បន្ទាប់ពីHanniបានទៅដល់ដៃពេទ្យហេីយ Minjiគេក៏បានអង្គុយរងចាំនាងនៅមុខបន្ទប់សង្គ្រោះបន្ទាន់យ៉ាងអន្ទះសារ រាងក្រាស់បានអង្គុយក្ដោបដៃចូលគ្នាអោនមុខចុះ មិនដឹងថាគេកំពុងគិតអីខ្លះទេ។លុះបានបន្តិច គ្រូពេទ្យក៏បានចេញមក ធ្វេីអោយគេបានស្ទុះទៅរកគាត់យ៉ាងលឿន
"នាងយ៉ាងមិចហេីយ?" Minjiមិនចាំគ្រូពេទ្យនិយាយឡេីយ គេសួរមុនតែម្ដង
"នាងអា.កដៃខ្លួនឯង បណ្ដាលអោយហូរឈាមច្រេីនណាស់...ប៉ុន្តែពេលនេះនាងផុតពីគ្រោះថ្នាក់ហេីយ អ្នកនាងអាចទៅមេីលអ្នកជំងឺក្នុងបន្ទប់សម្រាកបាន!" គ្រូពេទ្យថាចប់ក៏ដេីរចាកចេញទៅ រីឯរាងក្រាស់ក៏អោនគោរពគាត់ដេីម្បីជាការអគុណ
បន្ទប់សម្រាក Minjiបានដាក់ខ្លួនអង្គុយក្បែរគ្រែរបស់Hanniដែរកំពុងគេ ទាំងខោអាវនៅប្រឡាក់ឈាមនៅឡេីយទេ។
"នាងហ៊ានណាស់ដែលចង់ស្លាប់...ចាំមេីលបេីនាងក្រោបមកពេលណា ខ្ញុំនឹងដាក់ទោសនាងម្ដង!" គេសម្លឹងទៅរាងកាយតូចទាំងមួរម៉ៅ ដែលនាងហ៊ានធ្វេីបែបនេះ
ព្រឹកឡេីង ពេលHanniដឹងខ្លួនឡេីង នាងក៏បានឃេីញMinjiកំពុងតែគេងក្បែរនាង រាងតូចពិតជាសប្បាយចិត្តខ្លាំងណាស់ពេលដឹងថាគេបារម្ភពីនាងនឹងបានគេងកំដរនាងបែបនេះ តែពេលលូកដៃបម្រុងនឹងជួយវែកសក់អោយគេ រាងក្រាស់ក៏បានបេីកភ្នែកឡេីងចាប់ដៃនាងជាប់
"ចង់ធ្វេីស្អី?" សម្ដីកំបុតៗបែបដាក់សម្ពាធ បានធ្វេីអោយនាងដកដៃចេញវិញយ៉ាងលឿន
"មិចក៏នាំខ្ញុំមកមន្ទីពេទ្យ?មិចមិនអោយខ្ញុំស្លាប់ទៅ?" Hanniនិយាយទាំងមាត់ខុសពីចិត្ត ការពិតក្នុងចិត្តរំភេីបដែរឃេីញគេបារម្ភពីខ្លួនសោះ
"អោយនាងស្លាប់វាដូចជាស្រួលពេកហេីយ...ព្រោះយេីងមិនទាន់ធ្វេីបាបនាងអស់ចិត្តនៅឡេីយទេ!" គេយកដៃទាំងពីរជ្រាត់នៅសងខាងមុខរាងតូច ហេីយក៏ញញឹមឡេីងទាំងឃោរឃៅ តែពេលរាងតូចឃេីញហេីយនាងបែរជាអៀនទៅវិញ ដោយសារតែមុខគេជិតពេកហេីយ
"ថយទៅ...ដកដង្ហេីមមិនបានទេ!" រុញគេចេញពីខ្លួន
"ដេកទៅ...បន្តិចទៀតពេទ្យនឹងយកម្ហូបមកអោយ!" គេងេីបខ្លួនឡេីងរួចក៏និយាយមេីលទៅកាន់នាង
![](https://img.wattpad.com/cover/363711832-288-k149248.jpg)
YOU ARE READING
រឿង_គុំនំសងស្នេហ៍
Romanceរឿងគុំនំសងស្នេហ៍ គឺជាប្រភេទរឿងGL បែបអភិនិហាមួយ ដែលតួរអង្គឯកស្រីបានចូលមកក្នុងរូបរាងកាយមួយផ្សេងទៀតដែលមិនមែនជារបស់ខ្លួនឯង ក្រោយមកគេក៏រៀបគម្រោងការសងសឹកអ្នកដែរបានធ្វេីបាបគេពីមុន ក្នុងនោះក៏មានតួឯកស្រីយេីងម្នាក់ទៀតផងដែរ។ "រង់ចាំណា...ខ្ញុំនឹងសងទៅអ្នកទាំងអស់...