ភាគ23

420 35 9
                                    

បន្ទាប់ពីភ្ញាក់ដឹងខ្លួនពីការសន្លប់មកវិញ Minjiបានឃេីញថាគ្រប់គ្នាគឺកំពុងតែយំនៅជិតខ្លួនរបស់គេ ក្រោយពីពួកគាត់បានស្ដាប់រឿងអ្វីម្យ៉ាងពីគ្រូពេទ្យរួច

"ប៉ាម៉ាក់!!" រាងក្រាស់ហៅអ្នកជាឪពុកម្ដាយបណ្ដេីដោះខ្សែរអុកស៉ីសែនចេញពីច្រមុះខ្លួនបណ្ដេី

លុះពេលបានឃេីញMinjiដឹងខ្លួនហេីយម្នាក់ៗបានជូតទឹកភ្នែកចេញពីផែនថ្ពាល់យ៉ាងលឿន ខ្លាចថាគេនឹងអាចឃេីញ

"គ្រូពេទ្យប្រាប់ថាប៉ុន្មានម៉ោងទៀតខ្ញុំនឹងស្លាប់ឬបានជាអ្នកទាំងអស់នាងយំថ្នាក់នេះ?" រាងក្រាស់និយាយដោយសម្លេងខ្សៅៗ បបូរមាត់វិញស្លេកស្លាំងខ្លាំងមែនទែន

"មិនមែនទេ...បងឆាប់សម្រាកទៅ!" Hanniមិនចង់និយាយអ្វីច្រេីន ទេីបនាងក៏បានដេីរមកជិតគ្រែរបស់គេគេង ហេីយជួយដណ្ដប់ភួយអោយគេវិញ

"អូនកំពុងមានអ្វីលាក់បាំងបងហេីយ...ទឹកមុខអូនប្រាប់បងច្បាស់ណាស់!" Minjiគេមិនជឿថាគ្មានអ្វីនោះទេ វេលានោះគេក៏បានចាប់ដៃនាងយ៉ាងជាប់ ក្នុងបំណងចង់អោយនាងនិយាយអ្វីដែរនាងបានលាក់ចេញមក

"បងគិតច្រេីនពេកហេីយ...ឆាប់សម្រាកទៅ ស្អែកនេះពួកយេីងនឹងត្រលប់ទៅផ្ទះវិញ!" លឺនាងថាដូច្នេះ រាងក្រាស់គេពិតជាសប្បាយចិត្តខ្លាំងណាស់

"ពិតមែនឬ?" គេសួរបញ្ជាក់ ព្រោះខ្លាចថានាងនិយាយកុហក ដេីម្បីគ្រាន់តែចង់អោយគេបានសម្រាក

"ពិតមែនហេីយ!!" រាងតូចនិយាយឡេីងទាំងរលីងរលោង មុននឹងនាងទម្លាក់បបូរមាត់ខ្លួនយឺតៗទៅផ្ដិតវានៅលេីថ្ងាស់របស់គេ
"អូនស្រឡាញ់បងMinji!" Hanniនិយាយនៅឃ្លាបន្ទាប់ចប់ទឹកភ្នែកនាងក៏ហូរស្រក់ចុះមកដោយហាមមិនបាន

"បងក៏ស្រឡាញ់អូនដែរHanni!" រាងក្រាស់គេថាចប់ ភ្នែកគេក៏ទន់ ហេីយលង់លក់នៅក្នុងដំណេកសារជាថ្មីទៅ ដោយសារតែជាតិថ្នាំដែរពេទ្យបានបញ្ចូលទៅក្នុងសេរ៉ូមមុននោះ

ពេលបានឃេីញរាងក្រាស់គេគេងហេីយភ្លាម ទឹកភ្នែកអ្នកគ្រប់គ្នាក៏បានហូរមកម្ដងទៀត ដោយសារតែមុននេះគ្រូពេទ្យគេបានមកប្រាប់ដំណឹងដល់ពួកគេម្ដងទៀតថា ពេលនេះជាតិពុលនៅក្នុងឈាមរបស់Minjiវាបានជ្រាបចូលទៅក្នុងបេះដូងទៅហេីយ ចឹងហេីយគេអាចរស់នៅមិនដល់ប៉ុន្មានថ្ងៃទៀតនោះទេ ទេីបគ្រូពេទ្យសម្រេចចិត្តថា គាត់នឹងអោយរាងក្រាស់ត្រលប់ទៅផ្ទះវិញតែម្ដង ដេីម្បីចង់អោយគេប្រេីវេលាចុងក្រោយរបស់គេជួបជុំគ្រួសារនឹងមានសេចក្ដីសុខមុនពេលដែរគេចាកចេញពីពិភពលោកមួយនេះ។
_______________________

រឿង_គុំនំសងស្នេហ៍Where stories live. Discover now