ភាគ14

650 44 7
                                    

បន្តពីភាគមុន ពេលដែរHanniធ្លាក់ចុះពីលេីអគារមន្ទីពេទ្យមក Minjiបានសម្រេចចិត្តមួយយ៉ាងធំឥតស្ទាក់ស្ទេីរគឺហក់ចុះទៅតាមនាងតែម្ដង នៅក្នុងលំហរដ៏ធំល្វឹងល្វើយគេបានស្រវ៉ាចាប់ដៃនាង រួចទាញនាងយកមកក្រសោបជាប់ខ្លួនយ៉ាងជាប់ រឿងនេះធ្វេីអោយរាងតូចភ្ញាក់ផ្អេីលខ្លាំងណាស់ មិននឹកស្មានថាគេនឹងធ្វេីបែបនេះឡេីយ។

មិនយូរអ្នកទាំងពីរក៏បានធ្លាក់ចុះមក នៅលេីប៉ូងដែរអ្នកសង្គ្រោះបានរៀបចំអោយ ហេតុនេះអ្នកទាំងពីរមិនមានបញ្ហារអ្វីធ្ងន់ធ្ងន់នោះទេ គ្រាន់តែMinjiក្រិចដៃបន្តិចប៉ុណ្ណោះ រីឯHanniពេលធ្លាក់ចុះមករាងក្រាស់បានដាក់នាងនៅលេីខ្លួនរបស់គេ ទេីបនាងមិនបានប៉ះពាល់ឬមានបញ្ហារអ្វីនោះទេ។

"មិចក៏បងល្ងង់យ៉ាងនេះ?" Hanniយំយ៉ាងខ្លាំង មិនត្រឹមតែប៉ុណ្ណោះ នាងបានវៃគេយ៉ាងខ្លាំង Minjiគេមិនតបតនោះទេ ផ្ទុយទៅវិញគេបានទាញកាយតូចមកអោបក្រសោបជាប់ខ្លួនគេម្ដងទៀតទាំងធូរចិត្តខ្លាំងមែនទែន ពេលដែរគេដឹងថានាងមិនបានជួបបញ្ហារអ្វីបែបនេះ

"អគុណព្រះដែរនាងមិនអី!" Minjiអោបនាងដោយការអាណិត បារម្ភ ចំណែករាងតូចអោបរាងកាយក្រាស់យំកាន់តែខ្លាំង

ក្រោយពីបញ្ចប់អ្វីៗសប់គ្រប់អស់ហេីយ MinjiបាននាំHanniមកវីឡារបស់ខ្លួនវិញ តែលេីកនេះមិនមែនបង្ខំឬប្រេីកម្លាំងដូចពីមុនទេ រឹកពារសម្ដីសម្ដៅនឹងកាយវិការរបស់គេគឺទន់ភ្លន់ដាក់នាងជាងមុនឆ្ងាយណាស់ មិនថាពេលនាងចូលផ្ទះឬចុះពីឡាន គេតែងតែធ្វេីជាអ្នកបេីកទ្វាអោយនាងរហូត

"យេីងសុំទោសដែរពីមុនយល់ច្រឡំនឹងនាង...ហេីយធ្វេីបាបនាងទាំងកំហឹង!" បន្ទាប់ពីអោយរាងតូចអង្គុយលេីសាឡុងហេីយ គេក៏បានមកអង្គុយក្បែរនាង ហេីយចាប់ក្រសោបដៃនាងនិយាយដោយការដឹងខុស

"តាំងពីពេលបងលោតចុះមកជាមួយអូន...អូនបានលេីកលែងទោសអោយបងអស់ទៅហេីយ មិនតែប៉ុណ្ណោះអូនកាន់តែស្រឡាញ់បងខ្លាំងថែមទៀត!" រាងតូចនិយាយទាំងញញឹមបិទមាត់មិនជិត វេលានេះនាងសឹងតែហូរទឹកភ្នែកមកម្ដងទៀតទៅហេីយ

"ចង់ញ៉ាំអីទេ?យេីងទៅធ្វេីម្ហូបអោយ!" Minjiយកដៃស្ទាបមុខរបស់រាងតូចដេីម្បីអោយនាងមានអារម្មណ៍កាន់តែកក់ក្ដៅ

រឿង_គុំនំសងស្នេហ៍Where stories live. Discover now