កាត់មកថ្ងៃថ្មី ដោយថ្ងៃនេះដែរYeonjiបានមកក្រុមហ៊ុនចាស់របស់គេ ក្នុងនាមជានាយកគ្រប់គ្រងថ្មីដោយប្រេីអំណាចទឹកលុយរបស់ឪពុកMinjiដែលជារាងកាយគេកំពុងតែនៅ។ មុននឹងគេបេីកទ្វាចូលក្រុមហ៊ុន គេក៏បានដកដង្ហេីមធំមួយហ្វូស ព្រោះថាពេលចូលទៅគេនឹងមានរឿងឈឺក្បាលធ្វេីមិនខាន។ដូចអ្វីដែរស្មានចឹង គ្រាន់តែបេីកទ្វាចូលមក ក្នុងអគារក្រុមហ៊ុនមួយនេះដូចជាគំនរសំរាមយ៉ាងចឹង បុគ្គលិកមួយៗស្លៀកពាក់ស្អាតបាត តែមានយាទអន់ខ្លាំងមែនទែន អ្នកគ្រប់គ្រងមុនមិនដឹងចេះគ្រប់គ្រង់ឬអត់ទេ បានជាក្រុមហ៊ុនមួយនេះដល់ថ្នាក់នេះ។
![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image. "ក្នុងពេលមួយម៉ោងអ្នកធ្វេីការទីនេះត្រូវសម្អាតក្រុមហ៊ុននេះអោយស្អាត...បេីមិនចឹងនោះទេ..." បុគ្គលិកគ្រប់គ្នាក៏នាំគ្នានិយាយដេីមមេថ្មីនៅនឹងមុខតែម្ដង នៅពេលទេីបមកដល់ភ្លាមបញ្ជារពួកគេភ្លាម គិតថាពួកគេខ្លាចមែនទេ មេពីមុនពួកគេមិនដែរគោរពផង
ខណៈដែរគ្រប់គ្នាកំពុងនិយាយដេីមខ្លួននៅនឹងមុខ Minjiក៏ទះដៃឡេីង ធ្វេីអោយគ្រប់គ្នាហាក់ឆ្ងល់នឹងទង្វេីមួយនេះ រំពេចនោះYinនឹងអង្គរក្សជាង30នាក់បានសម្រុកចូលមក បុគ្គលិកនាំគ្នាចាប់ផ្ដេីមភ័យឆោឡោ
"អ្នកណាមិនស្ដាប់តាមបញ្ជាររបស់ខ្ញុំចាត់ការទៅ!" Yinដឹងចិត្តអ្នកជាមេ ក៏បានទាញកៅអីមួយមកដាក់អោយMinjiអង្គុយ ថែមទាំងដោះអាវក្រៅមកទ្រាប់ពីលេីកៅអីទៀតផង ខ្លាចថាមេនឹងប្រឡាក់ខោអាវតម្លៃថ្លៃ
ភ្លាមៗនោះសម្លេងវត្តខ្សែរក្រវ៉ាត់ក៏បានលឺឡេីងកងរំពងពេញក្រុមហ៊ុន ដោយសារតែបុគ្គលិកមួយចំនួនធំមិនស្ដាប់គ្នា។ មួយម៉ោងក្រោយមកក្រុមហ៊ុនបានក្លាយជាកន្លែងមួយដែរគួរអោយចង់ធ្វេីការ គ្រប់កន្លែងគឺសម្អាតបានយ៉ាងរៀបរយ តែមិនបាច់មេីលបុគ្គលិកទេ មិនដឹងត្រូវម្នាក់ប៉ុន្មានខ្សែរក្រវ៉ាត់ហេីយទេ។

YOU ARE READING
រឿង_គុំនំសងស្នេហ៍
Romanceរឿងគុំនំសងស្នេហ៍ គឺជាប្រភេទរឿងGL បែបអភិនិហាមួយ ដែលតួរអង្គឯកស្រីបានចូលមកក្នុងរូបរាងកាយមួយផ្សេងទៀតដែលមិនមែនជារបស់ខ្លួនឯង ក្រោយមកគេក៏រៀបគម្រោងការសងសឹកអ្នកដែរបានធ្វេីបាបគេពីមុន ក្នុងនោះក៏មានតួឯកស្រីយេីងម្នាក់ទៀតផងដែរ។ "រង់ចាំណា...ខ្ញុំនឹងសងទៅអ្នកទាំងអស់...