ភាគ11

861 49 0
                                        

មកដល់ក្រុមហ៊ុន ម្នាក់ៗពិតជាភ្ញាក់ផ្អេីលយ៉ាងខ្លាំងពេលឃេីញMinjiជូនHanniមក ជាពិសេសYinតែម្ដង។

"អ្នកនាងHanni ទៅណាម្សិលមិញ?ដឹងទេថាបងម្នាក់នេះបារម្ភប៉ុណ្ណា?អេ៎~ហេីយដៃអ្នកនាងទៅត្រូវអ្វីមក?" Yinស្ទុះមកចាប់ដៃHanniដេីម្បីសួរនាំសុខទុក្ខ តែពេលឃេីញដៃរបស់នាងមានរបួស គេក៏សួរនាំដោយក្ដីបារម្ភ

"គឺ..." Hanniរកនឹងឆ្លេីយទៅហេីយ Minjiក៏ស្រាប់តែចូលមកឆ្លេីយជំនួស ថែមទាំងដេីរមកជ្រែកចំកណ្ដាលអ្នកទាំងពីរទៀតផង

"នាងជាប្រពន្ធឯងមែនទេ?បានជាចេះដឹងច្រេីនម្ល៉េះ?" Minji យកដៃទាំងពីរមកអោបជាប់ទ្រូងយ៉ាងខ្មេីត

"អ្នកនាងហា៎...ខ្ញុំចាប់ទុកអ្នកនាងHanniដូចជាប្អូនស្រីចឹង ចឹងហេីយសួរនាំប្អូនស្រីតិចតួចមានអ្វីខុសទៅ?" Yin

"មានសួរនាងដែរទេថាចង់បានបងប្រុសដូចឯងឬអត់?" សម្ដីមួយឃ្លានេះធ្វេីអោយYinឆ្អែតតែម្ដង
"ចូលក្នុងទៅ...ការងារនាងច្រេីនណាស់!" រាងក្រាស់ងាកមកនិយាយជាមួយHanniផង យកក្រដាសសេីមពីកាបូបមកជូតដៃអោយនាងផង ឡេីងរាងតូចនឹងបុគ្គលិកគ្រប់គ្នាដែរឃេីញហេីយ ម្នាក់ៗឡេីងចំហរមាត់

"ធ្វេីអីនឹង?" Hanniចង់ដកដៃចេញវិញដែរ តែគេក៏ទាញដៃនាងមកវិញ

"របស់របររបស់យេីង មិនថាយេីងស្អប់ឬស្រឡាញ់...យេីងមិនចង់អោយអ្នកណាម្នាក់មកប៉ះវាឡេីយ យល់ដែរទេ?" សម្ដីគេយ៉ាងមុតមាំ ហេតុនេះនាងក៏សម្លឹងមុខគេយ៉ាងភ្លឹក ព្រោះតែភ្ញាក់ផ្អេីល
"ចូលទៅបន្ទប់ធ្វេីការ...ទាន់យេីងនៅជិតត្រជាក់!" គេនិយាយបែបគំរាម ដូចនេះរាងតូចក៏ងក់ក្បាល រកនឹងដេីរទៅបន្ទប់ធ្វេីការរបស់ខ្លួន តែគេក៏ស្រាប់តែសួរនាង បណ្ដាលអោយនាងឈរគាំងមួយកន្លែង

"ចង់ទៅណា?យេីងសម្ដៅក្នុងបន្ទប់យេីង...មិនមែនបន្ទប់នាងទេ!" Minji

"អ៎...ចាចាស៎!!" Hanniនាងយកដៃអេះក្បាលបន្តិច រួចក៏ដេីរចូលទៅក្នុងបន្ទប់ធ្វេីការរាងក្រាស់មុនទៅ

"ឯង !! និយាយអីនិយាយទៅ...តែកុំមកចាប់ដៃចាប់ជេីងនាង!ផ្ដាំ...កុំអោយឃេីញម្ដងទៀតអោយសោះ មិនចឹងឯងស្លាប់មិនខានទេ!" Minjiនិយាយទៅកាន់ជំនិតដូចជាចង់ស៉ីសាច់ហុតឈាម ឡេីងគេលេបទឹកមាត់ក្អឹក

រឿង_គុំនំសងស្នេហ៍Where stories live. Discover now