវទទួលបានផលល្អទៅវិញ?លោកចង់មានន័យយ៉ាងមិចអោយប្រាកដ?!!" Yinគេកាន់តែខឹងហេីយ ទឹកភ្នែកកូនប្រុសដែរគេខំលាក់ទុកវាយ៉ាងយូរក៏បង្ហូរចុះមកលែងខ្មាស់នរណា ព្រោះតែអាណិតអ្នកជាចៅហ្វាយខ្លាំងពេក
![](https://img.wattpad.com/cover/363711832-288-k149248.jpg)
YOU ARE READING
រឿង_គុំនំសងស្នេហ៍
Romanceរឿងគុំនំសងស្នេហ៍ គឺជាប្រភេទរឿងGL បែបអភិនិហាមួយ ដែលតួរអង្គឯកស្រីបានចូលមកក្នុងរូបរាងកាយមួយផ្សេងទៀតដែលមិនមែនជារបស់ខ្លួនឯង ក្រោយមកគេក៏រៀបគម្រោងការសងសឹកអ្នកដែរបានធ្វេីបាបគេពីមុន ក្នុងនោះក៏មានតួឯកស្រីយេីងម្នាក់ទៀតផងដែរ។ "រង់ចាំណា...ខ្ញុំនឹងសងទៅអ្នកទាំងអស់...