ភាគ13

714 47 21
                                    

ក្រោយពីMinjiអង្គុយលេីសាឡុង គេក៏បានបេីកសំបុត្រដែរម្ចាស់រាងកាយមុនបន្សល់ទុកអោយHanni យកមកបេីកមេីល

អត្ថន័យនៅក្នុងនោះ

Hanniសម្លាញ់ចិត្តរបស់បង បេីអូនបានអានសំបុត្រនេះហេីយ អូនកុំយំអាណិតបងអោយសោះលឺដែរទេ បងគ្រាន់តែកេីតជំងឺរលាកស្រោមខួរដំណាក់កាលកណ្ដាលតែប៉ុណ្ណោះ គ្រួសារបងអាចនឹងព្យាបាលបងជា អូនកុំបារម្ភពីបងអី!ហេីយមូលហេតុដែរបងសរសេរសំបុត្រនេះឡេីងមក ព្រោះថាបងមិនចង់ប្រាប់អូនដោយផ្ទាល់នោះទេ បងខ្លាចថាអូននឹងយំ!បងមិនចង់ឃេីញអូនស្រក់ទឹកភ្នែកដោយសារតែបងឡេីយ បងចង់ឃេីញតែស្នាមញញឹមនឹងភាពរីករាយដែលនៅលេីមុខរបស់អូនប៉ុណ្ណោះ (គេសរសេរបានតែត្រឹមនេះច្រមុះរបស់គេក៏ហូរឈាម ធ្វេីអោយប្រឡាក់ពេញក្រដាស់)

បងសុំទោស វារាងប្រលាក់បន្តិចហេីយ ព្រោះអាច្រមុះឆ្កួតនេះវាមិនចេះស្ងៀមសោះ ចេះតែហូរឈាម!ចាំជួបគ្នាណាសំណប់ចិត្តរបស់បង នៅពេលបងចេញពីបន្ទប់វះកាត់វិញ បងដឹងថារយៈពេលមួយខែនេះវាយូរខ្លាំងណាស់សម្រាប់បងនឹងអូន តែពួកយេីងត្រូវតែទ្រាំ។បងស្រឡាញ់អូនHanni ស្រឡាញ់ណាស់

Minji your gf

ពេលអានចប់ YeonjiឬMinjiគេពិតជាអាណិតទៅកាន់ម្ចាស់ខ្លួនពិតប្រាកដខ្លាំងណាស់ ហេីយក៏មានអារម្មណ៍អាណិតទៅកាន់Hanniតិចតួចផងដែរ ខណៈគេរៀបនឹងបត់សំបុត្រទុកវិញ ស្រាប់តែប្រទះនឹងអក្សរនៅខាងក្រោយក្រដាស ដែលវាដូចទឹមតែសរសេរប្រហែងពីរបីខែនេះទេ ទេីបគេក៏សម្រេចចិត្តអានបន្ត

Hanniបងសុំទោស ដែលមិនអាចនៅក្បែរអូនអោយយូរជាងនេះបាន គ្រូពេទ្យបានប្រាប់បងថាជំងឺបងឈានដល់ដំណាក់កាលចុងក្រោយទៅហេីយ នៅសល់តែជាងបីខែទៀតប៉ុណ្ណោះបេីសិនបងវះកាត់មិនបានសម្រេចបងនឹងស្លាប់!បងមិនចង់ស្លាប់នោះទេ បងចង់នៅរស់បន្តទៀត បងចង់ឃេីញមុខអូនបន្តទៀត បងចង់បង្កេីតគ្រួសារដ៏កក់ក្ដៅជាមួយអូន តែវាមិនអាចនោះទេ (សរសេរបណ្ដេីទឹកភ្នែករបស់អ្នកសរសេរក៏ស្រក់លេីក្រដាសបណ្ដេី អារម្មណ៍គេនៅពេលនេះវាពិតជាក្ដុកក្ដួលណាស់)

រឿង_គុំនំសងស្នេហ៍Where stories live. Discover now